1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • អាវដៃវែង ប្រភេទ Rashguard លេខ៥០០
      • អាវដៃវែង ប្រភេទ Rashguard លេខ៥០០
      • អាវដៃវែង ប្រភេទ Rashguard លេខ៥០០
      អាវដៃវែង ប្រភេទ Rashguard លេខ៥០០
      OUTSHOCK

      អាវដៃវែង ប្រភេទ Rashguard លេខ៥០០

      8542377
      $19,00
      ពន្ធត្រូវបានបូកបញ្ចូល
      • អាវដៃវែង ប្រភេទ Rashguard លេខ៥០០
      • អាវដៃវែង ប្រភេទ Rashguard លេខ៥០០
      • អាវដៃវែង ប្រភេទ Rashguard លេខ៥០០
      អាវដៃវែង ប្រភេទ Rashguard លេខ៥០០
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ក្រុមរចនាម៉ូត ចេចេប៊ី អៅស្ហក (JJB Outshock) មានមោទនភាពក្នុងការបង្ហាញផលិតផលអាវដៃវែង ប្រភេទ Rashguard លេខ៥០០ ដែលត្រូវបានរចនាម៉ូតឡើង ដើម្បីបំពេញតាមតម្រូវការជាក់លាក់ នៅក្នុងកីឡាប្រវាយប្រតប់ និងកីឡាប្រយុទ្ធដទៃទៀត។

      ភាពជាប់ធន់បានយូរ, លក្ខណៈពិសេសនៃបច្ចេកវិទ្យាផលិត និងម៉ូត។ ទាំងអស់នេះ កំណត់ចេញជាផលិតផលអាវដៃវែង ប្រភេទ Rashguard លេខ៥០០ របស់អៅស្ហក (Outshock) ដែលត្រូវបានរចនាម៉ូតឡើង សម្រាប់កីឡាប្រវាយប្រតប់ (កីឡាណូហ្គី, កីឡាលូតាលីវើរ, កីឡាកាសជាដើម) និងកីឡាប្រយុទ្ធដទៃទៀត។

      ក្រណាត់: 11.0% Elastane, 89.0% Polyester

      BENEFITS

      ធន់បានយូរ

      សាច់ក្រណាត់ ដែលប្រើប្រាស់សម្រាប់ផលិតផលនេះ ជាប្រភេទជាប់ធន់បានយូរ។

      ការរក្សាលំនឹង

      ការរចនាម៉ូត ដោយប្រើប្រាស់បន្ទះក្រណាត់ប្រភេទស៊ីលីកូន (silicone) រាងយឺត នៅត្រង់កដៃ និងចង្កេះ។

      ការផ្ទេរសំណើម

      សាច់ក្រណាត់ពិសេស ដែលស្រូបយកញើស បានយ៉ាងល្អ។

      សេរីភាពក្នុងការធ្វើចលនា

      ការកាត់បន្ថយចំនួនថ្នេរដេរ ជាមួយនឹងការមិនប្រើប្រាស់ថ្នេរដេរ នៅបរិវេណស្មា។

      TECHNICAL INFORMATIONS

      ការរចនាម៉ូត

      អាវដៃវែង ប្រភេទ Rashguard នេះ ត្រូវបានរចនាម៉ូតឡើង ដោយក្រុមអ្នកលេងកីឡារបស់យើង ដើម្បីបំពេញតាមតម្រូវការជាក់លាក់ នៅក្នុងកីឡាប្រវាយប្រតប់។ទាំងនេះ គឺជាលក្ខណៈពិសេសសំខាន់ៗមួយចំនួន ដែលត្រូវបានជ្រើសរើសសម្រាប់ផលិតផលនេះ៖- សាច់ក្រណាត់ក្រាស់ រាងយឺត ដែលផ្តល់នូវភាពជាប់ធន់ បានយ៉ាងល្អ។- បន្ទះក្រណាត់ប្រភេទស៊ីលីកូន (silicone) រាងយឺត នៅកដៃ និងចង្កេះ ដែលធានាមិនឱ្យអាវរុលចុះឡើង។- ថ្នេរដេររាងឆ្ងាយពីស្មា ដែលធ្វើឱ្យសាច់ក្រណាត់កាន់តែយឺតបានល្អ និងធានានូវការធ្វើចលនាដោយសេរី។

      សេចក្តីលម្អិតពីសាច់ក្រណាត់

      ភាពជាប់ធន់បានយូរ គឺជាគន្លឹះដ៏សំខាន់សម្រាប់ផលិតផលកីឡារបស់យើង ប្រភេទនេះ (ដោយសារការត្រដុសកកិតជាមួយកម្រាលសង្វៀនជាដើម)។
      ដូច្នេះ សាច់ក្រណាត់ មានភាពជាប់ធន់បានយូរ ប៉ុន្តែក៏អាចបំបាត់ញើស បានយ៉ាងល្អ ជាពិសេសកំឡុងពេលលេងកីឡាប្រភេទនេះខ្លាំង!សាច់ក្រណាត់ក្រាស់ ក៏ផ្តល់ជូនអ្នកនូវផាសុខភាព នៅពេលហ្វឹកហាត់ក្នុងបន្ទប់រាងត្រជាក់ផងដែរ។

      ម៉ូតអាវដៃវែង

      ម៉ូតអាវដៃវែង ប្រភេទ Rashguard មានលក្ខណៈសាមញ្ញ ដែលបង្ហាញពីលក្ខណៈពិសេសនៃបច្ចេកវិទ្យារបស់ផលិតផល។ស្លាកសញ្ញា «ប្រយុទ្ធលើកម្រាលសង្វៀន (Ground Fighting)» ក៏មាននៅលើផលិតផលដទៃទៀតរបស់យើង សម្រាប់ប្រើប្រាស់ជាមួយគ្នាក្នុងប្រភេទកីឡាប្រវាយប្រតប់ផងដែរ។

      តើកីឡាប្រវាយប្រតប់ជាអ្វី?

      កីឡាប្រវាយប្រតប់ គឺជាពាក្យទូទៅមួយ ដែលត្រូវបានគេប្រើប្រាស់ ដើម្បីសំដៅទៅលើកីឡាប្រវាយប្រតប់គ្រប់ប្រភេទ៖កីឡាណូហ្គី, កីឡាលូតាលីវើរ, កីឡាកាសជាដើម
      បើទោះជាមានលក្ខណៈស្រដៀងគ្នាយ៉ាងណាក៏ដោយ ក៏កីឡាទាំងនេះ មានរបៀបប្រយុទ្ធខុសពីគ្នា និងមានក្បួនច្បាប់ជាក់លាក់រៀងៗខ្លួន។ពាក្យ «ប្រវាយប្រតប់» គូសបញ្ជាក់ពីការប្រើប្រាស់បច្ចេកទេសក្នុងការវាយ៖ ដូច្នេះ ការប្រវាយប្រតប់ជាមួយគូប្រជែងរបស់អ្នក មានលក្ខណៈខុសគ្នាពីប្រភេទកីឡា ដែលប្រើប្រាស់ការវាយប្រហារ។