ការណែនាំសម្រាប់ប្រើប្រាស់
យើងសូមណែនាំអោយលោកអ្នកយកពូកចេញ រួចពន្លាវាភ្លាមៗបន្ទាប់ពីតម្លើងតង់រួច។ ទុកវ៉ាលចំហរដើម្បីជួយអោយការបូមខ្យល់មានភាពងាយស្រួល។ ពូកដែលបូមខ្យល់ដោយខ្លួនឯងអាចបូមខ្យល់បានប្រហែល 80%។ លោកអ្នកនឹងត្រូវការផ្លុំខ្យល់ដែលនៅសល់ដោយខ្លួនឯង ដូច្នេះលោកអ្នកអាចសារ៉េតម្រូវសំពាធត្រឹមកម្រិតផាសុកភាពដែលអ្នកចង់បាន។បំរាម៖ ជ្រើសរើសប្រវែងទទឹងពូករបស់អ្នកស្របទៅតាមរង្វាស់ប្រវែងផ្ទៃខាងក្នុងរបស់តង់។