Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • តង់សម្រាប់គ្នា 2នាក់ ដើរភ្នំបាន 3 រដូវកាល Trek 100 - ទឹកក្រូច

តង់សម្រាប់គ្នា 2នាក់ ដើរភ្នំបាន 3 រដូវកាល Trek 100 - ទឹកក្រូច
FORCLAZ

តង់សម្រាប់គ្នា 2នាក់ ដើរភ្នំបាន 3 រដូវកាល Trek 100 - ទឹកក្រូច

8556121
$109,00
$79,00
-27%
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតដែលជាអ្នកដើរភ្នំរបស់យើងបានបង្កើតតង់ 3 រដូវកាលសម្រាប់មនុស្ស 2នាក់ដែលចង់បានផលិតផលសាមញ្ញ និងអំណោយផលដល់អ្នកប្រើប្រាស់។ច្រកចូល 1 & វេរ៉ង់ដាខាងមុខ 1។

ជាមួយនឹងរចានសំព័ន្ធរាងដោមមិនចេះហួសសម័យ វាផ្តល់ទំហំធំស្រួលរស់នៅ និងសាមញ្ញ។ បង្គោលតង់ខាងមុខបន្ថែមបង្កើតជាវេរ៉ង់ដាដែលអាចដាក់កាតាបចំនួន 2 ចំណុះ 50 ល។ ហោប៉ៅ ២

ក្រណាត់: 100.0% Polyester; ស្រទាប់ខាងក្នុងនៃក្រណាត់: 100.0% Polyester; កម្រាល: 100.0% Polyester; បង្គោល: 100.0% អាលុយមីញ៉ូម; ស្រទាប់ថ្នាំ: 100.0% Polyurethane

; ថង់ឬកាបូបឬប្រដាប់ដាក់វត្ថុដែលមានដៃកាន់: 100.0% Polyester

BENEFITS

ការធន់នឹងខ្យល់

ធន់នឹងខ្យល់ល្បឿន 60 គម/ម៉ (កំលាំង 7)៖ មានការបញ្ជាក់ដោយការធ្វើតេស្តក្នុងរូខ្យល់ជាមួយនឹងតុវិល។

ងាយស្រួលផ្លាស់ទី

ទំងន់សរុប 2.6 គក។
កាតាបស្រួលដាក់តាមខ្លួន និងញាត់បានចំណុះ 10 ល
ទំហំ 39x13x14 សម

សមត្ថភាព

ទំហំទទឹង 60 សម សម្រាប់មនុស្សម្នាក់
កំពស់បន្ទប់ 105 សម
ទ្វារ 1។ វេរ៉ង់ដា 1។ ហោប៉ៅ ២

ងាយស្រួលដំឡើង

តំលើងបានលឿន៖ បន្ទាប់គេង និងតំបូលតង់ត្រូវបានផ្គុំរួចជាស្រេច។
ដៃសម្រាប់ដាក់បង្គោលតង់។

មិនជ្រាបទឹក

កំពស់ទឹក (Schmerber)៖
តំបូលតង់ > 2000 មម។
កម្រាលដី > 5000 មម។

កាត់់បន្ថយកំដៅ

ដំបូលតង់
ទ្វារមានមុងការពារមូស។ ខ្សែរូតលើទ្វារទាញបានពីរផ្លូវ
ច្រោះខ្យល់ចំនួន 1

កាត់បន្ថយពន្លឺ

TECHNICAL INFORMATIONS

ទំងន់

ទំងន់សរុប 2.6 គក
គ្រឿងបង្គុំអាចផ្តាច់ពីគ្នាបានដែលបែងចែកទំងន់ស្រួលយកតាមខ្លួន។
ដំបូលតង់ 865 ក្រ
បន្ទប់ 730 ក្រ
ឈុតបង្គោលតង់ 609 ក្រ
ទំពក់តង់ (ចំនួន 13) 189 ក្រ
កាតាប 77 ក្រ 18 ក្រ
ខ្សែចងតង់ 90 ក្រ
ឈុតជួសជុល (ចង្កំ បំណះ) 20 ក្រ

ដើម្បីការពារផលិតផលរបស់លោកអ្នក និងដើម្បីផ្តល់ការការពារដី និងអាកាសធាតុអោយកាន់តែប្រសើរឡើង លោកអ្នកអាចបន្ថែមកម្រាលដីប្រភេទជាភួយដណ្តប់ទៅលើតង់ Trek 100 2P។

ទំងន់ ចំណុះ & ទំហំ អាចនឹងប្រែប្រួលបន្តិចបន្តួចទៅតាមភាពល្អៀងក្នុងកត្តាផលិតកម្ម។

ទំហំ និងភាពអាចរសល់នៅបាន

បណ្តោយបន្ទប់ប្រវែង 210 សម
ទទឹងបន្ទប់ប្រវែង 120 សម
កំពស់បន្ទប់ប្រវែង 105 សម
កំពស់សរុប 115 សម
វេរ៉ង់ដាខាងមុខជម្រៅ 60សម ចំនួន 1 ដែលអាចដាក់កាតាបចំណុះ 50ល ចំនួន 2 ក៏ដូចជាស្បែកជើងដើរភ្នំចំនួន 2 គូ។ទំហំនេះគឺសម្រាប់រៀបចំ និងទុកដាក់សំភារបោះជំរុំរបស់លោកអ្នក។ហោប៉ាវក្នុងបន្ទប់ចំនួន 2 ទំពក់ពិដានចំនួន 1 សម្រាប់ព្យួរអំពូលភ្លើង និងខ្សែហាលសំលៀកបំពាក់ដែលអាចសារ៉េបានសម្រាប់ចងកាត់តង់ដែលធ្វើអោយវាមានលំនឹងស្រួលរស់នៅ។

ស្ថាបត្យកម្ម បង្គោលតង់ និងទំពក់តង់

បង្គោលតង់អាលុយមីញ៉ូមមានទំងន់ស្រាលមិនរង្គើ និងមិនកករឹង៖ 7001 Ø 8.5 មម។
ទំពក់តង់៖
បណ្តោយ 17 សម, Ø 6.1 មម។
អាលុយមីញ៉ូម 7075 មិនមានធ្វើអាណូតកម្ម និងមានភាពស្រាលដែលកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

ទ្រង់ទ្រាយរាងដោមបុរាណដែលធ្វើអោយវាឈរនឹងល្អ។បង្គោលតង់ខាងមុខមានកំពូលខ្ពស់ផ្តល់នូវទំហំបន្ថែម ហើយដូច្នេះធ្វើអោយវេរ៉ង់ដាកាន់តែស្រួលរស់នៅ។

តំលើង/រុះរើ

តំលើង ឬរុះរើបានលឿនខ្លាំង។ បន្ទាប់គេង និងតំបូលតង់ត្រូវបានផ្គុំរួចជាស្រេច។
បន្ទាប់មកបញ្ចូលបង្គោលតង់ទៅក្នុងដៃតង់ដែលផ្តល់អោយនៅខាងលើតំបូលតង់។រុះរើបានលឿនដូចគ្នា។
ដើម្បីរក្សាតង់នៅក្នុងកាតាប គ្រាន់តែបត់តង់របស់លោកអ្នករហូតដល់វាមានទំហំប៉ិនទំហំខ្នងកាតាប បត់បង្គោលតង់ជាបាច់ រួចដាក់វាលើបន្ទប់គេង ឬដំបូលតង់ ហើយមូរទាំងអស់បញ្ចូលគ្នាជាបាច់តូចដែលស្រួលដាក់ក្នុងកាតាប។

មិនជ្រាបទឹក

តង់ Forclaz ត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍៖កម្រិតទឹក 200 ល/ម²/ម៉ រយៈពេល 4 ម៉ោង ពោលគឺស្មើទៅនឹងភ្លៀងតំបន់ត្រូពិក។ វាក៏ត្រូវបានធ្វើតេស្តដោយក្រុមអ្នកប្រើប្រាស់នៅទីតាំងផ្ទាល់ផងដែរ។
ដំបូលតង់ និងកម្រាលដីមានជាតិប៉ូលីអេស្ទ័រ PES ចំនួន 75-denier ទ្រនាប់ប៉ូលីអ៊ុយរេតាននៅខាងក្នុង ប្រព្រឹត្តិកម្មការពារទឹកនៅខាងក្រៅ។
ថ្នេរត្រូវបានបិតដោយសន្ទះស្អិតដោយប្រើកំដៅ។
បន្ទប់គេងប៉ូលីអេស្ទ័រ 75D ផ្សំពីសមាសធាតុច្រើនបញ្ចូលគ្នា & ការពារទឹកដែលមានខ្យល់ចេញចូលផ្តល់នូវការការពារពីខ្យល់ និងកាត់បន្ថយកំណកទឹក។

ភាពធន់នឹងខ្យល់

យើងធ្វើតេស្តលើតង់ទាំងអស់របស់យើងនៅលើវេទិការវិលដែលជាកន្លែងយើងអាចដាក់ជ្រុងនីមួយៗរបស់តង់អោយត្រូវខ្យល់។
ដើម្បីធានានូវភាពធន់របស់វាទៅនឹងខ្យល់ តង់ត្រូវបានតែតំលើងអោយបានត្រឹមត្រូវ ទាញបន្តឹង តែកុំតឹងពេកដោយប្រើខ្សែចងតង់ដែលមាននៅជុំវិញតង់។ វាគួរតែអាចអោយអ្នករស់នៅបាននៅពេលខ្យល់មានល្បឿន 60គម/ម៉ រង្វាស់ជិតដី។

តង់របស់យើងត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ឯករាជ្យ CSTB នៅតំបន់ Nantes។

ការច្រោះខ្យល់ និងការពារកំណកទឹក

បន្ទប់គេងមានបង្អួចសំណាញ់ដែលច្រោះខ្យល់ និងសាច់ក្រណាត់មិនជ្រាបទឹកដើម្បីការពារពីសំណើម និងខ្យល់ត្រជាក់។ មានកន្លែងច្រោះខ្យល់ចំនួនមួយនៅខាងក្រោយតង់។
ដើម្បីកាត់បន្ថយកំណកទឹកនៅក្នុងតង់ វាត្រូវតែតំលើងអោយបានត្រឹមត្រូវទាញសំយ៉ាបអោយតឹង ប៉ុន្តែកុំតឹងហួសហេតុពេក។ ការប្រើប្រាស់ប្រព័ន្ធច្រោះខ្យល់ និងលំហូរខ្យល់បានល្អជួយកាត់បន្ថយសំណើមខាងក្នុង។

រដូវ

តង់សម្រាប់ 3 រដូវកាល៖ តង់របស់អ្នកនឹងការពារលោកអ្នកពីអាកាសធាតុមិនល្អដែលលោកអ្នកអាចនឹងជួបប្រទះនៅក្នុងរដូវផ្ការីក រដូវក្តៅ ឬរដូវស្លឹកឈើជ្រុះ។ វានឹងធន់ទៅនឹងព្រិលធ្លាក់ស្រាលៗ ប៉ុន្តែមិនត្រូវបានរចនាឡើងដើម្បីភាពធន់ទៅនឹងបន្ទុកទំងន់ធ្ងន់ដែលដាក់បន្ទុកលើរចនាសំព័ន្ធរបស់តង់។
ក្នុងករណីធ្លាក់ព្រិល ត្រូវចងចាំថារលាក់តង់របស់អ្នកអោយបានជាប្រចាំដើម្បីយកព្រិលចេញដែលប្រមូលផ្តុំដើម្បីជៀសវាងទំងន់ធ្ងន់ពេកនៅតង់។

តង់រចនាឡើងដែលអំណោយផលដល់បរិស្ថាន (បន្ត)

យើងបានជ្រើសរើសប្រើប្រាស់សសៃជេសដែលគេស្គាល់ថាជា "biton" នៅក្នុងសាច់ក្រណាត់របស់បន្ទប់នៃតង់។
ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន យើងលាបពណ៌តែសសៃជេសមួយក្នុងចំណោមពីរប៉ុន្នោះ ដែលជាលទ្ធផលកាត់បន្ថយការប្រើប្រាស់ និងផលប៉ះពាល់លើទឹក។

តង់រចនាឡើងដែលអំណោយផលដល់បរិស្ថាន

ទំពក់តង់មិនមានធ្វើអាណូតកម្មឡើយ។ យើងបានបញ្ឈប់ការប្រើប្រាស់អាស៊ីតនីទ្រិក និងអាស៊ីតផូស្វរិកដើម្បីកែតម្រូវពណ៌ដោយសារតែមុខងារតែមួយគត់របស់វាគឺធ្វើអោយវាមានសោភណ្ឌភាពស្រស់ស្អាត។
ទំពក់តង់របស់អ្នកមាននូវរូបរាង "មិនមានរងប្រព្រឹត្តិកម្ម" ឬ "ប្រើប្រាស់រួច" ប៉ុន្តែវារក្សានូវលក្ខណៈបច្ចេកទេស និងភាពរឹងមាំ។
សាច់ក្រនាត់របស់បន្ទប់ត្រូវបានលាបពណ៌ទាំងមូល ដែលជួយកាត់បន្ថយការប្រើប្រាស់ទឹក និងការបញ្ចេញឧស្ម័ន CO²។
សកម្មភាពទាំងនេះជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានបង្ករដោយផលិតផលរបស់លោកអ្នក។

ការជួសជុល និងសេវាក្រោយលក់

ក្នុងនាមជាអ្នករចនាម៉ូត និងអ្នកប្រើប្រាស់ដែលស្រលាញ់បរិយាកាសបោះជំរុំរបស់យើង យើងមានការបារម្ភអំពីភាពជាប់បានយូររបស់ផលិតផលរបស់យើងដែលជាមូលហេតុតង់របស់យើងទាំងអស់ត្រូវបានបង្កើតឡើងដែលអាចជួសជុលបាន។
លោកអ្នកអាចស្វែងរកគ្រឿងបន្លាស់ (បង្គោលតង់ បន្ទប់គេង ជាដើម) នៅផ្នែក ឬរោងជាងរបស់ហាង Decathlon ឬនៅតាមអនឡាញនៅលើវេបសាយរបស់យើង។
ក្នុងករណីមានបញ្ហា សូមកុំមានការស្ទាក់ស្ទើរក្នុងការយកតង់មកពិនិត្យនៅហាង Decathlon របស់លោកអ្នក។

ឈុតជួសជុល (ចង្កំ បំណះ)៖ ២០ ក្រ