ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រើប្រាស់ទឹកតិចជាមួយនឹងផលិតផលនេះ
ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន យើងបានរើសយកដំណើរជ្រលក់ពណ៌ Dope Dyeing ដែលការចាប់ពណ៌ត្រូវបានដាក់បន្ថែមអំឡុងពេលដំណើរផលិតកម្មសសៃអំបោះ. យើងបានរើសយកការប្រើប្រាស់ដំណើរការនេះនៅផ្នែកស្រទាប់ខាងក្រៅ និង ផ្នែកក្នុងបន្ទប់គេងនៃតង់
ហេតុអ្វី ដំណើរការ Greige ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន?
Greige មានន័យថាសាច់ក្រណាត់មិនត្រូវបានជ្រលក់ពណ៌ហើយវាស្ថិតនៅស្ថានភាពពណ៌ធម្មជាតិរបស់វា.
ដោយសារវាផ្ដល់នូវផលប៉ះពាល់បរិស្ថានគួឲ្យកត់សម្គាល់ដែលបានពីដំណើរការលាបពណ៌ យើងរើសយកដំណើរការនេះ ទៅលើបន្ទប់គេងរបស់តង់។
ដាំបង្គោលនិងដកបង្គោលតង់ចេញ
តំលើងបានលឿន។
តង់អាចឈរនឹងដោយខ្លួនឯង៖ លោកអ្នកអាចដាក់វានៅកន្លែងណាក៏បានតាមដែលលោកអ្នកចង់តម្លើង ប៉ុន្តែត្រូវជ្រើសរើសទីតាំងដែលល្អបំផុតជាមុនសិន។
នៅពេលគ្មានខ្យល់ លោកអ្នកមិនចាំបាច់ដាំទំពក់ចងតង់នោះទេ។
តង់នេះស្រួលបត់ទុកដាក់ដោយសារវាមានប្រព័ន្ធណែនាំ។
ការប្រើប្រាស់ជាមួយពូក
យើងសូមណែនាំ ពូកខ្យល់សប់ដោយស្វ័យប្រវត្តិ ឬ មួយពូកខ្យល់ដើរព្រៃ ដែលមានទំហំទទឹងចាប់ពី 60 cm
យើងមិនណែនាំពូកខ្យល់ដែលមានកម្រាស់លើសពី 6 cm ដាក់ក្នុងតង់នេះ ទេកាពិតទៅ វាកាត់បន្ថយកន្លៃងនៅខាងក្នុង ហើយបង្កើនភាពហាប់ណែនពីខាងក្នុងតង់.
ខ្យល់ឆ្លងកាត់តង់
តង់មានប្រឡោះច្រោះខ្យល់ 1 នៅពីលើ ប្រឡោះច្រោះខ្យល់ 2 នៅសងខាង និង ទ្វារ1 នៅខាងក្នុងហើយមានសំណាញ់ផ្នែកខាងលើ ដែលអាចឱ្យខ្យល់ឆ្លងកាត់ និង អាចផ្លាស់ប្ដូទៅមកតាមបន្ទប់គេងនិង ដំបូលតង់ខាងលើ កម្ចាត់ចោលនូវភាពហាប់ណែនបានកាន់តែច្រើន
ភាពមិនជ្រាបទឹកនៃតង់
តង់របស់យើងទាំងអស់ ត្រូវបានធ្វើតេស្តនៅក្នុងមន្ទីពិសោធន៍ និងនៅស្ថានភាពជាក់ស្ដែង ដើម្បីធានាដល់ការមិនជ្រាបទឹកនៃតង់.
ដើម្បីធ្វើវាបាន យើងបានដក់តង់ទាំងមូលក្រោមដំណក់ទឹកធ្លាក់ 200 L/h ក្នុងរយពេលបីម៉ោង.
សន្លឹកដំបូលតង់ ផលិតពី Schmerber polyester ស្រោដោយ PU 2000មម និងកម្រាលខាងក្រោម ផលិតពី polyethylene 120g/m² ថ្នេរទាំងអស់ត្រូវបានបិតជិតជាមួយនឹងស្គុតកំដៅ។
ភាពធន់នឹងខ្យល់
យើងធ្វើតេស្តលើតង់ទាំងអស់របស់យើងនៅក្នុងរូងខ្យល់នៅលើតុវិលដើម្បីអោយគ្រប់ជ្រុងរបស់តង់ត្រូវខ្យល់។ តង់ដែលដំឡើងបានល្អ ដោយខ្សែចងតង់ទាំងអស់ត្រូវបានដាក់ពង្រាយនៅជុំវិញតង់ គួរតែនៅជាប់ ជាមួយនឹងល្បឿនខ្យល់ដែលវាស់ត្រឹម 50 គម/ម៉ោង នៅជិតដី (កម្លាំងលេខ 6)។
ផលិតមានអ្វីខ្លះ?
- បន្ទប់គេងរួចរាល់សម្រាប់តម្លើង 1
- ដំបូលតង់ការពារទឹក 1
- ទំពក់តង់ 9
- ខ្សែចងតង់ 5
- ស្រោម 1
ការធានាលើតង់:
តង់នេះ ត្រូវបានឌីសាញឡើងសម្រាប់ ដើរកម្សាន្តទៅខាងក្រៅម្ដងម្កាល (4 សប្ដាហ៍ក្នុងមួយឆ្នាំ) អំឡុងពេលដំណើរកម្សាន្តបោះតង់ ឬ ទៅតាមជនបទ។
ដាក់ហាល់ថ្ងៃច្រើនសប្ដាហ៍នៅក្រោមពន្លឺថ្ងៃ អាចបំផ្លាញផ្នែកក្រណាត់ របស់តង់។
តង់របស់យើង មិននៅក្នុងប្រភេទតង់ គ្រឿងសង្ហារឹមតាមសួនទេ ហើយមិនត្រូវបានឌីសាញឡើង ដើម្បីដាក់នៅខាងក្រៅជាប់រហូតនោះដែរ។
សម្រាប់ការប្រើប្រាស់យូរអង្វែង សូមដាក់តង់របស់អ្នកឲ្យបានត្រឹមត្រូវ នៅពេលមិនប្រើប្រាស់.
មានការធានារយៈពេល 3 ឆ្នាំ។
សូមកុំបោះវាចោល អាចជួសជុលវាបាន!
តង់របស់យើងស័ក្ដិបំផុតសម្រាប់ប្រើប្រាស់ពេលយប់. ការប្រើប្រាស់យូរទៅ ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
ដើម្បីងាយស្រួល ជួសជុល យើបានដាក់ស្តុកដូចជា ឆ្អឹងងត់ ដំបូលតង់ បន្ទប់គេង ជាដើម ផ្ដល់ភាពងាយស្រួល ពេលត្រូវការផ្លាស់ប្ដូ. សូមកុំបោះវាចោល អាចជួសជុលវាបាន!
ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
វាជាកន្លែងដែលក្រុមការងារ (អ្នកឌីសាញ អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) អាចជួបអ្នកដែលចូលចិត្តកាបោះតង់.
អត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការរចនាម៉ូតផលិតផលមានគុណភាពខ្ពស់សម្រាប់ការបោះតង់ និងនាំមកជូនលោកអ្នកនូវជំនាញទាំងអស់ដែលយើងមាន។
តង់របស់យើងមកពីណា?
ត្រូវបានបង្កើតឡើង ក្នុងមជ្ឈមណ្ឌលឌីសាញរបស់យើង នៅជើងភ្នំ Mont Blanc ប្រទេសបារាំង, តង់ត្រូវបានផលិតនិងផ្គុំឡើងដោយអ្នកផ្គត់ផ្គងនៅចិន វៀតណាមនិង បងក្លាដេស.
ជាដៃគូដែលមានជំនាញខាងផលិតតង់ និងជាមួយអ្នកដែលយើងធ្វើកិច្ចសហការជាមួយ.
ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.
ស្ថានភាពការងារក្នងរោងចក្រផលិតកម្មរបស់យើង
យើងធានាថា ដៃគូផ្គត់ផ្គង់របស់យើងអនុវត្តតាមការចង់បានរបស់យើង. ដៃគូទាំងនេះ ភាគច្រើនស្ថិតនៅតាមប្រទេសកំពុងអភិវឌ្ឍ ដែលជាកន្លែងដែលយើងបានបង្កើតការងារជាច្រើននៅទីនោះ.
ដោយធ្វើការវាយតម្លៃ ព្រមទាំងក្រុមការងារនៅនឹងកន្លៃង យើងធានាបានថា បរិយាកាសការងាររបស់នយោជិក ទទួលបាននូវស្តង់ ទៅលើការគោរពសិទ្ធិការងារ តម្រូវការបុគ្គល និង ការការពារបរិស្ថានផងដែរ.