តម្លើងកៅអីទម្រេតខ្លួន
ដើម្បីតម្លើងកៅអីទម្រេតខ្លួននេះ៖
- ដាក់វាបញ្ឈរនៅខាងមុខអ្នក។
- កាន់ខ្នងកៅអីដោយប្រើដៃម្ខាង និងកន្លែងអង្គុយដោយប្រើដៃម្ខាងទៀត។
- ទាញចេញពីគ្នារហូតដល់ជើងរបស់វាមានលំនឹង។
- លើកខ្នងកៅអីឡើង បន្ទាប់មកសារ៉េមុំរបស់វា
-ចាក់សោរទីតាំងរបស់វាដោយទម្លាក់ខ្នងកៅអីឱ្យទាបបន្តិច
-សារ៉េកន្លែងទម្រក្បាលជាមួយនឹងទំពក់ និងខ្សែ
បត់កៅអីទម្រេតខ្លួននេះ
ដើម្បីបត់កៅអីទម្រេតខ្លួននេះ៖
- លើកកន្លែងដាក់ដៃឡើង។
- កាន់ផ្នែកខាងលើនៃកន្លែងទម្រេតខ្នងដោយប្រើដៃម្ខាង និងកន្លែងអង្គុយដោយប្រើដៃម្ខាងទៀត ជាមួយនឹងជើងម្ខាងដាក់លើរបារខាងក្រោយ
-ទាញកន្លែងអង្គុយឱ្យជិតទម្រេតខ្នង។
- រុញដែកខាងក្រោយចុះក្រោមដើម្បីបត់វា។
បត់កៅអីឱ្យចេញមុំ 90 ដឺក្រេ ដើម្បីធ្វើការដឹកជញ្ជូនវា
ចុះថាតើកៅអីនេះផ្តល់ផាសុកភាពយ៉ាងដូចម្តេចដែរ?
ទម្រក្បាលផ្តល់ការគាំទ្រយ៉ាងល្អឥតខ្ចោះសម្រាប់ការគេងសម្រាករបស់អ្នក។ ទម្រខ្នងផលិតចេញពីសាច់ក្រណាត់ច្រោះខ្យល់ ផ្តល់ភាពត្រជាក់ បើទោះជានៅក្នុងអាកាសធាតុក្តៅក៏ដោយ។
តើកៅអីនេះជាប់បានយូរដែរឬទេ?
តួដែក និងកន្លែងអង្គុយសាច់ក្រណាត់អាចផ្ទុកទំងន់បានរហូតដល់ 110 គក។ ពីការបោះតង់នៅលើភ្នំ មកការបោះតង់លើឆ្នេរ លោកអ្នកនឹងទទួលបានផាសុកភាពនៅគ្រប់ទីកន្លែង។
វិធីសាស្ត្រក្នុងការធ្វើឱ្យកៅអីនេះជាប់បានយូរ
កៅអីរបស់យើងអាចប្រើប្រាស់សម្រាប់ការបោះតង់ ឬប្រើប្រាស់នៅទីជនបទ។ វាត្រូវរចនាម៉ូតឡើងមិនសម្រាប់ត្រូវកាំរស្មី UV និងសំណើមរយៈពេលយូរឡើយ។ រក្សាទុកក្នុងកន្លែងស្ងួតក្រោយពេលប្រើប្រាស់ម្តងៗ។
តើខ្ញុំលាងសម្អាតកៅអីនេះដោយរបៀបណា?
រក្សាទុកកៅអីរបស់អ្នកឱ្យស្ថិតក្នុងស្ថានល្អឥតខ្ចោះដោយមិនចាំបាច់ខំប្រឹង! ក្រណាត់ ឬអេប៉ុងសើម ជាមួយនឹងទឹកសាប៊ូ លាងសម្អាត និងហាលសំងួតបានលឿន។ មិនចំណាយពេលយូរ លោកអ្នកអាចចេញដំណើរបាន!
តើកៅអីនេះអាចជួសជុលបានដែរឬទេ?
ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
នេះគឺជាមូលហេតុដែលយើងផ្តល់ជូនលោកអ្នកនូវគ្រឿងបន្លាស់ដែលលោកអ្នកអាចផ្លាស់ប្តូរដោយខ្លួនឯង។
ប្រសិនបើចាំបាច់ លោកអ្នកអាចចូលមើលវេបសាយរបស់យើង និងចូលទៅកាន់ផ្នែកក្រោយពេលលក់ (after-sales) បន្ទាប់មកធ្វើការស្វែងរក (ផ្ទៃអង្គុយ + ទម្រខ្នង) ជាមួយលេខសម្គាល់៖ 8927723 និងទម្រក្បាល មានលេខសម្គាល់៖ 8929299. គ្រឿងបន្លាស់ទាំងនេះមានពណ៌ប្រផេះ។
តើវាមានទំងន់ប៉ុន្មាន ហើយតើវាមានទំហំប៉ុណ្ណា?
កៅអីមានទំងន់ 5.75 គក
ទំហំនៅពេលបត់៖ 86 x 61 x 9 សម