ការពារព្រះអាទិត្យ។
បម្រាម៖ កាំរស្មី UVs មួយចំនួនធំបានឆ្លងកាត់ដោយផ្ទាល់ ឬដោយប្រយោលចូលតាមមាត់បើករបស់តង់ ឬចូលតាមសាច់ក្រណាត់ផ្ទាល់តែម្តង។ យើងសូមណែនាំអោយលោកអ្នកការពារស្បែករបស់លោកអ្នក។
ដំណោះស្រាយបញ្ហាបរិស្ថានរបស់យើង
ការប្តេជ្ញាចិត្តរបស់យើងគឺធ្វើយ៉ាងណាកាត់បន្ថយការប្រើប្រាស់ទឹកលើផលិតផលនេះ ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន យើងប្រើប្រាស់ដំណើរការលាបពណ៌ទាំងមូល ដោយចាក់បញ្ចូលម្សៅពណ៌នៅពេលសសៃជេសត្រូវបានបង្កើតឡើង។
ខ្សែរូតត្រូវបានផលិតចេញពីវត្ថុធាតុកែច្នៃឡើងវិញ។
សមត្ថភាពផ្ទុក៖
ទំហំ៖- នៅពេលពន្លា ផ្ទៃម្ខាងរបស់តង់កំពស់គឺ 1.5 ម និងម្ខាងទៀត 1.10 ម។
- នៅពេលបត់ តង់បង្កើតបានជាឌីសរាបស្មើដែលមានអង្កត់ផ្ចិត 56 សម។
ការដំណើរការទ្វារ៖
- នៅពេលបិទពាក់កណ្តាល ទ្វារការពារសម្ភាររបស់អ្នកពីខ្យល់ ដី និងខ្សាច់។
- នៅពេលបិទជិត តង់អាចបម្លែងទៅជាបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់បាន។
ភាពធន់នឹងខ្យល់
ប្រើប្រាស់ទំពក់តង់ដែលផ្តល់ជូនប្រសិនបើវាមានខ្យល់ខ្លាំង។
វិធីសាស្ត្រ៖សម្រាប់ការធន់ខ្យល់ដ៏ល្អ បន្ថែមពីលើទំពក់ដែលថ្ពក់ជាប់នឹងដី លោកអ្នកអាចប្រើប្រាស់ប្រអប់ដោយដាក់ថ្មឬខ្សាច់ពាក់កណ្តាល រួចដាក់វាចូលទៅខាងក្នងទៅជ្រុងដែលខ្យល់បក់ទៅ។បង្គោលធ្វើពីសសៃកែវផ្តល់ភាពធន់ទៅនឹងការបាក់បែកបានល្អ។ ទំពក់ផលិតពីដែកស្មឹតទំហំ 5មម សម្រាប់ធន់ទៅនឹងការភ្លាត់ដៃតង់។
កាត់បន្ថយកំដៅ
តង់ទាំងមូលបំពាក់ជាមួយនឹងសាច់ក្រណាត់ Fresh របស់យើង។ ការច្នៃប្រឌិតពិសេស និងមាននវានុវត្តន៍ជួយកាត់បន្ថយកំដៅ ដោយសារការបញ្ចូលគ្នានូវបច្ចេកវិទ្យាចំនួន 3៖ ប៉ូលីអេស្ទ័រពណ៌ស និងទីតាញ៉ូមឌីអុកស៊ីត (TIO²) បង្កើតចំណាំងផ្លាតនៃកាំរស្មីព្រះអាទិត្យ & អាលុយមីញ៉ូមការពារកំដៅ។
សូមកុំបោះវាចោល អាចជួសជុលវាបាន!
ក្នុងនាមជាអ្នករចនាម៉ូតផង និងអ្នកស្រាលាញ់សកម្មភាពខាងក្រៅផង យើងផ្តោតជាសំខាន់ទៅលើភាពជាប់បានយូររបស់ផលិតផលយើង នោះហើយជាមូលហេតុដែលទីជម្រករបស់ត្រូវបានរចនាឡើង ដែលអាចអោយធ្វើការជួសជុលបាន។
គ្រឿងបន្លាស់មានលក់នៅលើធ្នើតាំងលក់ផលិតផល ឬនៅរោងជាងរបស់ហាង DECATHLON។ លោកអ្នកអាចស្វែងរកវាបានផងដែរនៅលើវេបសាយរបស់ក្រុមហ៊ុន DECATHLON។