របៀបប្រើប្រាស់កៅអីបត់នេះ
តើអ្វីជាចំណុចអាទិភាពរបស់ខ្ញុំ? ធ្វើឱ្យជីវិតកាន់តែងាយស្រួល។ អាចតម្លើងបានលឿននៅពេលដែលខ្សែយឺតត្រូវបានដោះចេញ។ ហើយដើម្បីបត់វា វាមានភាពងាយស្រួល។ ខ្សែយឺតធានាថាបត់ទុកដាក់បានស្រួល។
តើកៅអីនេះផ្តល់ផាសុកភាពដែរឬទេ?
ទម្រខ្នងផ្តល់ការគាំទ្រយ៉ាងល្អប្រសើរ និងផ្ទៃអង្គុយផ្តល់ផាសុកភាព។ កៅអីកំពស់ 43.5 សម គឺល្អស័ក្តិសមបំផុត។ដើម្បីស្រួលដឹកជញ្ជូន យើងក៏បានបន្ថែមខ្សែចងដេរភ្ជាប់ផងដែរ។
តើកៅអីនេះជាប់បានយូរដែរឬទេ?
ដើម្បីឱ្យវាប្រើប្រាស់បានយូរ យើងបានបង្កើតកៅអីនេះដោយប្រើវត្ថុធាតុដែលជាប់រឹងមាំ។ នៅពេលតម្លើង តួដែក និងផ្ទៃអង្គុយប៉ូលីអេស្ទ័រអាចផ្ទុកទំងន់បានរហូតដល់ 110 គក។
របៀបធ្វើឱ្យកៅអីប្រើប្រាស់បានយូរ
កៅអីរបស់យើងអាចប្រើប្រាស់សម្រាប់ការបោះតង់ ឬប្រើនៅទីជនបទ។ វាមិនបង្កើតឡើងសម្រាប់ត្រូវកាំរស្មី UV និងសំណើមរយៈពេលយូរនោះទេ។ រក្សាទុកនៅកន្លែងស្ងួតក្រោយពេលប្រើប្រាស់ម្តងៗ។
របៀបលាងសម្អាតកៅអីបត់របស់អ្នក
ពុំមានវិធីណាងាយស្រួលជាងនេះទៀតក្នុងការថែទាំងកៅអីសម្រាប់បោះតង់នោះទេ៖ ប្រើក្រណាត់សើម និងសាប៊ូដើម្បីជូតសម្អាត ប្រសិនបើចាំបាច់!
ហាលឱ្យស្ងួតសព្វសិនមុននឹងរក្សាទុកដាក់វា។
តើវាមានទំងន់ និងទំហំប៉ុន្មាន?
ទំហំកៅអីពេលបត់រួច៖75x15x15 សម
ទំងន់៖ 2.3 គក
តើកៅអីបត់របស់ខ្ញុំអាចជួសជុលបានដែរឬទេ?
កៅអីរបស់យើងល្អឥតខ្ចោះសម្រាប់ដំណើរបោះតង់របស់អ្នក។ ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
ដើម្បីភាពងាយស្រួលក្នុងការជួសជុល យើងដាក់លក់គ្រឿងបន្លាស់ភាគច្រើន (ឈុតសាច់ក្រនាត់៖ ខ្នងផ្អែក និងកន្លែងអង្គុយ) ងាយស្រួលក្នុងការផ្លាស់ប្តូរ។
ព័ត៌មានទាំងអស់អាចរកបាននៅក្នុងផ្នែកសេវាក្រោយពេលលក់។ លេខកូដសម្រាប់កម្មង់ឈុតគឺ៖ 8795741
គ្រឿងបន្លាស់នេះមានពណ៌ប្រផេះ។