Hide Filters
Filters 0
Sort by :
Filters 0

ទទួលបានផលិតផល គុណភាពល្អ តម្លៃសមរម្យ រាល់ថ្ងៃនៅឌីកាត់ឡុនកម្ពុជា

នៅឌីកាត់ឡុន ពួកយើងតែងតែផ្តល់ជូនអតិថិជននូវផលិផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យជារៀងរាល់ថ្ងៃ ដោយព្រោះពួកយើងចង់អោយ សេចក្តីរីករាយ និងផលប្រយោជន៌នៃការលេងកីឡានឹងអាចបានទៅកាន់មនុស្សគ្រប់គ្នាកាន់តែច្រើន។ ពួកយើងប្តេជ្ញាក្នុងការបន្ទាបតម្លៃអោយកាន់តែទាប ប៉ុន្តែគុណភាពផលិតផលនៅតែអាចរក្សាបានដដែល។

គុណភាពល្អ តម្លៃសមរម្យ

ការរចនា និងការផលិត ផលិតផលរបស់ឌីកាត់ឡុន ចាប់ផ្តើមជាមួយនឹងការសង្កេតមើលអ្នកលេងកីឡាជុំវិញខ្លួនរបស់យើង។  អ្នករចនាផលិតផល ក៏ដូចជាអ្នកជំនាញផ្នែកកីឡានីមួយៗរបស់យើងគឺជាអ្នកសាកល្បងផលិតផលទាំងអស់មុនគេ នៅពេលដែលគំរូដំបូងរបស់ផលិតផលត្រូវបានបង្កើតឡើង។

បន្ទាប់​មក យើង​បញ្ជូន​ផលិតផល​ទៅ​កាន់ក្លឹប​កីឡា និងអ្នកដែល​អ្នក​ចូល​ចិត្តលេងកីឡា ដើម្បី​សាកល្បង​ក្នុង​លក្ខខណ្ឌ​ពិតជាក់ស្តែង។ ពួកយើងតែងតែស្វាគមន៏ជានិច្ចនូវមតិយោបល់របស់អ្នកប្រើប្រាស់ ដើម្បីបន្តកែលម្អផលិតផលរបស់ពួកយើង។

យើងធ្វើបែបណាដើម្បីរក្សា គុណភាពល្អ និងតម្លៃសមរម្យ?

ចាប់ពីការស្រាវជ្រាវរហូតដល់ ឡើងគំនិត ឡើងគម្រោងសម្រាប់ការរចនារហូតដល់ការផលិត ការដឹកជញ្ជូនដល់ការលក់រាយ និងការផ្សាយពាណិជ្ជកម្ម - ពួកយើងតែងតែព្យាយាមធ្វើវាអោយល្អបំផុត ដើម្បីផ្តល់នូវតម្លៃដ៏ល្អបំផុតដល់អតថិជនទាំងអស់គ្នា។ ខាងក្រោមនេះគឺជារចនាសម្ព័ន្ធរបស់យើងក្នុងការកាត់បន្ថយថ្លៃដើម៖

ការស្រាវជ្រាវ និងការអភិវឌ្ឈផលិតផល

ក្រុមស្រាវជ្រាវរបស់យើងសិក្សាពីចលនារបស់អ្នកលេងកីឡា នៅពេលពួកគេលេងកីឡាដើម្បីរចនាផលិតផលថ្មី និងសាកសមជាមួយពួកគេបំផុត។ តាមរយៈការមានក្រុមស្រាវជ្រាវផ្ទាល់របស់យើងខ្លួនឯង វាបានធ្វើអោយមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ក្នុងដំណើរការស្រាវជ្រាវ ផលិត ក៏ដូចជាការច្នៃប្រឌិតរបស់យើង។ ប្រសិទ្ធភាពកាន់តែប្រសើរមានន័យថា តម្លៃកាន់តែទាបប៉ុន្តែគុណភាពនៅតែអាចរក្សាបានល្អដដែល។

ការរចនា

ក្រុមរចនារបស់យើងមានចំណេះដឹងទូលំទូលាយអំពីបច្ចេកទេសនៃកីឡានីមួយៗ ដែលជាកត្តាជួយដល់ការសន្សំពេលវេលានៃការស្រាវជ្រាវ ក៏ដូចជាអាចស្វែងរកវត្ថុធាតុដើមដែលមានគុណភាព និងសាកសមជាងគេ។ យើងក៏ព្យាយាមបង្កើនគុណភាពទៅលើការផលិត លើសម្ភារៈ សមាសធាតុ រូបរាង និងការតម្លើងផ្គុំផលិតផល ដើម្បីអាចបង្កើតផលិតផលដែលមានប្រយោជន៍ និងមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។ ក្រុមរចនាផលិតផលនីមួយៗមានទីតាំងស្ថិតនៅកន្លែងដែលកីឡារបស់ពួកគេត្រូវបាននិយមលេង និងប្រើប្រាស់ ដែលអនុញ្ញាតពួកគេអាចសង្កេត និងប្រមូលមតិកែលម្អពីអ្នកប្រើប្រាស់បានងាយស្រួល។ រីឯផ្នែកផលិតកម្ម ក្រុមការងាររបស់យើងកំពុង និងតែងតែស្វែងរកវិធីដើម្បីកែលម្អដំណើរការផលិត ការរចនាផលិតផលថ្មី ដោយមិនធ្វើឱ្យប៉ះពាល់គុណភាពឡើយ។ ដោយវិធីនេះ យើងអាចបន្តច្នៃប្រឌិតនូវអ្វីដែលចាំបាច់សម្រាប់កីឡានីមួយៗ។

ផលិតកម្ម

ពួកយើងតែងតែឆ្ពោះទៅកាន់ការសហការយូរអង្វែងជាមួយអ្នកផ្គត់ផ្គង់របស់យើង។ ពួកយើងតែងតែជួប និងស្វែងរកអ្នកផ្គត់ផ្គង់ការផលិតជាច្រើន ដើម្បីជ្រើសរើសអ្នកដែលអាចផ្តល់គុណភាពផលិតបានខ្ពស់ជាងគេ ក៏ដូចជាអ្នកអាចផលិតផលិតផលដែលធានាបានសុវត្ថិភាពដល់អ្នកប្រើប្រាស់ផលិតផល។ ទន្ទឹមនឹងនេះ យើងប្តេជ្ញារក្សានិរន្តរភាពបរិស្ថានស្អាត ប្រុងប្រយត្ន័ក្នុងការដាក់ពិន្ទុ និងត្រួតពិនិត្យលើវត្ថុធាតុដើម ការអនុវត្តការការពារហានិភ័យគីមី និងការវាស់ស្ទង់ការបំភាយកាបូនទៅកាន់បរិស្ថាន។

ការគ្រប់គ្រងភស្តុភារ

ពួកយើងមានសិទ្ធិពេញលេញ និងទាំងស្រុងក្នុងការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់របស់យើង ចាប់ពីស្វ័យប្រវត្តិកម្ម រហូតដល់ការដឹកជញ្ជូន។ ពួកយើងតែងតែធ្វើការកាត់បន្ថយលើការចំណាយផ្សេងៗដែលមិនចាំបាច់ ដូចជាលុបបំបាត់ការវេចខ្ចប់ដែលមិនសំខាន់ៗ ( ប្រអប់ស្បែកជើងជាដើម ) ។

ការលក់

ការបំពេញចិត្តអតិថិជនតែងតែជាកត្តាសំខាន់ជាងគេសម្រាប់ពួកយើង។ អ្នកដឹកនាំកីឡារបស់យើងគឺតែងតែនៅជួរមុខក្នុងការ ពិភក្សាជាមួយអ្នកប្រើប្រាស់ ប្រមូលមតិកែលម្អ ណែនាំអ្នកជាមួយនឹងជម្រើសត្រឹមត្រូវ និងបញ្ជូនសំណើរបស់អ្នកដោយផ្ទាល់ទៅកាន់ក្រុមរចនាផលិតផលរបស់យើង។ នៅក្នុងហាង យើងសង្កេតមើលចំណង់ចំណូលចិត្តរបស់អ្នក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការជ្រើសរើសទំនិញយកមកលក់ រីឯ
លើអ៊ីនធឺណិត យើងតែងតែសង្កេតមើលការវាយតម្លៃរបស់លោកអ្នកមកកាន់ផលិតផលពួកយើង។សម្រាប់ផលិតផលដែលទទួលបានផ្កាយតិចជាង 3 យើងនឹងព្យាយាមសិក្សានិងកែលម្អអោយបានប្រសើរឡើង ដើម្បីបំពេញតាមការរំពឹងទុករបស់អតិថិជន។ បេសកកម្មរបស់យើងគឺផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុត ទាំងលើអ៊ីនធឺណិត និងនៅក្នុងហាង។  ពួកយើងមានការផ្តល់នូវការធានាដល់ផលិតផល និងដូរជូនវិញប្រសិនវាមិនទទួលបានការពេញចិត្តរបស់អតិថិជន។ តាមរយៈការធ្វើដូចនេះ យើងសង្ឃឹមថានឹងបង្កើតទំនាក់ទំនងយូរអង្វែងជាមួយអតិថិជនគ្រប់រូប ក៏ដូចជាចង់លើកទឹកចិត្ដដល់មនុស្សគ្រប់រូបអោយចាប់ផ្តើមលេងកីឡាផងដែរ។

គំរូអាជីវកម្ម

ការធ្វើអាជីវកម្មរបស់យើងឆ្ពោះទៅកាន់ប្រាក់ចំនេញទាប។ ប្រាក់ចំណេញទាបមានន័យថា តម្លៃក៏នឹងទាបសម្រាប់អតិថិជនផងដែរ។ លើសពីនេះ យើងតែងតែប្រុងប្រយត្ន័ក្នុងការចំណាយរបស់យើង ដើម្បីអោយតម្លៃសម្រាប់ផលិតផលនីមួយៗមិនអាចកើនឡើងបាន។ ទន្ទឹមនឹងនេះ ពួកយើងក៏ព្យាយាមសន្សំសំចៃទៅលើការធ្វើទីផ្សារ និងផ្សព្វផ្សាយផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ការផ្សាយពាណិជ្ជកម្មមិនមែនជាជម្រើសចំបងសម្រាប់ពួកយើងនោះទេ។ យើងមិនពឹងផ្អែកលើការ សហការជាមួយតារាល្បី និងការឧបត្ថម្ភក្នុងកម្មវិធីផ្សេងៗនោះទេ។ 

យើងជឿថាអតិថិជនគឺជាឯកអគ្គរដ្ឋទូតដ៏ល្អបំផុតរបស់យើង ហើយពាក្យសម្ដីដែលគាត់និយាយពីពួកយើង នឹងជាការផ្សាយពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពបំផុត។ លើសពីនេះ យើងជឿជាក់លើការផ្សព្វផ្សាយតាមរយ:ព្រឹត្តការណ៏កីឡាដែលរៀបចំឡើងដោយក្រុមការងារយើង ហើយអតិថិជនរបស់យើងតែងតែអាចចូលរួមព្រឹត្តិការណ៍កីឡា និងថ្នាក់កីឡាផ្សេងៗដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ពីកីឡា និងផលិតផលថ្មីៗផងដែរ។

ពួកយើងចូលរួមសន្សំសំចៃជាមួយអ្នក!

យើងជឿជាក់លើគុណតម្លៃនៃកីឡាសម្រាប់ការរស់នៅកាន់តែប្រសើរ។   អស់រយៈពេលជាង 3 ទសវត្សរ៍មកហើយ យើងតែងតែសិក្សា និងកែលម្អការធ្វើអាជីវកម្មរបស់យើង រួមជាមួយនឹងផលិតផលរបស់យើង ដើម្បីនាំមកជូនអ្នកនូវបទពិសោធន៏កីឡាដែលល្អបំផុតក្នុងតម្លៃមួយដ៏គួរសមបំផុតផងដែរ។