Hide Filters
Filters 0
Sort by :
Filters 0
  • ចង្ក្រានហ្គាសមានអណ្តាតភ្លើងអាចប្រើឯករាជ្យតែឯង - MH500

ចង្ក្រានហ្គាសមានអណ្តាតភ្លើងអាចប្រើឯករាជ្យតែឯង - MH500
QUECHUA

ចង្ក្រានហ្គាសមានអណ្តាតភ្លើងអាចប្រើឯករាជ្យតែឯង - MH500

8604378
$109,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតរបស់យើងបានបង្កើតចង្ក្រានហ្គាសមានលំនឹង ទំហំតូច និងថាមពលភ្លើងខ្លាំង (កំប៉ុងហ្គាសមួល) នេះឡើងដើម្បីឱ្យលោកអ្នកអាចដាំស្លនៅខាងក្រៅដូចជាចុងភៅអញ្ចឹងដែរ។

បញ្ឆេះភ្លើងឯករាជ្យដោយប្រើ Piezo និងកង់មូលសម្រាប់សារ៉េបានជាក់លាក់ដែលធ្វើឱ្យចង្ក្រានមានលំនឹង សុវត្ថិភាព។ អាចចំអិនរំងាស់ដោយបើកភ្លើងតិចៗរយៈពេលយូរបាន។ ប្រអប់យួរដែលអាចប្រើប្រាស់ជាចានគោមដាក់សាឡាត់បាន។

ចង្ក្រាន: 5.0% លង្ហិន, 5.0% Polyoxymethylene

, 40.0% អាលុយមីញ៉ូម, 50.0% ដែកអ៊ីណុក; ថង់ឬកាបូបឬប្រដាប់ដាក់វត្ថុដែលមានដៃកាន់: 100.0% Polypropylene

BENEFITS

ថាមពល

1760 វ៉ាត់។ ដាំទឹកឱ្យពុះប្រើពេល 4 នាទី

ស្វ័យតភាព

127g/h ឬ 1h45 សម្រាប់សម្បកខ្ចៅ DECATHLON

ការចុះសំរុង

កំប៉ុងហ្គាសផ្ទុកប៊ុយតាន/ប្រូប៉ាន ស្របតាមស្តង់ដារ EN417

ការរក្សាលំនឹង

ចង្ក្រានហ្គាសប្រើឯករាជ្យតែឯងដែលមានចំណុចទំនាញទាប (centre of gravity), មិនមានជើងការពាររអិល

ងាយស្រួលប្រើ

កន្លែងបញ្ចេញអណ្តាតភ្លើង និងកង់មូលសារ៉េមិនស្ថិតនៅចំកណ្តាល។ ស្រួលសារ៉េសម្រាប់កំដៅដាំស្លលឿន ឬបើកភ្លើងតិចៗ។

ងាយស្រួលផ្លាស់ទី

មានទំហំតូច នៅពេលបត់។ទំងន់ 920 ក្រ ជាមួយនឹងប្រអប់យួរ

ពហុមុខងារ

ស័ក្តិសមសម្រាប់ប៉ះជាមួយម្ហូប ប្រអប់នេះអាចប្រើប្រាស់ជាចានរាប និង ចានគោមដាក់សាឡាត់។

ការធន់នឹងខ្យល់

មានសន្ទះបាំងខ្យល់លើកន្លែងបញ្ចេញអណ្តាតភ្លើង

TECHNICAL INFORMATIONS

សុវត្ថិភាព

ចង្ក្រាន្តនេះ គោរពតាមស្តង់ដា EN 521។អាចត្រូវបានប្រើប្រាស់ជាមួយនឹងកំប៉ុងហ្គាស ប៊ុយតាន/ ប្រូប៉ាន ដែលគោរពតាមស្តង់ដា EN417។កំប៉ុងហ្គាស Decathlon (100ក្រ 230ក្រ និង 450ក្រ) គោរពតាមស្តង់ដា EN417 ហើយអាចប្រើបានជាមួយនឹងចង្ក្រាន្ត MT100, MT500 និង MT500 Forclaz ក៏ដូចជា ចង្ក្រានឯករាជ្យ MH500 របស់ Quechua។
សូមអានការណែនាំ និងបម្រាម សម្រាប់ការប្រើប្រាស់សម្រាប់ការភ្ជាប់ទៅនឹងចង្ក្រាន្ត

ការតម្លើងចង្ក្រាន្ត និងការតភ្ជាប់សម្បកចង្ក្រាន្ត៖

សូមកាន់ឧបករណ៍ និងខ្ចៅឱ្យបានជាប់ដោយប្រើដៃ ដោយបង្វិលវាតាមទិសដៅទ្រនិចនាឡិកា រហូតទាល់តែវាឈប់វិល និងប្រុងប្រយ័ត្នកុំឱ្យខូចខ្ចៅ។ សូមគោរពតាមសេចក្តីណែនាំ សម្រាប់ការដកធុងចង្ក្រាន្តចេញ។ វាអាចនឹងគ្រោះថ្នាក់ ក្នុងការកំប៉ុងហ្គាសក្រៅពីម៉ាក Decathlon។
វាជាទូទៅតែងលឺសម្លេងហ្គាសធ្លាយចេញតិចៗ តិចជាងពីរនាទីនៅពេលត្រូវបានភ្ជាប់។

ទំងន់ និងទំហំ

ទម្ងន់ចង្ក្រាន្ត: 650ក្រ
ទំហំចង្ក្រានពេលបត់៖ប 20សម x ទ 17សម x ក 9សម
ប្រវែងទុយោពេលពន្លា៖ 30សម
ទំងន់ប្រអប់យួរ៖ 270ក្រ
ទំហំប្រអប់៖ ប 20.5 សម x ទ 20.5 សម x ក 10 សម

ទម្ងន់ មាឌ និងវិមាត្រអាចនឹងខុសគ្នាទៅតាមលការផលិត។

ងាយស្រួលប្រើប្រាស់

ឆ្នាំងឈរលើជើងទាំង 4, បត់បែនបានល្អឥតខ្ចោះសម្រាប់ឆ្នាំងគ្រប់ប្រភេទដែលមានអង្កត់ផ្ចិត 10 សម និងទំងន់អតិបរមា 8 គក។
ទុយោដែលបត់បានប្រវែង 30 សម អាចដាក់កំប៉ុងហ្គាស និងចង្ក្រានដាច់ដោយឡែក។
បញ្ឆេះភ្លើងមានភាពសាមញ្ញដោយសារប៊ូតុង piezo នៅជិតប្រដាប់មួលសារ៉េលំហូរហ្គាស។ ប្រតិបត្តិការទាំងអស់ (ការបញ្ឆេះភ្លើង និងការសារ៉េ) ត្រូវធ្វើឡើងឆ្ងាយពីភ្លើង។
ជើងមិនរអិលធានាបាននូវលំនឹងល្អនៅគ្រប់ផ្ទៃរាបស្មើទាំងអស់។

ការតម្លើង និងការប្រើប្រាស់។

សូមតម្លើងចង្ក្រាន្តនៅកន្លែងណាដែលមានផ្ទៃរាបស្មើ និងមិនមានការរំខាន។បន្ធូរប្រដាប់ទប់ហ្គាសនៅខាងក្រោមចង្ក្រាន និងមួលចុងខ្សែលើកំប៉ុងហ្គាស និងភ្ជាប់វានៅទីតាំងនេះដែលឆ្ងាយពីចង្ក្រាន។ បើកវ៉ាល់គ្រប់គ្រងលំហូរហ្គាស បន្ទាប់មកកាច់ប៊ូតុង piezo (កាច់ពីរបីដងតាមការដែលអ្នកចង់បាន) ចង្ក្រាននឹងចេញភ្លើង។
ប្រដាប់មួលសារ៉េលំហូរហ្គាសអាចឱ្យការសារ៉េថាមពលភ្លើងរបស់ចង្ក្រានមានភាពត្រឹមត្រូវ ដូច្នេះលោកអ្នកកំដៅម្ហូបបានលឿន ឬបើកភ្លើងតិចៗក្នុងរយៈពេលវែង។

សុវត្ថិភាពពេលប្រើប្រាស់

ហាមប្រើប្រាស់ចង្ក្រានរបស់អ្នកនៅក្នុងកន្លែងបិទជិត។
ត្រូវដាំស្លដោយមិនការឃ្លាំមើលពីមនុស្សពេញវ័យ និងយកចិត្តទុកដាក់ចំពោះក្មេងៗនៅជិតនោះ។
ហាមផ្ទីងកំប៉ុងហ្គាសនៅពេលដែលចង្ក្រានកំពុងដំណើរការ ដោយសារវាអាចបង្កជាអណ្តាតភ្លើងធំ។

ងាយស្រួលរក្សាទុកដាក់ និងដឹកជញ្ជូន

នៅពេលដាំស្លត្រូវបានបញ្ចប់ ត្រូវទុកចង្ក្រានឱ្យត្រជាក់។ មួលកំប៉ុងហ្គាសចេញ និងដាក់ឧបករណ៍ទប់ត្រលប់មកកន្លែងដើមវិញនៅខាងក្រោមចង្ក្រាន ដោយឆ្លងកាត់ទុយោនៅលើកន្លែងបញ្ចេញអណ្តាតភ្លើង (តួលោហៈយឺតការពារកំដៅដៅដែលនៅសេសសល់)។
បង្វិលគន្លឹះដើម្បីដាក់ឧបករណ៍កំប៉ុងហ្គាសមកវីញ និងដើម្បីការពារផ្នែកខាងចុងរបស់វា។
រក្សាទុកចង្ក្រាននៅក្នុងប្រអប់របស់វានៅពេលដឹកជញ្ជូន ឬស៊កចូលដោយផ្ទាល់ទៅក្នុងឆ្នាំងដាំស្ល Quechua MH100 or MH500 - 4P!

ប្រអប់យួរ ប៉ុន្តែអាចប្រើលើសពីនេះច្រើន ...

ដើម្បីបង្កើនអត្ថប្រយោជន៍ប្រើប្រាស់របស់វា ស្រោមយួរអាចដាក់ម្ហូបបាន ដូច្នេះក្នុងពេលដំណាលគ្នាវាអាចប្រើជាចានគោមដាក់សាឡាត់ និងចានញាំបាយ ហើយនៅក្រោយពេលបាយ អាចប្រើជាប្រអប់យួរម្ហូបក៏បាន។ (កត់ចំណាំថា វាមិនអាចការពារជ្រាបទឹកទាំងស្រុងបានទេ)។

រយៈពេលកម្តៅ

រយៈពេលកម្តៅនៃចង្ក្រាន្ត គឺតម្រូវទៅតាមដំណើរការដែលកំណត់ដោយស្តង់ដាសហភាពអ៊ឺរ៉ុប ប៉ុន្តែមិនចាំបាច់ក្នុងការបញ្ជាក់ពីការប្រើប្រាស់ជាក់ស្តែងឡើយ។ បរិមាត្រស្តង់ដារ EN521 (កម្រិតកំដៅបញ្ចេញ)៖
ហ្គាសប្រូប៉ែន មានបីកម្រិត ដោយមិនមានធុងផ្ទុក។
លទ្ធផល៖ 3.47 kW / 248 g/h។

សមត្ថភាព និងការស៊ីថាមពលហ្គាស

រយៈចម្ងាយឆ្ងាយអាចនឹងប៉ះពាលដល់អង្គផ្ទុក និងសមាសធាតុនៃចង្ក្រាន្តហ្គាស។ សំពាធបរិយាកាស ខ្យល់ និងសំណើម អាចធ្វើឱ្យផ្លាស់ប្តូរសីតុណ្ហភាពដាំស្ល រយៈពេលកំដៅ និងបរិមាណទឹកដាំស្លសម្រាប់កំប៉ុងហ្គាសមួយ។
គុណភាពនៃចង្ក្រាន្តត្រូវបានវិនិច្ឆ័យទៅតាមល្បឿននៃការស៊ីហ្គាស ឬការបញ្ចេញកម្តៅ។