1
Hide Filters
Filters 0
Sort by :
Filters 0
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
កៅអីបត់ ទម្រេត ផាសុកភាព
QUECHUA

កៅអីបត់ ទម្រេត ផាសុកភាព

8901540
$64,80
ពន្ធត្រូវបានបូកបញ្ចូល
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
  • កៅអីបត់ ទម្រេត ផាសុកភាព
កៅអីបត់ ទម្រេត ផាសុកភាព
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អាចទម្រេតខ្លួនបាន 5 យ៉ាង, មានទម្រដៃ 2, ទម្រក្បាលអាចសារ៉េបាន និងហោប៉ាវដាក់សម្ភារ។ ផ្តល់ទាំងផាសុកភាព និងភាពងាយស្រួលសម្រាប់គេងសម្រាកនៅខាងក្រៅ!

បត់បាន និងស្រួលប្រើ កៅអីនេះអាចយកតាមខ្លួនទៅគ្រប់ទីកន្លែងនៅពេលបត់។ ងាយស្រួលយួរដោយដៃម្ខាង ឬដាក់លើស្មាដោយសារវាមានដៃដែលបំលែងជាខ្សែបាន។

រចនាសម្ព័ន្ធ: 4.0% Polypropylene

, 96.0% ដែកថែប; ក្រណាត់: 100.0% Polyester; ស្រទាប់ខាងក្នុងនៃក្រណាត់: 100.0% នីឡុង; ពពុះ: 100.0% Polyurethane

BENEFITS

ផាសុខភាពដល់អ្នកប្រើប្រាស់

ទម្រេតខ្លួនបាន៖ ទម្រេតបាន 5 យ៉ាង | កន្លែងដាក់ដៃចំនួន 2 | កន្លែកដាក់ក្បាលចំនួន 1 | កំពស់កៅអី៖ 44 សម

សមត្ថភាពបង្រួមតូច

តូច និងស្រួលប្រើ៖ បត់បានអាចរក្សាទុកគ្រប់ទីកន្លែង (85x60x10.5 cm, 54 l)

ងាយស្រួលផ្លាស់ទី

យួរដោយប្រើដៃម្ខាង ឬដាក់លើស្មាជាមួយនឹងដៃ ឬខ្សែរបស់វា | ទំងន់ 5.9គក

ងាយស្រួលបើកបិទ

តម្លើង និងបត់បានលឿន = ផាសុកភាពល្មម និងងាយស្រួលរក្សាទុកដាក់

ធន់បានយូរ

តួដែក និងសាច់ក្រនាត់ជាប់រឹងមាំ! ផ្ទុកទំងន់បាន 150 គក

ដកដង្ហើមបាន

សាច់ក្រណាត់ច្រោះខ្យល់នៅខាងខ្នងដែលផ្តល់នូវផាសុកភាពកាន់តែល្អប្រសើរ

TECHNICAL INFORMATIONS

តម្លើងកៅអីទម្រេតខ្លួន

ដើម្បីតម្លើងកៅអីនេះ៖
- ដាក់វាបញ្ឈរនៅខាងមុខអ្នក
- កាន់ទម្រខ្នងដោយដៃម្ខាង និងកន្លែងអង្គុយដោយដៃម្ខាងទៀត
- ទាញវារហូតដល់ជើងមានលំនឹង
- លើទម្រដៃដើម្បីសារ៉េមុំកៅអី
- ចាក់សោរដោយបន្ទាបទម្រដៃ
- សារ៉េទម្រក្បាល

បត់កៅអីទម្រេតខ្លួន

ដើម្បីបត់កៅអីនេះ៖
- លើកទម្រដៃ
- ដៃម្ខាងលើទម្រខ្នង ម្ខាងទៀតលើកន្លែងអង្គុយ ជាមួយនឹងជើងម្ខាងលើរបារខាងក្រោយ
- ទាញកន្លែងអង្គុយឱ្យជិតទម្រខ្នង
- ជាចុងក្រោយ រុញដែកនៅខាងក្រោយចុះក្រោម។
- ដើម្បីធ្វើការដឹកជញ្ជូន សូមប្រើដៃ ឬខ្សែររបស់វា

តើកៅអីនេះផ្តល់ផាសុកភាពដែរឬទេ?

អាចអង្គុយសម្រាកបាន! កន្លែងអង្គុយមានកំពស់ 44 សម ស្រួលអង្គុយ។ តួរបស់វាជួយឱ្យលោកអ្នកអាចធ្វើចលនាជុំវិញបានស្រួលនៅពេលលោកអ្នកកំពុងអង្គុយនៅជិតតុ។ ទម្រក្បាលអាចសារ៉េបានផ្តល់នូវការគាំទ្រល្អឥតខ្ចោះសម្រាប់ការសម្រាកបានពេញលេញ។
ត្រូវការកន្លែងសម្រាប់ដាក់សម្ភារប្រើប្រាស់របស់អ្នកមែនទេ? លោកអ្នកអាចដាក់ក្នុងហោប៉ាវចំហៀងបាន! សាច់ក្រណាត់ច្រោះខ្យល់របស់ទម្រងខ្នងជួយបង្កើនកម្រិតផាសុកភាព។

តើកៅអីនេះជាប់បានយូរដែរឬទេ?

តួដែករបស់វា និងកៅអីសាច់ក្រណាត់អាចផ្ទុកទំងន់បានរហូតដល់ 150 គក។

តើខ្ញុំអាចធ្វើឱ្យកៅអីរបស់ខ្ញុំជាប់បានយូរដោយរបៀបណា?

កៅអីរបស់យើងអាចប្រើប្រាស់សម្រាប់ការបោះតង់ ឬប្រើនៅទីជនបទ។ វាមិនបង្កើតឡើងសម្រាប់ត្រូវកាំរស្មី UV និងសំណើមរយៈពេលយូរនោះទេ។ រក្សាទុកនៅកន្លែងស្ងួតក្រោយពេលប្រើប្រាស់ម្តងៗ។

តើខ្ញុំត្រូវលាងសម្អាតកៅអីនេះដោយរបៀបណា?

កៅអីរបស់អ្នកអាចលាងសម្អាតបានលឿន! ជូតថ្នមៗជាមួយក្រណាត់សើម ឬទឹកសាប៊ូ រួចលាងជម្រះ និងហាលឱ្យស្ងួត។

តើកៅអីនេះអាចជួសជុលបានដែរឬទេ?

កៅអីអាចនឹងសឹករិចរិល ឬបាក់បែកលើផ្នែកខ្លះពេលដែលប្រើយូរៗទៅ។
នេះគឺជាមូលហេតុដែលយើងផ្តល់ជូនលោកអ្នកនូវគ្រឿងបន្លាស់ដែលលោកអ្នកអាចផ្លាស់ប្តូរដោយខ្លួនឯង។
បើចាំបាច់ លោកអ្នកអាចចូលមើលក្នុងវេបសាយរបស់យើង រួចចូលមើលក្នុងផ្នែកក្រោយពេលលក់ដើម្បីស្វែងរកសាច់ក្រណាត់ (ផ្ទៃអង្គុយ + ទម្រខ្នង) លេខសម្គាល់៖ 8944762 និងទម្រខ្នង​មានលេខសម្គាល់៖ 8731920។គ្រឿងបន្លាស់ទាំងអស់នេះមានពណ៌ប្រផេះ។

តើវាមានទំងន់ និងទំហំប៉ុន្មាន?

កៅអីទម្រេតបានមានទំងន់ 5.9 គក
ទំហំបត់៖ 85 x 60 x 10.5 សម