1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-New Arrival
      • តង់មានបង្គោលសម្រាប់បោះជំរុំ - សម្រាប់មនុស្ស 4 នាក់ - Arpenaz

      តង់មានបង្គោលសម្រាប់បោះជំរុំ - សម្រាប់មនុស្ស 4 នាក់ - Arpenaz
      QUECHUA

      តង់មានបង្គោលសម្រាប់បោះជំរុំ - សម្រាប់មនុស្ស 4 នាក់ - Arpenaz

      8750752
      $46,00
      ពន្ធត្រូវបានបូកបញ្ចូល

      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ក្រុមការងារដែលចូលចិត្តបោះតង់របស់យើងបានបង្កើតតង់សម្រាប់មនុស្ស 4 នាក់នេះឡើងប្រកបដោយភាតរបរិស្ថាន ដើម្បីផ្តល់ការការពារពីដី កំដៅថ្ងៃ ខ្យល់ ឬភ្លៀងតិចៗ។

      រីករាយជាមួយគ្រួសារនៅក្នុងទេសភាពខាងក្រៅដ៏អស្ចារ្យ តង់នេះផ្តល់ការការពារពីកំដៅថ្ងៃ (UPF 50+), អាចតម្លើង និងរុះរើបានស្រួល។ ឈរត្រង់ដោយឯករាជ្យ ស័ក្តីសមសម្រាប់គ្រប់ប្រភេទដី និងងាយស្រួលប្តូរទីតាំង។

      បង្គោល: 100.0% ជាតិសរសៃកញ្ចក់; ក្រណាត់: 100.0% Polyester; កម្រាល: 100.0% Polyethylene

      BENEFITS

      សមត្ថភាព

      តង់សម្រាប់មនុស្ស 4 នាក់ | ទំហំ៖ 170 x 110 សម, កំពស់៖115 សម។

      ការពារកំដៅថ្ងៃ

      ការពារពន្លឺព្រះអាទិត្យ, មាន UPF 50+ (ត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍)។

      ងាយស្រួលប្រើ

      សំណង់តង់ឈរត្រង់ដោយឯកឯង | មានបង្គោលត្រឹមតែ 2 ដែលមានប្រវែងស្មើគ្នា

      ងាយស្រួលផ្លាស់ទី

      ស្រោមដែលមានខ្សែអាចសារ៉េបាន | ស្រួលដាក់តាមខ្លួន, ទំហំ៖ 55 x Ø 14 សម I ទំងន់ស្រាល 1.95 គក

      ការធន់នឹងខ្យល់

      ធន់នឹងកម្លាំងខ្យល់ប្រហែល 30 គម/ម៉ (កម្លាំង 4) | ការធ្វើតេស្តក្នុងរូងខ្យល់

      មិនជ្រាបទឹក

      ការពារភ្លៀងតិចៗ | សម្គាល់៖ ថ្នេរបិតមិនជិតទេ។

      TECHNICAL INFORMATIONS

      ការពារព្រះអាទិត្យ។

      សាច់ក្រណាត់សំខាន់ៗរបស់យើងមានទ្រនាប់ថ្នាំលាបពណ៌សដើម្បីធានាបាននូវការការពារពន្លឺព្រះអាទិត្យជាមួយនឹង UPF 50+។
      បំរាម៖ ដោយសារតែកាំរស្មី UV ខ្លះឆ្លងកាត់ដោយផ្ទាល់ ឬដោយប្រយោលតាមច្រកខាងមុខរបស់តង់ យើងសូមណែនាំឱ្យលោកអ្នកការពារស្បែករបស់អ្នក។

      យើងបានកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផលនេះ

      ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រើប្រាស់ទឹកតិចជាមួយនឹងផលិតផលនេះ៖ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន យើងប្រើប្រាស់ដំណើរការលាបពណ៌ទាំងមូល ដោយចាក់បញ្ចូលម្សៅពណ៌នៅពេលសសៃចេសត្រូវបានបង្កើតឡើង។

      កន្លែងសម្រាក និងទំហំ

      ល្អឥតខ្ចោះសម្រាប់មនុស្ស 4 នាក់ ក្នុងនោះមនុស្សពេញវ័យ 2 នាក់ និងកូនក្មេង 2 នាក់។ មិនថាពេលកំពុងអង្គុយ ឬទម្រេតខ្លួននោះទេ កម្រាលដីនឹងការពារលោកអ្នកពីផ្ទៃដី (សំណើម ប្រឡាក់ រឹងគ្រើម)។
      មើលចូលតាមចំហៀងតង់តាមរយៈបង្អួចក្រណាត់ច្រោះខ្យល់ចំនួន 2។
      កំពស់តង់អតិបរមា៖1.15 ម
      ទទឹងតង់៖ ទទឹងតង់អតិបរមា 1.7 ម
      ជម្រៅតង់៖ 1.1 ម (នៅលើដី)
      នៅពេលតម្លើង តង់បង្កើតបានជារាងចតុកោណនៅលើផ្ទៃដីដែលមានផ្ទៃក្រឡា 1.9 ម2។

      ការតម្លើង និងការរុះរើ

      សំណង់តង់មានបង្គោល 2 និងរបស់ចាំបាច់គ្រប់យ៉ាងដែលត្រៀមលក្ខណៈរួចរាល់ក្នុងការតម្លើង។
      យើងសូមណែនាំអោយមនុស្ស 2 តម្លើងតង់នេះ។- ពន្លាបង្គោលទៅលើដី
      - បញ្ចូលវាទៅក្នុងប្រឡោះដៃតង់ (យ៉ាងណាមិញ បង្គោលទាំង 2 មានប្រវែងស្មើគ្នា),
      - ស៊កបញ្ចូលចុងបង្គោលមួយទៅក្នុងប្រឡោះដៃតង់ និងធ្វើដូចគ្នាចំពោះបង្គោលមួយទៀត
      - បន្តឹងចុងម្ខាងទៀតរបស់បង្គោល រួចស៊កបញ្ចូលបង្គោលទៅក្នុងប្រឡោះដៃតង់ម្ខាងទៀតដែលនៅទល់មុខនោះ។
      - តង់ឈរនឹងដោយឯករាជ្យ ប្តូរទីតាំង និងបោះទំពក់តង់ទាំង 4 នៅតាមជ្រុងរបស់តង់។

      ភាពធន់នឹងខ្យល់

      យើងធ្វើតេស្តលើតង់ទាំងអស់របស់យើងនៅក្នុងរូងខ្យល់នៅលើតុវិល។ គោលដៅរបស់យើងគឺដើម្បីដាក់ចំហៀងតង់នីមួយៗអោយត្រូវតាមកម្លាំងខ្យល់។បើតម្លើងបានត្រឹមត្រូវ តង់នេះអាចមានស្ថិរភាពនៅក្នុងល្បឿនខ្យល់កម្រិត 4, ស្មើនឹង 30 គម/ម៉។
      ប្រសិនបើត្រូវការជំនួយបន្ថែម ខ្សែទំពក់តង់មានលក់នៅលើវេបសាយន៍របស់ Decathlon និងនៅក្នុងហាងផ្ទាល់, លេខយោង 8030251។

      បង្គោល

      តង់នេះមានបង្គោល 2 ដូចគ្នា។
      វត្ថុធាតុផ្សំសំខាន់៖ សសៃកែវ (ជាមួយនឹងក្រវិលដែកនៅចន្លោះបង្គោលទាំងពីរ)។
      អង្កត់ផ្ចិត៖ 7,9 មម។

      សូមកុំបោះវាចោល អាចជួសជុលវាបាន

      តង់នេះត្រូវបានរចនាម៉ូតឡើងដែលវាអាចជួសជុលបាន។ គ្រឿងបន្លាស់ និងការជួសជុលអាចស្វែងរកបាននៅរោងជាងរបស់ហាង Decathlon ឬនៅលើគេហទំព័រ Decathlon.fr៖ នេះគឺជាលេខយោងសម្រាប់គ្រឿងបន្លាស់៖
      - បង្គោលសសៃកែវទំហំមុខកាត់ 7.9 មម និងប្រវែង 60 សម៖ 8361597,
      - ក្រវិលសម្រាប់បង្គោលមានមុខកាត់ 7.9 មម៖ 8302916,
      - យឺត មានមុខកាត់ 2.5 មម - ប្រវែង 6 ម៖ 1163607,
      - ឈុតឧបករណ៍បិតប៉ះសាច់ក្រណាត់ - ខៀវ៖ 8584596,
      - សន្ទះបិតប៉ះសម្រាប់ជួសជុលសាច់ក្រណាត់ - ខៀវ៖ 8584597.

      ដំបូន្មានអំពីការថែទាំ និងការរក្សាទុក

      តង់សម្រាប់បោះជំរុំរបស់យើងត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ខាងក្រៅយូរៗម្តង (4 សប្តាហ៍ក្នុងមួយឆ្នាំ) នៅពេលធ្វើដំណើរកំសាន្តនៅក្នុងតំបន់ដែលស្រស់ស្អាត។ ត្រូវកាំរស្មី UV ជាប់ជាប្រចាំរយៈពេលច្រើនសប្តាហ៍អាចធ្វើអោយខូចសាច់ក្រណាត់។ ផលិតផលទាំងនេះមិនត្រូវបានកំណត់ចំណាត់ថ្នាក់ជាប្រភេទ “គ្រឿងសង្ហារឹមសួន” និងមិនត្រូវបានរចនាឡើងសម្រាប់ដាក់នៅខាងក្រៅជាប់ជាប្រចាំឡើយ។ ដើម្បីធានានូវភាពជាប់បានយូរជាអតិបរមារបស់តង់ វាចាំបាច់ណាស់ត្រូវរក្សាទុកវាអោយបានត្រឹមត្រូវក្នុងស្រោមពេលមិនប្រើប្រាស់។