ការបូមខ្យល់ និងផាសុកភាព
ដើម្បីផាសុកភាព និងដើម្បីរក្សាអាយុកាលពូលរបស់លោកអ្នក យើងសូមណែនាំលោកអ្នកកុំសប់តឹងពេក។នៅពេលដែលយើងអង្គុយលើពូកបូមខ្យល់ លោកអ្នកគួរតែមានអារម្មណ៍ថាដីនៅជិតគូទរបស់លោកអ្នក។នៅពេលទម្រេតខ្លួន សំពាធខ្យល់នឹងត្រូវបានបែងចែកនៅខាងក្រោមរាងកាយទាំងមូលរបស់លោកអ្នក ដែលធ្វើអោយពូកផ្តល់ផាសុកភាពខ្លាំងពេលប្រើ។លោកអ្នកអាចប្រើប្រាស់ស្នប់់ជាមួយនឹងម៉ូទ័រវាស់សំពាធខ្យល់ភ្ជាប់មកជាមួយ ដូចទៅនឹងស្នប់ដៃ 5.2l – 7 PSI របស់យើងចឹង។ កម្រិតសំពាធដែលណែនាំគឺប្រហែល 0.3 ដល់ 0.5 PSI។
ទំហំរបស់ពូកបូមខ្យល់
សូមកត់សំគាល់ថា៖ ប្រវែងដែលបញ្ជាក់អាចនឹងប្រែប្រួលចំនួន +/- 10 % អាស្រ័យលើសំពាធដែលលោកអ្នកបូមពូក។
ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល
ផលប៉ះពាល់បរិស្ថាននៃផលិតផលនីមួយៗគឺត្រូវបានគណនាសម្រាបវដ្តជីវិតទាំងមូលនៃផលិតផលដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នា។ ពិន្ទុ ABCDE រួមត្រូវបានផ្តល់ដើម្បីជួយអោយអ្នកមានភាពងាយស្រួលក្នុងការសំគាល់ផលិតផលដែលមានមុខងារបរិស្ថានល្អបំផុតដោយប្រៀបធៀបផលិតផលប្រភេទដូចគ្នា (អាវយឺត ខោជើងវែង កាតាបស្ពាយខ្នង)។ Decathlon បានដាក់បង្ហាញទិន្នន័យបរិស្ថាននៃផលិតផលរបស់ខ្លួន។
ទស្សនាវីដេអូពន្យល់ណែនាំ៖ https://youtu.be/8t63KkRwn_8 sustainability.decathlon.com