Nov 7, 2021 | 5 mins read
ហេតុផល ៦ យ៉ាងដែលកីឡាឡើងភ្នំអាចផ្តល់សុខភាពរបស់យើងទាំងអស់គ្នា
ពេលទៅលេងកីឡាឡើងភ្នំម្ដងៗឬក៏ពេលត្រលប់មកពីឡើងភ្នំវិញរាល់ដងមានអារម្មណ៏យ៉ាងណាដែរ?
មានដែលឆ្ងល់អត់ថានៅពេលត្រលប់មកពីឡើងភ្នំវិញមានអារម្មណ៍ថាធូរស្រាលនិងមានថាមពលច្រើនជាងមុនទោះបីជាយើងស្ដាប់ទៅហាក់ដូចជាផ្ទុយពីហ្នឹងក៏ដោយ?
ប៉ុន្តែតើអ្នកដឹងអត់ថាមកពីមូលហេតុអី?
- ការឡើងភ្នំអាចជួយបង្កើននូវសុខុមាលភាពផ្លូវចិត្ត។ អ្នកដឹងទេថាគ្រាន់តែយើងនៅជាមួយធម្មជាតិវាអាចជួយធ្វើឱ្យយើងមានអារម្មណ៍ល្អបាន។ មនុស្សដែលចំណាយពេលនៅក្នុងបរិយាកាសខាងក្រៅគឺមានភាពធូរស្រាលផ្លូវចិត្តនិងអារម្មណ៍រីករាយជាងមុន។ ពេលដែលយើងនៅជាមួយធម្មជាតិវាអាចជួយកាត់បន្ថយកម្រិតស្ត្រេស អត្រាចង្វាក់បេះដូង សម្ពាធឈាម និងអត្រាកូឡេស្តេរ៉ូលទៀតផង។
- ការឡើងភ្នំគឺជាសកម្មភាពដែលតម្រូវអោយមានការស៊ូទ្រាំច្រើនប៉ុន្តែវាជាប្រភេទកីឡាដែលអាចសម្របបានតាមសមត្ថភាពរបស់យើងម្នាក់ៗមិនដូចកីឡាដែលប្រើកំលាំងខ្លាំងដទៃទៀតនោះទេ។ ការដើរព្រៃក៏អាចដើរតួរក្នុងការធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងប្រសើរជាងមុនផងដែរ តាមរយះម៉ូលេគុលដែលសំយោគដោយរុក្ខជាតិនិងដើមឈើឈ្មោះ ភីយតុនស៊ីដ(Phytoncides) ដែលជាសារជាតិម៉្យាងអាចជួយដល់ប្រព័ន្ធភាពស៊ាំរបស់មនុស្ស។
- កីឡាឡើងភ្នំអាចអោយយើងលំហែរកំសាន្តបានក្នុងរយៈពេលយូរប្រសិនបើយើងមិនធ្វើឱ្យវាហួសប្រមាណដែលអាចបណ្ដាលឱ្យរាងកាយយើងអស់កម្លាំងខ្លាំងពេក។ ទោះបីវាជាប្រភេទទម្រង់នៃការធ្វើលំហាត់ប្រាណដោយផ្តោតសំខាន់លើរាងកាយផ្នែកខាងក្រោមក៏ពិតមែន ប៉ុន្តែវាមិនធ្វើឱ្យប៉ះពាល់ដល់សន្លាក់ឬធ្វើអោយសន្លាក់តឹងឡើយ។ វាគឺជាប្រភេទកីឡាដ៏ល្អមួយដើម្បីជួយក្នុងការថែរក្សារាងរបស់សាច់ដុំ។
- ការឡើងភ្នំទៀងទាត់ជារឿយៗជូយកាត់បន្ថយនូវកូលេស្តេរ៉ុលអាក្រក់និងបង្កើនជាតិកូលេស្តេរ៉ុលល្អដែលធ្វើឱ្យសុខភាពសរសៃឈាមមានភាពល្អប្រសើរនិងជួយកាត់បន្ថយសម្ពាធសរសៃឈាមទៀតផង។
- លើសពីនេះវាក៏ជួយការពារជំងឺពុកឆ្អឹង (Osteoporosis) បានទៀតផងដោយសារតែឥទ្ធិពលល្អរបស់កីឡានេះដែលជួយទៅដល់ឆ្អឹងនិងសន្លាក់របស់យើង។ ប្រសិនបើយើងឡើងភ្នំជាប្រចាំវាអាចជួយអោយដង់ស៊ីតេឆ្អឹងឬបរិមាណសារធាតុរ៉ែឆ្អឹងនៅក្នុងជាលិកាឆ្អឹងកើនឡើងដែលអាចជួយកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹងបាន។ ទាំងអស់គ្នាអាចប្រើប្រាស់ជាឈើច្រត់សំរាប់ឡើងភ្នំបានដើម្បីជួយសំរាលសម្ពាធពីជង្គង់និងអាចជួយដល់អ្នកក្នុងការឡើងចុះបាន។
- ជាចុងក្រោយការឡើងភ្នំក៏ជួយឱ្យអ្នកអាចស្តុកទុកវីតាមីនDនៅក្នុងរាងកាយបានផងដែរ! អ្នកត្រូវដឹងថាការប៉ះពាល់នឹងពន្លឺព្រះអាទិត្យមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អារម្មណ៍និងសុខភាពផ្លូវចិត្តរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែក៏ធ្វើឱ្យអ្នកទទួលបានវីតាមីនDជាច្រើនផងដែរ។ ប៉ុន្តែប្រយ័ត្នត្រូវ Sunburn ណា! កុំភ្លេចលាប Sunscreen អោយបានត្រឹមត្រូវផងពេលទៅឡើងភ្នំ។
ផលិតផល
$139,00
Price
$84,00
-39%