Hide Filters
Filters 0
Sort by :
Filters 0
តើកម្មវិធីសមាជិកថ្មីនេះមានអ្វីខ្លះ?

សម្រាប់ការក្លាយជាសមាជិក បងអាចទទួលបានពិន្ទុរាល់ការបញ្ជាទិញ​ទាំងក្នុងហាងនិង អនឡាញ​។​ ចំពោះពិន្ទុដែលបងទទួលបានបងអាចយកមកប្តូរជា ប័ណ្ណបញ្ចុះតម្លៃសម្រាប់ធ្វេីការបញ្ជារទិញសម្ភារះកីឡាដែលបងចង់បាននៅពេលក្រោយ។

ហេតុអ្វីបានជាយើងហៅថាកម្មវិធីសមាជិកថ្មី?

យើងបានរចនាឡើងវិញនូវកម្មវិធីសមាជិកដែលយេីងធ្លាប់មានពីមុន ដើម្បីផ្តល់រង្វាន់ល្អប្រសើរជាងមុនសម្រាប់អ្នកស្រឡាញ់កីឡា។ សម្រាប់អតិថិជនដែលធ្លាប់ជាសមាជិកពីមុន និងចង់បន្តជាសមាជិករបស់ពួកយេីង នឹងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីថ្មីដោយស្វ័យប្រវត្តិ។

តើខ្ញុំអាចចុះឈ្មោះជាសមាជិកតាមរបៀបណា?

ប្រសិនបើអ្នកមានគណនី Decathlon រួចហើយ គ្រាន់តែចូលប្រើលើទូរស័ព្ទឬកុំព្យូទ័ររបស់អ្នក ហើយចាប់ផ្តើមសន្សំពិន្ទុរាល់ការបញ្ជាទិញ។
ដើម្បីក្លាយជាសមាជិកថ្មី សូមបង្កើតគណនី Decathlon ដោយប្រើអាសយដ្ឋានអ៊ីមែលរបស់អ្នក ឬគណនីបណ្តាញសង្គម។ បំពេញព័ត៌មានអំពីហាងនិងកីឡាដែលអ្នកចូលចិត្តនៅក្នុងប្រវត្តិរូបរបស់អ្នក ដើម្បីទទួលបានពត៍មានថ្មីៗពីពួកយេិង។

តើចុះឈ្មោះមានការបង់លុយដែរឬទេ?

ទេ! កម្មវិធីសមាជិករបស់ Decathlon គឺឥតគិតថ្លៃ 100%

តើយើងអាចបញ្ឃប់ធ្វើជាសមាជិកបានដែរឬទេ?

អ្នកអាចចាកចេញពីកម្មវិធីនេះបាន។ ពេលដែលបង្កើតគណនី Decathlon អ្នកនឹងចូលជាសមាជិករបស់ពួកយេីងដោយស្វ័យប្រវត្តិ។ ដើម្បីលុបសមាជិក អ្នកត្រូវលុបគណនី Decathlon របស់អ្នក។ ប្រសិនបេីអ្នកជាសមាជិករបស់ពួកយេីង មុនពេលដាក់ឲ្យប្រេីប្រាស់កម្មវិធីសមាជិកថ្មី អ្នកក៏ទទួលបានអ៊ីមែលអំពីវិធីក្នុងការលុបកម្មវិធីថ្មីនេះបានផងដែរ។

តើខ្ញុំអាចធ្វើអ្វីបានខ្លះជាមួយនឹងពិន្ទុរបស់ខ្ញុំ?

អ្នកអាចប្ដូរពិន្ទុចំនួន 250 សម្រាប់ប័ណ្ណបញ្ចុះតម្លៃមួយដែលមានទឹកប្រាក់ $5
អ្នកអាចប្ដូរពិន្ទុចំនួន 500 សម្រាប់ប័ណ្ណបញ្ចុះតម្លៃមួយដែលមានទឹកប្រាក់ $10
អ្នកអាចប្ដូរពិន្ទុចំនួន 1000 សម្រាប់ប័ណ្ណបញ្ចុះតម្លៃមួយដែលមានទឹកប្រាក់ $30
អ្នកអាចប្ដូរពិន្ទុចំនួន 2000 សម្រាប់ប័ណ្ណបញ្ចុះតម្លៃមួយដែលមានទឹកប្រាក់ $60