1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      QUECHUA

      ឈុតចំអិន 500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25

      8901652
      $65,00
      ពន្ធត្រូវបានបូកបញ្ចូល
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      • ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      ឈុតចំអិន  500 សម្រាប់ 4 នាក់ មានសម្ភារចំនួន 25
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ឈុតចំអិនទាំងមូលសម្រាប់មនុស្ស 4 នាក់ មានសម្ភារប្រើប្រាស់ចំនួន 25៖ ដែកមិនច្រេស, ឆ្នាំង និងខ្ទះមិនស្អិត សម្រាប់ដាំស្លនៅផ្ទះ និងទទួលទាននៅខាងក្រៅផ្ទះ!

      ពីពំនូកភ្លើងនៅកន្លែងបោះតង់ មកតុបោះតង់, អាចចំអិនម្ហូបលើភ្លើងគ្រប់ប្រភេទទាំងអស់ និងរីករាយទទួលទានជាមួយម្ហូបដោយដាក់ក្នុងចាន ជាមួយនឹងស្លាព្រាកាំបិតសមត្រឹមត្រូវ។ទទួលបានផាសុកភាពដូចនៅផ្ទះ បើទោះជានៅក្នុងព្រៃក៏ដោយ!

      ឆ្នាំងដាំបាយ: 1.0% Polytetrafluoroethylene, 28.0% អាលុយមីញ៉ូម, 71.0% ដែកអ៊ីណុក; គ្រឿងបន្លាស់បន្ថែម: 70.0% Polypropylene

      , 19.0% Polyamide, 7.0% ឫស្សី, 4.0% Tritan

      BENEFITS

      សមត្ថភាពបង្រួមតូច

      មានសម្ភារប្រើប្រាស់ចំនួន 25 សម្រាប់មនុស្ស 4 នាក់ នៅក្នុងឈុតចំអិននេះ!

      ងាយស្រួលប្រើ

      នឹងមិនមានម្ហូបខ្លោចទៀតនោះទេជាមួយនឹងឆ្នាំងធ្វើពីដែកមិនច្រេស ជាមួយនឹងប្រព្រឹត្តិកម្មមិនស្អិតរបស់វា។

      ប្រតិកម្មលឿន

      ដែកមិនច្រេស និងអាលុយមីញ៉ូម៖ការលាយបញ្ចូលគ្នាដែលធ្វើឱ្យចំអិនបានលឿននៅពេលចេញដើរភ្នំ!

      ការចុះសំរុង

      ចុងភៅដែលធ្វើដំណើរផ្សងព្រេង, ឈុតចំអិននេះអាចបត់បែនទៅតាមគ្រប់ប្រភពកំដៅទាំងអស់៖ឈើ ហ្គាស និងថាមពលម៉ាញេទិច។

      ភាពបត់បែនបាន

      មានសម្ភារប្រើប្រាស់ចំនួន 25៖ ឆ្នាំង ខ្ទះ គម្រប/ឆ្នាំងចម្រោះ ចាន កម្រាលតុ។

      សមត្ថភាព

      ឆ្នាំងចំណុះ 2.5 លីត្រ | ខ្ទះ Ø20សម | កែវទឹក 20សល | ចាន Ø19សម

      ងាយស្រួលផ្លាស់ទី

      កាតាបមានដៃយួរ | តូចបត់បាន (Ø21x18សម) | ទំងន់៖ 1850 ក្រ

      ជួសជុល

      ស្រោមមានលក់ជាគ្រឿងបន្លាស់ លេខយោងផលិតផល៖ 8901279

      TECHNICAL INFORMATIONS

      តើមានរបស់អ្វីខ្លះដែលបញ្ចូលក្នុងឈុតចង្ក្រាននេះ?

      ឈុតចំអិននេះមានគ្រប់យ៉ាងដែលលោកអ្នកត្រូវការចំអិនម្ហូបសម្រាប់មនុស្ស 4 នាក់៖ - ឆ្នាំងដែលអាចវាស់ចំណុះបានចំនួន 1 ជាមួយនឹងដៃដែលអាចបត់បានចំនួន 2; - ខ្ទះដែលមានដៃបត់ និងចាក់សោរបានចំនួន 1;
      - 1 គម្រប / ប្រដាប់ចម្រោះ;
      - កម្រាល 1 / ជ្រុញ;
      - ស្រោមយួរ 1។

      ចុះដើម្បីទទួលទាន?

      នៅក្នុងឈុតចំអិននេះ មានគ្រប់យ៉ាងសម្រាប់មនុស្ស 4 នាក់ទទួលទានពីអាហារពេលព្រឹកដល់អាហារពេលល្ងាច៖
      - ចាន 4;
      - កែវទឹក 4;
      - ឈុតស្លាព្រាកាំបិតសម ចំនួន 4 ឈុត (ស្លាព្រា កាំបិត សមកឹបបញ្ចូលគ្នា)។

      តើឈុតនេះមានទំហំប៉ុណ្ណា?

      - ឆ្នាំង៖ អាចដាក់បាន 2.5 ល, ទំងន់ 576 ក្រ, ទំហំ Ø 20 សម x 11 សម
      - ខ្ទះ៖ អាចដាក់បាន 0.7 ល, ទំងន់ 365 ក្រ, ទំហំ Ø 20 សម x 5 សម
      - ចាន៖ អាចដាក់បាន 0.25 ល, ទំងន់ 60 ក្រ, ទំហំ Ø 19 សម
      - កែវទឹក៖ អាចដាក់បាន 0.20 ល, ទំងន់ 30 ក្រ
      - ឈុតស្លាព្រាកាំបិតសម៖ មួយឈុតទំងន់ 20 ក្រ
      - គំរប / តម្រង៖ 118 ក្រ
      -កម្រាលត្របឈើ៖ 207 ក្រ
      - ស្រោមយួរ៖ 40ក្រ

      តើវត្ថុធាតុផ្សំត្រូវបានជ្រើសរើសដោយរបៀបណា?

      សម្រាប់ម្ហូបពេលបោះតង់ដែលល្អឥតខ្ចោះ យើងបានជ្រើសរើសដែកមិនច្រេស 18/8 ដែលមានគុណភាពស្តង់ដារសម្រាប់សុវត្ថិភាពម្ហូបអាហារ និងប្រើប្រាស់បានយូរ! ប៉ុន្តែមិនទាន់អស់នោះទេ បាតអាលុយមីញ៉ូមឌុបជួយបង្កើនការផ្ទេរចរន្តកំដៅបានល្អប្រសើរ។ លទ្ធផល? ឈុតចំអិនដែលក្តៅបានលឿន និងប្រើប្រាស់ហ្គាសតិច។

      ចុះទ្រនាប់លាបដែលបានប្រើប្រាស់មានលក្ខណៈដូចម្តេចដែរ?

      ដើម្បីធានាឈុតចំអិននេះអាចចំអិនម្ហូបបានទាន់ពេលវេលា យើងបានជ្រើសរើសទ្រនាប់ PTFE Xylan+ ដែលផលិតដោយក្រុមហ៊ុន Whitford។ ឈុតមិនស្អិតនេះបានលាយបញ្ចូលគ្នានូវគុណភាព ភាពជាប់បានយូរ និងតម្លៃសមរម្យ។ ដោយគ្មានសារធាតុ PFOA, វាត្រៀមលក្ខណៈរួចជាស្រេ​ចក្នុងការចំអិនមុខម្ហូបគ្រប់ប្រភេទ។ ចង់បានដំបូន្មានខ្លះៗឬទេ? ប្រើប្រាស់វាជាមួយរបស់ទន់។

      ចុះឈុតស្លាព្រាកាំបិតសម និងចានមានលក្ខណៈដូចម្តេចដែរ?

      ផលិតចេញពីប៉ូលីប្រូពីលែន, ចាន និងឈុតស្លាព្រាកាំបិតសមមានទំងន់ស្រាលដូចរោមសត្វ ប៉ុន្តែមិនរឹងដូចថ្មនោះទេ។ ដោយសារគ្មានសារធាតុ Bisphenol A (BPA), វាធានាបាននូវសុវត្ថិភាព។ ប៉ុន្តែ មានដំបូន្មានមួយ៖ បើទោះបីជាវាធន់ទៅនឹងកំដៅរហូតដល់ 100°C, រក្សាទុកវាឆ្ងាយពីអណ្តាតភ្លើង។

      តើត្រូវរក្សាទុកឈុតចំអិនដោយរបៀបណា?

      លាងសំអាតផលិតផលទាំងមូល 3 ដងជាមួយនឹងទឹកស្អាតមុននឹងប្រើប្រាស់វាលើកដំបូង។បន្ទាប់ពីប្រើប្រាស់វារួច លាងសម្ភារប្រើប្រាស់ទាំងអស់នេះនៅក្នុងទឹកសាប៊ូ (បើសិនជាអាចប្រើទឹកក្តៅ) បន្ទាប់មកសំងួតវាមុននឹងទុកដាក់វានៅកន្លែងដែលស្ងួត។
      ផលិតផលទាំងអស់អាចប្រើជាមួយម៉ាស៊ីនលាងចានបាន ប៉ុន្តែសូមណែនាំឱ្យលាងសម្អាតឆ្នាំង និងខ្ទះរបស់អ្នកដោយដៃ (ដើម្បីការពារទ្រនាប់វា)។ ក៏ត្រូវជៀសវាងប្រើប្រាស់អេប៉ុងរូស ឬខ្សាច់ដើម្បីលាងសំអាតផ្ទៃខាងក្នុងឡើយ។

      តើលោកអ្នកមានអ្វីត្រូវនិយាយបន្ថែមអំពីឈុតចំអិននេះដែរឬទេ?

      ឈុតចំអិនមានមុខងារច្រើនយ៉ាងរបស់យើងបត់បែនគ្រប់ប្រភពកំដៅ ពីភ្លើងអុស ទៅភ្លើងអគ្គិសនី។ ខ្ទះដែលមានបំពាក់ដៃទាញបាន និងឆ្នាំងដែលមានដៃបត់បានចំនួន 2 បង្កើតបានជាឧបករណ៍ដ៏សំខាន់ក្នុងរក្សាទុកនូវឈុតចំអិនទាំងមូលប្រកបដោយសុវត្ថិភាព។

      វិធីសាស្ត្រក្នុងការរៀបចំទុកដាក់ឈុតចំអិនរបស់អ្នក?

      វាអាចរក្សាទុកបានយ៉ាងលឿន! ប្រព័ន្ធឆ្លាតវៃរបស់យើងបំលែងឈុតចំអិននេះទៅជារូបតុក្កតារុស្សីដ៏ស្រស់ស្អាត៖ ឈុតស្លាព្រាកាំបិតសមនៅលើគំរប, កែវ និងចានដាក់ក្នុងឆ្នាំង ហើយចាក់សោរបញ្ចូលគ្នាប្រកបដោយសុវត្ថិភាពដោយកម្រាលតុ។ វាអាចជួយឱ្យលោកអ្នកដឹកជញ្ជូនបានស្រួល ដោយមិនប្រឡាក់ឡើយ!

      ឧទាហរណ៍មួយចំនួនអំពីម៉ូតរចនាឆ្លាតដែលកំពុងប្រើប្រាស់៖

      ឈុតចំអិនមានមុខងារច្រើនយ៉ាងរបស់យើងបត់បែនគ្រប់ប្រភពកំដៅ ពីភ្លើងអុស ទៅភ្លើងអគ្គិសនី។ ខ្ទះដែលមានដៃឆ្លាតវៃទាញបាន និងឆ្នាំងដែលមានដៃបត់បាន អាចឱ្យលោកអ្នកទុកដាក់សម្ភារទាំងមូលចូលបានយ៉ាងមានសុវត្ថិភាព។
      ហើយជាចុងក្រោយ ស្រោមវាអាចអោយលោកអ្នករក្សាឈុតចំអិនរបស់អ្នកពីសំភារផ្សេងទៀតរបស់អ្នកនៅក្នុងកាតាប!

      តើត្រូវថែទាំឈុតចំអិនរបស់អ្នកដោយរបៀបណា?

      មុនលោកអ្នកប្រើប្រាស់វាលើកដំបូង ត្រូវលាងសម្អាតវាឱ្យបានបីដង។ ក្រោយពេលប្រើប្រាស់ លាងសម្អាតជាមួយទឹកសាប៊ូក្តៅ និងសំងួតវាឱ្យបានសព្ទ។ គ្រប់ផ្នែកអាចលាងដោយម៉ាស៊ីនលាងចានបាន។ដើម្បីធ្វើឱ្យទ្រនាប់របស់វាជាប់បានយូរ លាងសម្អាតខ្ទះ និងឆ្នាំងដោយដៃ។ ជៀសវាងប្រើអេប៉ុងគ្រើម និងខ្សាច់។

      តើយើងធ្វើតេស្តលើផលិផលរបស់យើងដោយរបៀបណា?

      ផលិតផលរបស់អ្នកទាំងអស់បានឆ្លងកាត់ការពិសោធន៍ និងការធ្វើតេស្តនៅទីតាំងជាក់ស្តែងដើម្បីពិនិត្យមើលគុណភាពរបស់វា។ ឈុតចង្ក្រាននេះត្រូវបានធ្វើតេស្តលើមុខងារមិនស្អិតរបស់វា ក៏ដូចជាភាពធន់ផ្នែកមេកានិច កំដៅ និងភាពសឹករិចរិល។