បន្ទប់ដេក
កំពស់តង់ខាងក្នុង 210 សម។
តង់នេះរួមបញ្ចូលនូវឧបករណ៍មួយចំនួន៖
- កម្រាលដីដេរភ្ជាប់
- បង្អួចសំណាញ់អាចបិទបាន
- ហោប៉ាវដាក់ឥវ៉ាន់ចំនួន 12 នៅក្នុងបន្ទប់គេង
- ព្រីភ្លើង។
បន្ទប់ដេករបស់តង់ត្រូវបានបង្កើតឡើងសម្រាប់ដាក់់ពូកទទឹងទំហំ 70 សម ជាអតិបរមាចំនួន 6 ។
ការតម្លើង និងការរុះរើ
សំណង់បង្គោលជាមួយនឹងបន្ទប់គេង និងដំបូលតង់។
- ស៊កបង្គោលទាំងបួនចូលទៅក្នុងដៃតង់មានលេខកូដពណ៌
- បន្តឹងវានៅផ្នែកខាងចុងនៅលើជើងដំបូលតង់ និងបន្ទប់គេង
- ដាំទំពក់ដីឱ្យជាប់មាំលើដៃដែលមានផ្នែកខាងចុងក្រហមនៅចំណុចកែងទាំងពីរខាងក្រោយ បន្ទាប់មកទាញតង់មកខាងមុខ
- ដាំទំពក់នៅលើកែងខាងមុខទាំងពីរជាមួយនឹងខ្សែចងទំពក់តង់។
យើងសូមណែនាំអោយមនុស្ស 2 តម្លើងតង់នេះ។
បច្ចេកវិទ្យា Fresh ផ្តល់នូវអារម្មណ៍ស្រស់ស្រាយនៅក្នុងតង់
Fresh គឺជាបច្ចេកវិទ្យាដែលរក្សាកម្មសិទ្ធិបញ្ហាដោយ Decathlon ដែលជួយបង្វែរចំណាងផ្លាតរបស់កាំរស្មីព្រះអាទិត្យ។
ដោយធ្វើដូច្នេះ យើងជយយកាត់បន្ថយអារម្មណ៍ថាក្តៅនៅក្នុងតង់របស់អ្នក។
ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើនពីបច្ចេកវិទ្យានេះ សូមកុំភ្លេចធ្វើការច្រោះខ្យល់ចេញចូលតង់របស់អ្នកនៅពេលយប់!
ការពារព្រះអាទិត្យ។
បច្ចេកវិទ្យា Fresh ពឹងផ្អែកទៅលើសាច់ក្រណាត់ការពារពន្លឺព្រះអាទិត្យ UPF 50+។
បំរាម៖ សូមប្រុងប្រយ័ត្ន បរិមាណកាំរស្មី UV អាចឆ្លងកាត់បានពេលបើកទ្វារធម្មតា។
ការច្រោះខ្យល់ចេញចូល
ដើម្បីទទួលបានកម្រិតច្រោះខ្យល់ជាអតិបរមា ផ្នែកដ៏ធំនៃបន្ទប់គេងគឺជាសំណាញ់ និងរួមបញ្ចូលនូវប្រឡោះច្រោះខ្យល់នៅលើទ្វារ។ ដំបូលងាយស្រួលដកចេញ ពេលអ្នកគេងមើលផ្កាយនៅរដូវក្ដៅពេលយប់សូមកត់សម្គាល់ថាសាច់សំណាញ់មិនអាចការពារជ្រាបទឹកបានទេ។
ភាពធន់នឹងខ្យល់
យើងធ្វើតេស្តលើតង់ទាំងអស់របស់យើងនៅក្នុងរូងខ្យល់នៅលើតុវិល។ គោលដៅរបស់យើងគឺដើម្បីដាក់ចំហៀងតង់នីមួយៗអោយត្រូវតាមកម្លាំងខ្យល់។តម្លើងបានល្អជាមួយនឹងខ្សែមានទំពក់ដែលមានស្រាប់ តង់នេះនៅតែឈរនឹងក្នុងកំលាំងខ្យល់ 6 ល្បឿន 50 គម/ម៉។
មិនជ្រាបទឹក
យើងបានធ្វើតេស្តតង់របស់យើងដើម្បីបញ្ជាក់ពីការមិនជ្រាបទឹករបស់វា។ តេស្តសាកល្បងលើកដំបូងត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍រយៈពេល 3 ម៉ោងក្រោមកម្រិតទឹកភ្លៀង 200 លីត្រ ក្នុងមួយម៉ោង ក្នុងមួយម៉ែត្រការ៉េ ស្មើទៅនឹងកម្រិតភ្លៀងត្រូពិក 200 មម ក្នុងមួយម៉ោង។ តេស្តលើកទីពីរត្រូវបានធ្វើឡើងនៅទីតាំងផ្ទាល់ និងលក្ខខណ្ឌពិតជាក់ស្តែងដោយក្រុមការងាររបស់យើង។ តង់នេះមានបំពាក់ជាមួយនឹងដំបូលប៉ូលីអេស្ទ័រមានទ្រនាប់ប៉ូលីអ៊ុយរេតានដែលមានទំហំ 2 000 មម។ វាក៏មានថ្នេរដែលមិនជ្រាបទឹកជាមួយនឹងខ្សែបិតដោយកម្តៅ និងកម្រាលដីប៉ូលីអេទីលែន 140 ក្រ/ម២។
ការជួសជុល
ជាអ្នករចនាម៉ូត និងអ្នកចូលចិត្តសម្រស់ធម្មជាតិ យើងបារម្ភពីភាពជាប់បានយូរបស់ផលិតផលរបស់យើង។ នេះគឺជាមូលហេតុដែលតង់របស់យើងទាំងអស់ត្រូវបានរចនាឡើងដែលអាចជួសជុលបាន។
គ្រឿងបន្លាស់ និងការជួសជុលឆ្អឹងបូមខ្យល់របស់តង់ មាននៅរោងជាងរបស់ហាង Decathlon ឬនៅលើគេហទំព័ររបស់យើង។
បង្គោល និងទំពក់តង់
បង្គោលតង់៖ - បង្គោលរបស់យើងទាំងអស់ធ្វើពីសសៃកែវ និងឆ្លងកាត់ការគ្រប់គ្រងគុណភាពទ្វេដង។ នេះធានាលើភាពធន់ខ្លាំងទៅនឹងការបាក់បែក។
ទំពក់តង់៖
- ទំពក់ទាំងអស់របស់យើងធ្វើពីដែក និងមានមុខកាត់ 6មម។
- ទំពក់ថ្ពក់ដីចំនួន 4 ត្រូវបានបញ្ចូល។
ដំបូន្មានថែទាំ
តង់សម្រាប់បោះជំរុំរបស់យើងត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ខាងក្រៅយូរៗម្តង (4 សប្តាហ៍ក្នុងមួយឆ្នាំ) នៅពេលបោះជំរុំ ឬនៅក្នុងតំបន់ដែលស្រស់ស្អាត។ ត្រូវកាំរស្មី UV ជាប់ជាប្រចាំរយៈពេលច្រើនសប្តាហ៍អាចធ្វើអោយខូចសាច់ក្រណាត់។ ផលិតផលទាំងនេះមិនត្រូវបានកំណត់ចំណាត់ថ្នាក់ជាប្រភេទ “គ្រឿងសង្ហារឹមសួន” និងមិនត្រូវបានរចនាឡើងសម្រាប់ដាក់នៅខាងក្រៅជាប់ជាប្រចាំឡើយ។ ដើម្បីធានានូវភាពជាប់បានយូរជាអតិបរមារបស់តង់ វាចាំបាច់ណាស់ត្រូវរក្សាទុកវាអោយបានត្រឹមត្រូវពេលមិនប្រើប្រាស់។