Hide filters
Filters 0
Sort by :
Filters 0
Available online

      ចំណាយពេល 5 នាទី

      សម្ភារបោះតង់ដែលត្រូវមាន

      មិនថាគោលដៅរបស់អ្នកអ្វីក៏ដោយ នៅទីនេះអ្នកនឹងទទួលដំបូន្មានដ៏ច្រើនពីយើង និងតារាងរាយសម្ភារ ឧបករណ៍បោះជំរុំរ ដើម្បីជួយអ្នកចងចាំអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការនៅពេលទៅបោះជំរុំជាមួយគ្រួសារ ឬមិត្តភក្តិ

      តើអ្នកត្រូវយកអ្វីខ្លះនៅពេលអ្នកទៅបោះជំរុំ?

      នៅលើទំព័រនេះ អ្នកនឹងឃើញបញ្ជីត្រួតពិនិត្យរបស់យើងអំពីសារៈសំខាន់នៃការបោះជំរុំ ដើម្បីជួយអ្នកចងចាំអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការមុនពេលចេញដំណើរ! អ្នក​អាច​បោះពុម្ព​បញ្ជី​របស់​យើង​នៃ​ការ​បោះជំរុំ​ចាំបាច់។ បញ្ជីពិនិត្យឧបករណ៍បោះជំរុំ ដើម្បីជួយអ្នកចងចាំអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ៖

      1/ តើឧបករណ៍អ្វីខ្លះដែលចាំបាច់ ហើយតើខ្ញុំធ្វើដូចម្តេចដើម្បីប្រាកដថាខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការសម្រាប់ដំណើរកម្សាន្តរបស់ខ្ញុំ?

      ប្រសិនបើអ្នកចង់រីករាយជាមួយបទពិសោធន៍នៃការបោះជំរុំប្រកបដោយផាសុកភាព ខាងក្រោមនេះជាចំណុចសំខាន់ៗដែលត្រូវចងចាំ! - តង់របស់អ្នក (ដែលអ្នកគួរសាក់តម្លើងនៅផ្ទះប្រសិនបើអាចធ្វើទៅបាន មុនពេលអ្នកចេញដំណើរ ត្រូវប្រាកដថាវាស្ថិតក្នុងស្ថានភាពល្អ) - កាបូបគេងរបស់អ្នក - ពូកឬពូកគេងរបស់អ្នក - អ្វី​ដែល​ត្រូវ​រៀប​ចំ​ជាជំរុំ (mallet ម្ជុលជើងតង់​ ស្នប់ បើ​អ្នក​មាន​តង់សប់ខ្យល់) - សោរ (ដើម្បីការពាររបស់របររបស់អ្នកនៅពេលអ្នកមិននៅក្នុងតង់)

      តើ​អ្នក​ចង់ទទួលបានភាពរីករាជាមួយ​​ផាសុកភាព​ដូចគ្នា​ពេល​អ្នក​បោះតង់​ដូច​ដែល​អ្នក​មាន​នៅ​ផ្ទះ​ដែរ​ឬ​ទេ? បើដូច្នេះ អ្នកអាចឧបករណ៍បន្ថែមនៅក្នុងគូទឡានរបស់អ្នក៖

      - ខ្នើយបោះជំរុំ

      - កម្រាល ភួយគេង

      - ភួយ

      - ស្តង់បញ្ឈរ សម្រាប់កន្លែងជជែក

      - អង្រឹង
      និងសម្ភារបន្ថែមដែលងាយយកតាមខ្លួន៖

      - វ៉ែនតា

      - ផែនទីផ្លូវ

      - ខ្សែរហែលខោអាវ

      - ចានបោកគក់

      - កម្រាលព្រំដើម្បីការពារតង់របស់អ្នក ដើម្បីងាយស្រួលក្នុងការសម្អាតនៅពេលអ្នកចាកចេញពីកន្លែងបោះតង់

      - ឧបករណ៍ជួសជុល ដូច្នេះអ្នកបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍ទាំងអស់!

      - ចង្កៀង ពិលពាក់ក្បាល ឬពិលចុច ដើម្បីប្រាកដថា មិនភ្លេចអ្វីទេនៅពេលអ្នកដើរលេងនារសៀលរដូចក្ដៅនេះ

      - អាវការពារទឹកភ្លៀង - ថ្ម

      2/ តើខ្ញុំគួរយកឧបករណ៍ធ្វើម្ហូបអ្វីខ្លះ?

      ការចម្អិនអាហារពេលបោះតង់ 

      រឿងដែលសប្បាយរីករាយពីការបោះតង់គីបានទៅលំហែនៅខាងក្រៅ។ រួមមានដើរលេងតាមផ្សារទំនើប អាហារដ្ឋាន កន្លែងកម្សាន្តផ្សេងទៀត។ មានន័យថាពេលអ្នករស់នៅជាមួយធម្មជាតិ អាហារចម្អិនក្ដៅៗត្រូវតែមាន ហើយសម្ភារចម្អិនអាហារត្រូវមានក្នុងបញ្ជីបោះជំរុំ។ ជារឿងគួរធ្វើ ដែលត្រូវពិនិត្យមើលជាមុន ថាទីតាំងដែលអ្នកទៅអាចបង្កាត់ភ្លើងបាន

      តើអាហារអ្វីខ្លះដែលល្អសម្រាប់ដំណើរកម្សាន្តរបស់ខ្ញុំ?

      មិនមានមានន័យថា ទៅបោះតង់យើត្រូវញ៉ាំpasta រាល់យប់នោះទេ

      គួរចៀសវាងអាហារដែលប្រើពេលច្រើនសម្រាប់ចំអិន។ ការចំអិនដែលមានលក្ខណស៊ាំញ៉ាំ អាចត្រូវឲ្យអ្នកយកសម្ភារជាច្រើនតាមខ្លួន។ យើងអាចយកអាហារដែលចំអិនរួចហើយ ដាក់ក្នុងប្រអប់ សម្រាប់បរិភោគរយៈពេលយូរ។ ដរាបណាអ្នកយកធុងចំណីអាតាមខ្លួន អ្នកគួរយក ស៊ុត cheese សាច់គោ សាច់មាន់ ទឹកដោះគោ នំប័ង មីនិងការ៉ុតជាដើម

      បញ្ជីសម្ភារចំអិនអាហារ

      សំខានដែលអ្នកត្រូវរីករាយជាមួយម្ហូបអាច្រើនមុខ ខាងក្រោមជាសម្ភារសំខាន់ត្រូវយកតាម ដើម្បីធានាដល់ការបរិភោគរបស់អ្នកកាន់តែរីករា

      • តុ និងកៅអី
      • ឈុតចម្អិនអាហារ និងចាន ពែង
      • សម ស្លាបព្រា
      • កូនកាំបិត
      • ដបទឹករក្សាកម្ដៅ
      • ចង្រ្កាន និងធុងដាក់សម្ភារ
      • ដែកកេស ឈើគូស កូនគ្រោះតូចៗ
      • ប្រដាប់គាស់កំប៉ុង, ប្រដាប់គាស់ដប និងប្រដាប់គាស់ស្រាស៊ាំប៉ាញ
      • ធុងទឹកកកអាចដាក់បន្ទះទឹកកក ដាក់អាហានិងភេសជ្ជអោយនៅត្រជាក់
      • ធុងអាហារការពារសត្វល្អិត
      • អេប៉ុងនិងទឹកលាងចាន

      3/ តើខ្ញុំគួរយកអ្វីដាក់ក្នុងកាបូវខោអាវ?

      ទាំងនេះ ជាដំបូន្មានដែលជួយពេលរៀបចំអីវ៉ាន់មុននឹងចេញដំណើរ

      - កូនកន្សែង
      -​​ សាប៊ូដុំ
      - ក្រដាស់អនាម័យ
      - សម្ភារសង្ក្រោះបឋមសម្រាប់របួសតូច
      - កាសត្រចៀក
      - ក្រែមការពារមូស
      - ក្រែមការពារ UV
      - ច្រាសដុសធ្មេញ
      - សាប៊ូលាងដៃ

      អ្នកបោះជំរុះតាមព្រៃជ្រៅ? បើចឹង ដាក់អីវ៉ាន់ដែលមានដូចខាងក្រោម៖

      - ថងទឹកផ្កាឈូក
      - បន្ទប់ទឹកផ្កាឈូក
      - កន្សែងជូតខ្លួន

      4/ រីករាយនៅពេលអ្នកទៅបោះជំរុំ

      ការបើជំរុំធ្វើអោយអារម្មណ៌រីករាយស្រស់ស្រាយ! សម្ភារទាំងនេះ ជាធម្មជាតិរបស់វា គឺតម្រូវទៅតាមទីតាំងបោះតង់របស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ក៏មានសម្ភារដែលយើងធ្លាប់យកទៅពីមុនខ្លះដែរ។ ខាងក្រោមនេះ ជាសម្ភារដែលអ្នកអាចយកតាមខ្លួនសម្រាប់ដំណើរកម្សាន្តថ្ងៃឈប់សម្រាករបស់អ្នក

      - សៀវភៅណែនាំផ្លូវ

      - ការបូបស្ពាយសម្រាប់ដើររុករក

      - បៀរ ឬ ក្ដារហ្គេម សម្រាប់អ្នក ឬ កុមារ 

      - សៀវភៅកត់ត្រា

      - ឈុតលេងប៊ូល

      - បាល់

      - ស្បែកជើងផ្ទាត់ វែនតាជ្រមុជទឹក បំពង់ដកដង្ហើម

      - កាមេរ់ា

      - សៀវភៅសម្គាល់ធម្មជាតិ ដូចជាស រក្ខជាតិ..

      ឥឡូវនេះអ្នកមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ការធ្វើដំណើរបោះជំរុំរបស់អ្នក តាមធម្មជាតិ ទាំងនេះគ្រាន់តែជាគំនិតមួយចំនួនប៉ុណ្ណោះ! អ្នកអាចដាក់របស់ផ្សេងទៀតតាមចំណង់ចំណូលចិត្តរបស់អ្នក