1
Hide Filters
Filters 0
Sort by :
Filters 0
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
កៅអីទាប 500 M បត់បាន និងស្រួល
QUECHUA

កៅអីទាប 500 M បត់បាន និងស្រួល

8927531
$40,47
ពន្ធត្រូវបានបូកបញ្ចូល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
  • កៅអីទាប 500 M បត់បាន និងស្រួល
កៅអីទាប 500 M បត់បាន និងស្រួល
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
កៅអីទាបរបស់យើងទប់លំនឹងបានល្អឥតខ្ចោះ និងមានកំពស់ 29 សម។ សម្រាកបានស្រួលនៅក្នុងធម្មជាតិ!

មានទំងន់ត្រឹម 1.1 គក, កៅអីនេះអាចប្រើបានគ្រប់ទីកន្លែងដោយសារវាមានស្រោមសម្រាប់យួរ។ អាចផ្ទុកទំងន់បានរហូតដល់ 110 គក។ តម្លើងបានលឿនដោយសារខ្សែយឺតភ្ជាប់នឹងកៅអី។

រចនាសម្ព័ន្ធ: 20.0% Polyamide

, 80.0% អាលុយមីញ៉ូម; កៅអី: 20.0% Polyamide

, 80.0% Polyester

BENEFITS

ផាសុខភាពដល់អ្នកប្រើប្រាស់

កម្ពស់កៅអី៖ 29 សម | ហោប៉ាវចំហៀងយឺត

សមត្ថភាពបង្រួមតូច

អាចបត់ដាក់ក្នុងកាតាបបាន៖ 38 x 13 x 12 សម | 6 ល | ទំងន់៖1.1 គក

ងាយស្រួលបើកបិទ

កៅស៊ូយឺតនៅក្នុងបំពង់ទីបងាយស្រួលក្នុងការតម្លើង

ងាយស្រួលផ្លាស់ទី

ស្រោមមានដៃយួរ។ ស៊កចូលក្នុងស្បែកជើងរបស់អ្នក ឬដាក់លើកង់

ធន់បានយូរ

តួដែក និងសាច់ក្រណាត់ជាប់បានយូរដែលធ្វើឱ្យផលិតផលកាន់តែជាប់រឹងមាំ | ទំងន់អតិបរមា៖ 110 គក

TECHNICAL INFORMATIONS

តើខ្ញុំត្រូវតម្លើងកៅអីនេះដោយរបៀបណា?

តម្លើងកៅអីបានលឿន៖

1. តម្លើងជាទម្រង់ X
2. ស៊កបំពង់ទីបបញ្ចូលគ្នា
3. បំពាក់សាច់ក្រណាត់លើចំណុចទាំងបួន ដោយចាប់ផ្តល់ពីផ្នែកខាងលើ។ បន្ទាប់មក វារួចរាល់ជាស្រេច! កៅអីនេះគឺរួចរាល់សម្រាប់អង្គុយបាន។ អ្វីដែលនៅសេសសល់ត្រូវធ្វើគឺអង្គុយចុះ និងរីករាយជាមួយពេលវេលា។

តើកៅអីនេះផ្តល់ផាសុកភាពកម្រិតណា?

កៅអីនេះផ្តល់នូវផាសុកភាពដ៏អស្ចារ្យ។ ហោប៉ាវរបស់វាគឺសម្រាប់ដាក់សម្ភារប្រើប្រាស់ឱ្យនៅជិតដៃ។ ងាយស្រួលបត់ និងរក្សាទុកក្នុងកាតាប លោកអ្នកអាចយកតាមខ្លួនទៅគ្រប់ទីកន្លែង។

តើកៅអីនេះរឹងមាំដែរឬទេ។

កៅអីតួអាលុយមីញ៉ូមជាប់រឹងមាំអាចផ្ទុកទំងន់បាន 110 គក។

របៀបធានាកៅអីនេះជាប់បានយូរ

កៅអីបត់របស់យើងនឹងរួមដំណើរជាមួយលោកអ្នកជានិច្ មិនថាទៅបោះតង់ ឬទៅទីជនបទនោះទេ។
វាមិនបង្កើតឡើងសម្រាប់ត្រូវកាំរស្មី UV និងសំណើមរយៈពេលយូរនោះទេ។ រក្សាទុកនៅកន្លែងស្ងួតក្រោយពេលប្រើប្រាស់ម្តងៗ។

របៀបលាងសម្អាតកៅអីបត់បាននេះ

សាច់ក្រណាត់ស្ងួត ប្រើសាប៊ូតិច ច្រាសទន់ លាងជម្រះជាមួយទឹកស្អាត នោះគ្រប់យ៉ាងគឺរួចរាល់។ ដាក់វាហាលខ្យល់។

តើកៅអីនេះអាចជួសជុលបានដែរឬទេ។

វាគេចមិនផុតពីភាពសឹករិចរិលនោះទេ ប៉ុន្តែវាអាចផ្លាស់ប្តូរបាន! យើងផ្តល់នូវគ្រឿងបន្លាស់ដែលលោកអ្នកអាចបំពាក់ដោយខ្លួនឯងបានស្រួល។ ត្រូវការកន្លែងអង្គុយ និងទម្រខ្នងថ្មីដែរឬទេ? សូមចូលទៅកាន់វេបសាយន៍ Decathlon លើផ្នែកក្រោយពេលលក់ after-sales។លេខសម្គាល់៖ 8927725 - ថតចំលង/បិតភ្ជាប់លេខសម្គាល់ទៅនឹងប្រអប់ស្វែងរក។គ្រឿងបន្លាស់នេះមានពណ៌ប្រផេះ។

តើវាមានទំងន់ និងទំហំប៉ុន្មាន?

កៅអីមានទំងន់ 1.1 គក
ទំហំបត់៖ 38 x 13 x 12 សម - 6ល