ចំអិនអ្វីក៏ដោយនៅកន្លែងដែលលោកអ្នកចង់ចំអិន! ព័ត៌មានលំអិតបន្ថែមអំពីសំភារឈុតចង្ក្រានបាយ MH500
ឈុតផ្ទះបាយនេះមានសមាសធាតុផ្សំចំនួន 5 ដូច្នេះលោកអ្នកអាចចំអិនម្ហូបដូចមេចុងភៅពេលកំពុងបោះជំរុំ៖
- វែកឆាធំ បត់បាន សម្រាប់ចៀនពងទាពេលព្រឹក...
- វែកសម្លរបត់បានសម្រាប់ចំអិនសម្លរពេលល្ងាច...
- ជ្រុញសម្រាប់ធ្វើភេស្ជៈទទួលទានមុនបាយ...
- ក្រណាត់ជូតអាចអោយលោកអ្នកមានពេលវេលាដែលលោកអ្នកចូលចិត្ត៖ ការលាងសំអាត...-
- ប្រអប់ត្រូវលាង និងយួរតាមខ្លួនបានងាយស្រួល។
តើយើងជ្រើសរើសវត្ថុធាតុផ្សំរបស់វាដោយរបៀបណា
វែកសម្លរ និងវែកឆាផលិតពីប៉ូលីអាម៉ៃ “66” ទំងន់ស្រាល ជ័រធន់នឹងកម្តៅ (150°C)។
ជ្រុញផលិតពី Thermo Polyurethane (TPU) វត្ថុធាតុបត់បែនបានដែលធន់ទៅនឹងមុខកាំបិតបានល្អដោយមិនធ្វើអោយវាខូចឡើយ។
ក្រណាត់ជូត និងប្រអប់របស់វាផលិតពីប៉ូលីអេស្ទ័រជក់សំណើមបានល្អ និងស្ងួតបានលឿន។
ចំពោះផលិតផលទាំងអស់របស់យើង ឈុតនេះបំពេញលក្ខខណ្ឌស្តង់ដារប៉ះម្ហូបអាហារ និងមិនមានសារជាតិ Bisphenol A (BPA) ស្របទៅតាមច្បាប់ប្រទេសបារាំងដែលមានជាធរមាន។
រៀបលាងសំអាត និងថែទាំឈុតផ្ទះបាយរបស់អ្នក
វែកសម្លរ វែកឆា និងជ្រុញអាចប្រើជាមួយនឹងម៉ាស៊ីនលាងចានបានដោយមិនមានបញ្ហា។
ក្រណាត់ជូត និងប្រអប់របស់វាអាចលាងម៉ាស៊ីនបាននៅកម្រិតសីតុណ្ហភាព 40°C។
ជាក់ស្តែង ម៉ាស៊ីនទាំង 2 នេះមិនមានឡើយពេលដែលបោះជំរុំ ដូច្នេះលោកអ្នកអាចលាងវាដោយទឹកសាប៊ូ និងរូសដោយដៃ...
ក្រោយពីទុកដាក់មួយរយៈ ជ្រុយនឹងត្រលប់មកសភាពរាបស្មើវិញបាន។ ដើម្បីអោយវាត្រលប់់មកសភាពដើមវិញលឿន លោកអ្នកអាចមូរបញ្ច្រាសរយៈពេលពីរបីនាទី។
ទំងន់ និងទំហំ
វែកឆា៖ ទំហំបត់ = 15.5 x 6 x 4 សម / មិនបត់ = 27 x 6 x 2.5 សម / 28 ក្រាម
វែកសម្លរ៖ ទំហំបត់ = 14.5 x 7.5 x 5 cm / មិនបត់ = 25 x 7.5 x 4.3 សម / 35 ក្រាម / ទំហំវែកសម្លរ 50 មល។
ជ្រុញ៖ 26 x 16.8 x 0.3 សម / 108 ក្រាម។
ក្រណាត់ជូត៖ 35 x 45 សម / 29 ក្រាម។
ស្រោម៖ អង្កត់ផ្ចិត 9.5 x 20 សម / 29 ក្រាម។
ទំងន់សរុបមួយឈុត៖ ២២៥ ក្រាម។