Hide Filters
Filters 0
Sort by :
Filters 0
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
OUTSHOCK

កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ

8510131
$55,00
ពន្ធត្រូវបានបូកបញ្ចូល
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
  • កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
កាបូបកីឡា 900 Combat ចំណុះ 60លីត្រ - ពណ៌ខ្មៅ
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នកកីឡាប្រភេទប្រយុទ្ធ ដែលប្រាថ្នារៀបចំកាបូបកីឡា​ សម្រាប់ដាក់សម្ភារៈហ្វឹកហាត់ និងសម្ភារៈផ្ទាល់ខ្លួន យ៉ាងមាន ប្រសិទ្ធភាព ។

ធុញទ្រាន់នឹងរៀបសម្ភារៈរបស់អ្នកនៅលើដី មែនទេ ? កាបូបដែលមានភាពធន់មាំនេះ គឺរៀបចំសម្ភារៈផ្ទាល់​ខ្លួនរបស់អ្នក យ៉ាងគ្រប់គ្រាន់ ៖ ដោយសារមានថតច្រើន មិនចាំបាច់រើកកាយ កាបូប​នៅចន្លោះពេលធ្វើការហាត់ប្រាណនោះទេ !

ក្រណាត់: 50.0% Polyurethane

, 50.0% Polyester; ស្រទាប់: 100.0% Polyester; ទ្រនាប់: 30.0% Ethylene Vinyl Acetate, 70.0% ស្នោ Polyethylene

; សំណាញ់: 100.0% Polyester

BENEFITS

ធន់នឹងការកកិត

កាបូបរបស់អ្នក យកទៅគ្រប់កន្លែងជាមួយអ្នក ហើយ​​មានសាច់ក្រណាត់ឡាមីណេត ដែលប្រើប្រាស់បានយូរ អង្វែង !

ខ្យល់ចេញចូល

ពូកដែលមានចន្លោះ និងសំណាង់ខ្យល់ចេញចូល អនុញ្ញាត​ឱ្យមានខ្យល់ចេញចូលឆ្លងកាត់សម្ភារៈរបស់អ្នក ។

ពហុមុខងារ

យួរកាបូបរបស់អ្នកដោយដៃមួយ ឬ ស្ពាយខ្នង​ដោយ​ប្រើ​ខ្សែស្ពាយ២ និងដៃយួរ ២ ។

មានថតច្រើន

បែងចែកឧបករណ៍ហ្វឹងហាត់ ពីសម្ភារៈផ្ទាល់ខ្លួនរបស់​អ្នក ដោយប្រើប្រាស់ថតនៃកាបូប ។

TECHNICAL INFORMATIONS

ថតច្រើន បែងចែកសម្ភារៈកីឡា និងសម្ភារៈផ្ទាល់ខ្លួន របស់អ្នក?

ដើម្បីការពារកាបូប​ហ្វឹកហាត់របស់អ្នក ពីការច្បាមយក និង​រក្សាសណ្ដាប់ធ្នាប់ ប្រអប់​ជីម​របស់អ្នកពីការក្លាយជាសំបុកជ្រូក យើង​មានកាបូប ដែលមានថតច្រើន សម្រាប់អ្នក !កាបូបរបស់អ្នកបើកនៅពាក់កណ្ដាល ដូចគ្នាទៅនឹង​វ៉ាលី ដូច្នេះ អ្នកអាចរៀបចំសម្ភារៈ និង​ឧបករណ៍ការពារ របស់​អ្នក ។ នៅផ្នែកខាងលើនៃកាបូប សំណាញ់ចំហយ៉ាងធំទូលាយ​​ចំនួន២ ផ្នែកខាងក្រោយ អនុញ្ញាតឱ្យអ្នករក្សាសម្ភារៈផ្ទាល់​ខ្លួនរបស់អ្នក ។ ហើយ​ហោប៉ៅ នៅជាប់នឹង​ខ្សែយួរ អាចដាក់កូនសោ បង់រុំដៃ ឧបករណ៍ការពារធ្មេញ ទូរស័ព្ទ ។ល។

យកកាបូបនេះ គ្រប់កន្លែង តាមរបៀបដែលអ្នកចង់ ។

ក្រណាត់ឡាមីណេត ដែលធនមាំបានយូរ មានន័យថា​កាបូបហ្វឹកហាត់របស់អ្នក នឹងធ្វើដំណើរទៅកន្លែង​ហាត់​ប្រដាក់ជាមួយអ្នកគ្រប់ពេល និងសម្រាប់រយៈពេលយូរ​អង្វែង ។
ជាមួយដៃយូរច្រើន អ្នកអាច​យួរការបូបនេះតាមរបៀបដែលអ្នកចង់​៖
- ដៃយួរមួយ នៅផ្នែកខាងលើ អនុញ្ញាតឱ្យអ្នកយួរកាបូប​នេះដោយបញ្ឈរបាន ។ - ខ្សែស្ពាយខ្នងដែលមានអេប៉ុង ជាមួយនឹងសំណាញ់​នៅ​ខាងក្នុង អនុញ្ញាឱ្យអ្នកស្ពាយកាបូបនេះនៅលើស្មា ឬ ក្នុង​ទម្រង់ផ្ដេក ដូចកាបូបស្ពាយខ្នង ។

Simon ជាអ្នករចនាម៉ូដរបស់ OUTSHOCK បាននិយាយ​អំពីកាបូប 900 នេះ

" យើងចង់បង្កើត​ការបូបមួយ ដែលជួយក្នុងការរៀបចំ​សម្ភារៈរបស់អ្នក។ ជាពិសេសនៅពេល កាបូបនេះបានញែកវត្ថុផ្ទាល់ខ្លួន ពីសម្ភារៈកីឡា ។ យើងចាប់ផ្ដើមបង្កើតកាបូបនេះ ដែលមានរូបរាង​រំលឹក​ដល់យើងអំពីបាវខ្សាច់ ហើយយើងបានរចនាកាបូបនេះ ដោយផ្អែកទៅលើ​ការទាត់ ពីព្រោះវាបានផ្ទុកសម្ភារៈ​ភាគច្រើននៅក្នុងវា ។ ដូច្នេះ យើបបានរចនាកាបូបចំណុះ ៦០លីត្រ ។ ដោយសារតែកីឡានេះ ជាកីឡាដែលបញ្ចេញញើសច្រើន ផ្នែកសងខាងនៃកាបូបនេះ ត្រូវបានផលិតពីអេប៉ុងដែល​មានរន្ធ ជាមួយនឹងសំណាញ់ដែលខ្យល់អាចចេញចូលបាន​ ។កាបូបនេះ មានចរន្ដខ្យល់ចេញចូលបានល្អ ប៉ុន្ដែមិនស្រូ​ប​យកជាតិទឹកទេ។ "

យើងរីករាយចំពោះការណែនាំ...

... ផលិតផលមួយដែលធ្វើឱ្យជីវិតរបស់អ្នកងាយស្រួល! ដំបូងបំផុត យើងចង់រចនាម៉ូដកាបូបដោយយកម៉ូដបែប​កីឡាប្រដាល់។ហើយជួយដល់អ្នកក្នុងការរៀបចំ និងរក្សាឧបករណ៍ ព្រមទាំង​វត្ថុផ្ទាល់ខ្លួន ក្រុមអ្នករចនាម៉ូដរបស់យើង ​បាន​ចាប់ផ្ដើមជាមួយបទពិសោធន៍របស់ Decathlon ក្នុង​ការ​បង្កើតការបូបយួរ។
វត្ថុគម្រូត្រូវបានផលិតពេញមួយឆ្នាំ ដើម្បីធ្វើតេស្ដអំពីភាព​ធន់មាំ និងឆ្លងកាត់ការពិភាក្សាជាច្រើន ជាមួយនឹង​អ្នក​ប្រដាល់អាជីព។ ការសន្និដ្ឋានចុងក្រោយ?" អ្នកអាចរៀបចំ​សម្ភារៈរបស់អ្នក ។ យើងចង់បានប្រសិទ្ធិភាព និង​ភាពធន់មាំយូរអង្វែង។"

គន្លឹះសម្រាប់រៀបចំកាបូប​សម្រាប់កីឡាវាយបុក?

Julien, អ្នកគ្រប់គ្រងផ្នែកផលិតផលរបស់ OUTSHOCK មកបង្ហាញកាបូប​ 900 Combat Sport Bag៖ " គំនិតដើម ចេញពីការហាត់ប្រដាល់ ជាទីកន្លែងដែល​អ្នកគ្រប់គ្នារាយសម្ភារៈរបស់ពួកគេនៅលើដី ។ វាជាកីឡាដែលមានសម្ភារៈពាក់ព័ន្ធច្រើន ។ ដូច្នេះហើយ យើងចង់​ផ្ដល់នូវការអនុវត្ដ បច្ចេកទេស និង ផលិតផលដែលល្អប្រសើរ ។ជារឿយៗ អ្នកចាប់ផ្ដើមហាត់ពីការលោតខ្សែពួរ បន្ទាប់​មកចាប់យកក្រណាត់រុំដៃ និងឧបករណ៍ការពារធ្មេញ។ ហើយទាំងនេះជាមូលហេតុ យើងចង់បានហោប៉ៅ សម្រាប់ច្រកវត្ថុតូចៗ។"