Hide Filters
Filters 0
Sort by :
Filters 0

 Nov 7, 2021 | 5 mins read

មូលហេតុអ្នកគួរសាកល្បង Stand Up Paddle

Stand up paddle នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយក៏ដូចជាស្មារតីនិងផ្លូវចិត្ត។ ការលេងកីឡានេះនឹងធ្វើអោយអ្នកមិនទាំងចាប់អារម្មណ៍ថាអ្នកកំពុងតែហាត់ប្រាណផង! ក្នុងពេលជាមួយគ្នានេះអ្នកក៏អាចមើលឃើញភពផែនដីរបស់យើងនៅក្នុងរូបភាពថ្មីផងដែរ!

1.ជួយថែរក្សារាងសាច់ដុំ

អាចជួយថែរក្សារាងស្របពេលកំសាន្តសប្បាយ។ ការជិះលើក្តារឈរនេះទោះបីក្នុងល្បឿនយឺតក៏ដោយត្រូវការចលនានិងកំលាំងសាច់ដុំច្រើនដូចជា៖

           -ជើងដែលផ្តល់នូវលំនឹង 

           - សាច់ដុំពោះដែលបញ្ចេញចលនាខំប្រឹងទៅមុខ

           ​-រាងកាយខាងលើ (ស្មា, ដៃ, ខ្នង) ដែលត្រូវធ្វើសកម្មក្នុងចលនាចែវ។

ប្រសិនបើអ្នកប្រើក្ដារដែលប្រើប្រាស់ខ្យល់​វិញ​​ ការដែលប្រើស្នប់ពីរបីនាទីដើម្បីសប់ក្ដារអោយបានត្រឹមត្រូវក៏ជាវិធីល្អដើម្បីកំដៅសាច់ដុំមុនពេលចាប់ផ្ដើមផងដែរ។

2. ធ្វើដំណើរផ្សងព្រេង និងឱកាសចាប់ផ្តើមសាកល្បងកីឡាថ្មី

បរិស្ថានជុំវិញយើងផ្សេងៗនៅលើផ្ឌៃទឹកគឺខុសគ្នាពីនៅលើផ្ទៃដី។

ការធ្វើដំណើរនៅលើទឹកក្នុងទីកន្លែងដែលយើងមិនធ្លាប់ស្គាល់គឺប្រៀបដូចជាការធ្វើដំណើរផ្សងព្រេងនៅជិតផ្ទះរបស់យើងដែលយើងមិនធ្លាប់បានទៅពីមុនមក​​​​​ ដោយវាអាចជួយអោយយើងសង្កេតមើលបរិយាកាសជុំវិញម្ដងទៀតចេញពីជ្រុងថ្មីមួយ។​​​​ អ្នកក៏អាចទៅដល់ទីកន្លែងស្ងាត់ ៗ​ និងឆ្ងាយៗ នៅជនបទបានយ៉ាងងាយស្រួលតាមរយះផ្ទៃទឹកផងដែរ។ កីឡានេះនឹងផ្ដល់អោយអ្នកនូវអារម្មណ៍នៃសេរីភាពនិងផ្ដល់ភាពរីករាយដែលធ្វើឱ្យងាយស្រួលក្នុងការបំបាត់កង្វល់ប្រចាំថ្ងៃរបស់អ្នក។ បន្ទាប់បានសាកល្បងម្ដងហើយអ្នកអាចនឹងចង់ត្រលប់ទៅរកទឹកម្តងទៀតភ្លាមៗក៏ថាបាន។​ 

3. ភាពសប្បាយរីករាយក្នុងគ្រួសារ

ការជិះ Stand Up Paddle គឺជាកីឡាមួយប្រភេទដែលមានភាពងាយស្រួលក្នុងការលេងជាមួយគ្នា។ ក្ដារជិះតែមួយក៏អាចអោយអ្អ្នករីករាយជាមួយគ្រួសាររបស់អ្នកបានដែរ ដោយយវាអាចអោយអ្នកនាំយកកូនៗរបស់អ្នកទៅជិះនៅខាងមុខក្តារបាន ហើយអ្នកនឹងឃើញថាពួកគេនឹងឆាប់ចង់ក្រោកឈរឡើងដើម្បីជិះដូចអ្នកដែរ។  ហើយប្រសិនបើអ្នកមានក្ដារជិះពីរវិញអ្នកអាចជិះជាមួយគ្នាលើផ្លូវទឹកដែលស្ងប់ស្ងាត់បានផងដែរ។