យើងសូមសំណូមពរឲ្យបញ្ឈប់ការប្រើប្រាស់ផលិតផលនេះ
ជាដំបូងពួកយើងសូមអរគុណសម្រាប់ការជឿទុកចិត្តនិងការទិញទំនិញពីហាងរបស់ពួកយើង។
ជាអកុសល ដោយផ្អែកលើដំណើរការការពិនិត្យមើលគុណភាពផលិតផលឡើងវិញ ក្រុមការងារ OXELO បានរកឃើញនូវហានិភ័យដែលទាក់ទងនឹងការបែកបាក់ទៅលើ ដងកាច់ចង្កូត ដែលអាចបណ្ដាលឲ្យបាក់អំឡុងពេលប្រើប្រាស់ ហើយអាចបណ្ដាលឲ្យកុមារដួលពេលកំពុងជិះផងដែរ ។
ជាការពិតណាស់ ពួកយើងតែងតែប្តេជ្ញា ក្នុងការផលិត ផលិផលដែលមានគុណភាពសម្រាប់អ្នកប្រើប្រាស់របស់យើង ដូចនេះហើយ ពួកយើងសូមអភ័យទោស ក៏ដូចជាសំណូមពរ អតិថិជននាំយកផលិតផលទាំងនេះត្រលប់មកវិញប្រសិនបើអ្នកបានទិញផលិតផលនេះ ចាប់ពីថ្ងៃ 24 ខែ មករា កន្លងមក។
ផ្នែកសេវាកម្មអតិថិជនរបស់ពួកយើងរងចាំបម្រើការឆ្លើយតបនូវសំណួរផ្សេងៗតាមរយ:លេខទូរស័ព្ទ 096 4777519
យើងសូមថ្លែងអំណរគុណសម្រាប់ការយោគយល់ ហើយពួកយើងក៏សូមអភ័យទោសលើបញ្ហដែលកើតមានឡើងផងដែរ។
ពួកយើងនឹងខិតខំប្រឹងប្រែងរកដំណោះស្រាយ ដើម្បីធ្វើឲ្យផលិតផលមួយនេះសមស្របសម្រាប់អ្នកប្រើប្រាស់ក្មេងៗរបស់យើង។
ប្តូរផលិតផលផ្សេង:
ប្តូរយកផលិតផលផ្សេងពីហាងឌីកាត់ឡុន
ប្តូរប្រាក់ត្រលប់មកវិញ:
យកផលិតផលត្រលប់មកវិញ រួចទទួលប្រាក់ទៅវិញ