សូមណែនាំអោយប្រើប្រាស់
Tritan មិនអាចរក្សាសីតុណ្ហភាពបានទេ។ ប្រើប្រាស់ស្រោមដើម្បីរក្សាភេស្ជៈអោយនៅត្រជាក់។
កុំប្រើប្រាស់ជាមួយភេស្ជៈមានហ្គាស ឬសារធាតុខ្លាញ់ (ផលិតផលទឹកដោះគោ ខ្លាញ់ជាដើម)។ កុំដាក់ក្នុងម៉ាស៊ីនកម្តៅ ឬទូទឹកកក។ ដបទឹកថ្លា និងមានរង្វាស់ចំណុះ 100 មល គុណនឹង 100 មល ដើម្បីអោយលោកអ្នកអាចមើលឃើញភេស្ជៈដែលនៅសល់ក្នុងដប ឬត្រៀមភេស្ជៈថាមពល។
មុខងារ
នៅពេលប្រើប្រាស់ទុយោ ផឹកដោយបឺតដោយរក្សាក្បាលអោយត្រង់។
លោកអ្នកអាចផឹកបានដូចទៅនឹងពេលលោកអ្នកផឹកចេញពីដបធម្មតាដោយគ្រាន់តែយកទុយោខាងក្នុងចេញ។ប៉ុន្តែ វាអាចបង្ករជាសំលេងរំខាន (ដូចសំលេងទា ឬត្រីដូហ្វីនតាមដែលលោកអ្នកចង់...) នៅពេលដែលខ្យល់ចូល ហើយប៉ះជាមួយនឹងទឹក។
ឆ្នុកចេញមកជាមួយដៃកាន់ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន ឬភ្ជាប់ជាមួយនឹងខ្សែកាតាប ឬទំពកថ្ពក់។
ការណែនាំអំពីការថែទាំ
លាងសំអាតដបរបស់អ្នកក្រោយពេលប្រើប្រាស់ម្តងៗដោយប្រើប្រាស់សាប៊ូធម្មតាជាមួយនឹងទឹក។ ប្រសិនបើចាំបាច់ ផលិតផលអាចលាងជាមួយនឹងម៉ាស៊ីនលាងចានបាន។ សូមកត់សំគាល់ថាគម្របនៅលើឆ្នុកអាចនឹងរបូតពេលលាងក្នុងម៉ាស៊ីនលាងចាន។ ក្នុងករណីបែបនេះ ត្រូវធានាថាដាក់វាចូលវិញដើម្បីធានាថាដបទឹករបស់អ្នកមិនជ្រាបទឹក។ អាចអោយឆ្នុក និងដបស្ងួតសព្វ និងដាច់ដោយឡែកពីគ្នា។
ការប្រើប្រាស់លើកដំបូង
លាងសំអាតផលិតផលទាំងមូល 3 ដងជាមួយនឹងទឹកស្អាតមុននឹងប្រើប្រាស់វាលើកដំបូង។
វត្ថុធាតុផ្សំ និងបទបញ្ញត្តិ
ផលិតផល និងវត្ថុធាតុរបស់យើងទាំងអស់ស្របទៅតាមបទបញ្ជាដែលមានជាធរមាន។ ស្របទៅតាមបទបញ្ជារបស់ប្រទេសបារាំងបច្ចុប្បន្ន វាមិនមានសារធាតុ Bisphenol A (BPA) ឡើយ។ ជ័រចែកចេញជា 6 ប្រភេទអាស្រ័យទៅតាមមុខងាររបស់វា។ ប្រសិនបើជ័រមិនស្ថិតនៅក្នុងប្រភេទណាមួយនៃប្រភេទទាំង 6 នេះ វានឹងធ្លាក់ចូលក្នុងប្រភេទទី 7 (រួមបញ្ចូលនូវប្រភេទជ័រគ្រប់ប្រភេទ ទាំងទាក់ទងនឹងម្ហូប ឬមិនទាក់ទងម្ហូប)។ Tritan ផលិតឡើងសម្រាប់ប៉ះជាមួយនឹងម្ហូប ដែលធ្លាក់ចូលប្រភេទទី 7។
ទំងន់ និងទំហំ
ចំនុះ៖ 0.35 លីត្រ
ទំហំ៖ Ø 7.1 សម x 17.5 សម
ទំងន់៖ 110 ក្រាម