Hide Filters
Filters 0
Sort by :
Filters 0
  • តង់ 2 Seconds មនុស្ស 2 នាក់ - Fresh&Black

តង់ 2 Seconds មនុស្ស 2 នាក់ - Fresh&Black
QUECHUA

តង់ 2 Seconds មនុស្ស 2 នាក់ - Fresh&Black

8801560
$99,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
តង់ម៉ូឌែលនេះអាចតម្លើងបានលឿន។ តង់មានប្រព័ន្ធអាចបត់បានលឿន។

ម៉ូឌែលបត់បាន និងទាន់សម័យ ផ្តល់ផាសុកភាពដោយសារប្រើបច្ចេកវិទ្យា Fresh&Black។ប្រព័ន្ធនេះជួយឱ្យតង់ច្រោះខ្យល់ និងងងឹតស្រួលគេង។

ក្រណាត់: 75.0% Polyester, 25.0% Polyethylene

; បង្គោល: 100.0% ជាតិសរសៃកញ្ចក់

BENEFITS

ងាយស្រួលដំឡើង

គ្រោងឈរ ដាក់បានដោយសេរី។ ប្រព័ន្ធតំលើងត្រឹមតែ 2 វិនាទី។ ការណែនាំអំពីប្រព័ន្ធបត់៖

សមត្ថភាព

កន្លែងគេង 120 x 210 សមកំពស់ដែលសំខាន់អតិប្បរមា៖ 99 សម។

ងាយស្រួលផ្លាស់ទី

ទហំកាតាប៖ Ø 74 x 10 សម / 43ល។ ទម្ងន់៖ 4 គក។

កាត់់បន្ថយកំដៅ

ដំបូលតង់ កន្លែងច្រោះខ្យល់មេកានិច ក្រណាត់ប្រើបច្ចេកវិទ្យា Fresh & Black សម្រាប់ផ្ដល់ដំណេកដ៏លង់លក់ស្រួល។

កាត់បន្ថយពន្លឺ

ដោយសារសាច់ក្រណាត់កាត់បន្ថយកាំរស្មីព្រះអាទិត្យ

ការធន់នឹងខ្យល់

ធន់នឹងខ្យល់ល្បឿន 50គម/ម៉ (កំលាំង 6)៖ ពិនិត្យឯកភាពនៅក្នុងរូងខ្យល់នៅលើទីវិល។

មិនជ្រាបទឹក

ភាពមិនជ្រាបទឹក (Schmerber): តំបូលតង់ > 2000 មម។
កម្រាលបាត > 2400 mm កម្រិត.

ជួសជុល

គ្រឿងបន្លាស់មានលក់តាមអនឡាញ ឬនៅរោងជាងផ្តល់របស់ក្រុមហ៊ុន Decathlon ផ្ទាល់។

TECHNICAL INFORMATIONS

តើតង់នេះមានសមាសធាតុផ្សំអ្វីខ្លះ?

នៅក្នុងកាតាបដាក់តង់ លោកអ្នកអាចរកឃើញឧបករណ៍ចាំបាច់សម្រាប់តម្លើងតង់៖
- កន្លែងគេង 1 ជាមួយនឹងថតធំចំនួន 2 សម្រាប់ដាក់សម្ភារប្រើប្រាស់។
- ដំបូលតង់ការពារជ្រាបទឹក 1។
- ទំពក់តង់ 10។
- ខ្សែចងតង់ 5 ។
- ស្លាកព័ត៌មានណែនាំ 1 ដោយណែនាំអំពីការបើក និងបិទតង់បានស្រួល។ កូដ QR នៅលើស្លាកនោះអាចឱ្យលោកអ្នកចូលមើលវីឌីអូមួយចំនួន។

តើលោកអ្នកអាចតម្លើង និងរុះរើតង់នេះបានដោយរបៀបណា?

សម្រាប់គ្រប់ម៉ូឌែលទាំងអស់នៃផលិតផលនេះ អាចតម្លើងបានលឿន និងងាយស្រួល។
គ្រាន់តែយកតង់ចេញពីស្រោម ដោះខ្សែលឿងចេញ នោះតង់នឹងចាប់ផ្តើមបើកភ្លាម បន្ទាប់មកដោះគន្លឹះចេញ (ខៀវ 2 និងក្រហម 2)។ បន្ទាប់មកអ្វីដែលលោកអ្នកត្រូវធ្វើគឺដាំទំពក់តង់ទៅក្នុងដីឱ្យបានត្រឹមត្រូវ។ងាយស្រួលបត់ដោយសារប្រព័ន្ធណែនាំរបស់វា។

តើតង់នេះផ្តល់ភាពត្រជាក់ និងងងឹតបន្ថែមបានយ៉ាងដូចម្តេច?

ត្រជាក់ និងងងឹតស្រួលគេងនៅពេលយប់!
បច្ចេកវិទ្យា Fresh & Black ដែលបង្កើតឡើងដោយ Decathlon ជួយឱ្យសាច់ក្រណាត់ចាំងផ្លាតពន្លឺព្រះអាទិត្យ និងកាត់បន្ថយពន្លឺព្រះអាទិត្យជាមួយនឹងវត្ថុធាតុផ្សំពិសេសរបស់វា។
តាមមធ្យោបាយនេះ អារម្មណ៍ថាក្តៅក្នុងតង់ត្រូវបានកាត់បន្ថយជំនួសមកវិញនៅភាពងងឹតក្នុងតង់។
ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើនពីបច្ចេកវិទ្យានេះ សូមកុំភ្លេចធ្វើការច្រោះខ្យល់ចេញចូលតង់របស់អ្នកនៅពេលយប់!

តើតង់នេះច្រោះខ្យល់ដោយរបៀបណា? 1/2

សម្រាប់តង់ប្រភេទថ្មីនេះ យើងបានធ្វើការកែលម្អលើប្រឡោះច្រោះខ្យល់ដើម្បីឱ្យវាបើកបានស្រួល។ ដោយសារការងារនេះ យើងបានបំពាក់តង់នេះជាមួយនឹងប្រឡោះខ្យល់ចំនួន 2 (នៅចំហៀង និងខាងក្រោយតង់)។

តើតង់នេះច្រោះខ្យល់ដោយរបៀបណា? 2/2

ដើម្បីបើកប្រឡោះខ្យល់នៅចំហៀងតង់ រូតខ្សែរូតបើកសន្ទះក្រណាត់ទីមួយ បន្ទាប់មកសន្ទះមុងទីពីរ ដែលជួយឱ្យតង់ច្រោះខ្យល់បានល្អ។
សម្រាប់ប្រឡោះខ្យល់ខាងក្រោយ បើកខ្សែរូតក្រហម ដោះទំពក់ខាងក្រោយចេញ បន្ទាប់មកបិទខ្សែរូតដើម្បីការពារកុំឱ្យសត្វល្អិតចូល។ បន្ទាប់មកទាញខ្សែទាំង 2 ឡើងលើដើម្បីបើកប្រឡោះខ្យល់។

តើពូកប្រភេទណាអាចប្រើជាមួយតង់នេះបាន?

ដើម្បីទទួលបានផាសុកភាព យើងសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ពូកខ្យល់ ឬពូកដើរភ្នំទំហំអតិបរមា 60 សម ជាមួយតង់នេះ។
យើងមិនណែនាំពូកខ្យល់ដែលមានកម្រាស់លើសពី 6 cm ដាក់ក្នុងតង់នេះ ទេកាពិតទៅ វាកាត់បន្ថយកន្លៃងនៅខាងក្នុង ហើយបង្កើនភាពហាប់ណែនពីខាងក្នុងតង់.

តើតង់នេះអាចការពារទឹកបានកម្រិតណា?

តង់នេះត្រូវបានធ្វើតេស្តលើសមត្ថភាពការពារទឹកនៅក្នុងមន្ទីរពិសោធន៍ និងនៅលើទីតាំងជាក់ស្តែង។
តង់ទាំងមូលដាក់ក្រោមការចាក់ទឹកចំនួន 200 លីត្រ ក្នុងមួយម៉ោង រយៈពេល 3 ម៉ោង។ វាស្មើទៅនឹងភ្លៀងក្នុងកម្រិត 200 មម ក្នុងមួយម៉ោង។
ដំបូលតង់ ផលិតពីប៉ូលីអេស្ទ័រមានទ្រនាប់ PU ក្នុងកម្រិត 2000 មម និងកម្រាលដីផលិតចេញពី ប៉ូលីអេទីលែន 120ក្រ/ម²។ ថ្នេរទាំងអស់របស់វាមានបិតស្គុតកំដៅ។

តើតង់នេះការពារខ្យល់ដោយរបៀបណា?

តង់នេះត្រូវបានធ្វើតេស្តក្នុងរូងខ្យល់លើថាសវិលដែលធ្វើឱ្យប៉ះគ្រប់ជ្រុងទាំងអស់របស់វា។ តង់ដែលតម្លើងត្រឹមត្រូវជាមួយនឹងខ្សែចងតង់ទាំងអស់រក្សាលំនឹងបានល្អបើទោះជាមានខ្យល់ល្បឿនរហូតដល់ 50 គម/ម៉ នៅជិតកម្រិតដី (Force 6)។

ការធានាលើតង់:

តង់នេះ ត្រូវបានឌីសាញឡើងសម្រាប់ ដើរកម្សាន្តទៅខាងក្រៅម្ដងម្កាល (4 សប្ដាហ៍ក្នុងមួយឆ្នាំ) អំឡុងពេលដំណើរកម្សាន្តបោះតង់ ឬ ទៅតាមជនបទ។
ដាក់ហាល់ថ្ងៃច្រើនសប្ដាហ៍នៅក្រោមពន្លឺថ្ងៃ អាចបំផ្លាញផ្នែកក្រណាត់ របស់តង់។ តង់របស់យើងមិនត្រូវបានកំណត់ចំណាត់ថ្នាក់ជាប្រភេទ “គ្រឿងសង្ហារឹមសួន” និងមិនត្រូវបានរចនាឡើងសម្រាប់ដាក់នៅខាងក្រៅជាប់ជាប្រចាំឡើយ។
សម្រាប់ការប្រើប្រាស់យូរអង្វែង សូមដាក់តង់របស់អ្នកឲ្យបានត្រឹមត្រូវ នៅពេលមិនប្រើប្រាស់.
ធានារយៈពេល 5 ឆ្នាំ។

តើតង់នេះអាចជួសជុលបានដែរឬទេ?

តង់របស់យើងស័ក្ដិបំផុតសម្រាប់ប្រើប្រាស់ពេលយប់. ការប្រើប្រាស់យូរទៅ ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
ដើម្បីងាយស្រួលជួសជុល គ្រឿងបន្លាស់នីមួយៗ (បង្គោលតង់ ដំបូលតង់ បន្ទប់គេងរបស់តង់ ជាដើម) អាចរកទិញបាននៅហាងរបស់យើង។ អាចផ្លាស់ប្តូរបាននៅក្នុងរោងជាងរបស់យើង ឬលោកអ្នកអាចផ្លាស់ប្តូរវាដោយខ្លួនឯង។ សូមកុំបោះវាចោល សូមជួសជុល!