ដំបូន្មានសម្រាប់បង្កើនមុខងារដបរក្សាសីតុណ្ហភាព។
ដាក់ទឹកពុះចូលក្នុងដបរយៈពេល ៥ នាទី។ បន្ទាប់មកជំនួសទឹកដោយភេស្ជៈរបស់អ្នក។ បិទដប។ ដបកាន់តែពេញ វាកាន់តែរក្សាទឹកអោយនៅក្តៅ ឬត្រជាក់។
មុខងារ
មួរគំរបពាក់កណ្តាលដើម្បីងាយចាក់ទឹកហើយជៀសវាងបើកគំរបចេញទាំងអស់ដែលធ្វើអោយតួនាទីរក្សាសីតុណ្ហភាពរបស់វាធ្លាក់ចុះ។ កែវដែលមួរជាប់នៅលើដបធ្វើអោយវាងាយស្រួលយកតាមខ្លួន។
វិធីសាស្ត្រថែទាំ
លាងដោយដៃ បន្ទាប់មកលាងជំរះជាមួយទឹកស្អាត និងទុកវាអោយស្ងួតដោយបើកគំរប។ ដបនេះអាចដាក់ក្នុងម៉ាស៊ីនលាងបាន ប៉ុន្តែគំរប និងកែវមិនអាចដាក់ក្នុងម៉ាស៊ីនបានទេ។
ការប្រើប្រាស់លើកដំបូង
លាងសំអាតផលិតផលទាំងមូល ៣ ដងជាមួយនឹងទឹកស្អាតមុននឹងប្រើប្រាស់វាជាលើកដំបូង។
វត្ថុធាតុផ្សំ និងបទបញ្ញត្តិ
ផលិតផល និងវត្ថុធាតុរបស់យើងទាំងអស់ស្របទៅតាមបទបញ្ជាដែលមានជាធរមាន។ ស្របទៅតាមបទបញ្ជារបស់ប្រទេសបារាំងបច្ចុប្បន្ន វាមិនមានសារធាតុ Bisphenol A (BPA) ឡើយ។
ទំងន់ និងទំហំ
ចំនុះ៖ 1 លីត្រ
ទំហំ៖: Ø ៩ សម x ៣០ សម
ទម្ងន់៖ ៦៣០ ក្រាម
មានដូចជា៖ 0.4ល / 0.7ល / 1ល / 1.5ល
ដំណោះស្រាយបញ្ហាបរិស្ថានរបស់យើង (1/2)
ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ យើងបានជ្រើសរើសនូវត្ថុធាតុដែលធន់ខ្លាំងសម្រាប់ដបទឹកនេះ (ដែកមិនច្រេស 18/8), ងាយស្រួលកែច្នៃឡើងវិញបានជាមួយនឹងភាពជាប់បានយូរ និងរក្សាសុវត្ថិភាពម្ហូបអាហាររបស់វា។ យើងមិនប្រើប្រាស់ទ្រនាប់ថ្នាំលើផ្ទៃខាងក្នុង ឬខាងក្រៅឡើយ។
ផលិតផលក៏ត្រូវបានធានានៅកម្រិតលេខ 5 នៅពេលប្រើប្រាស់ធម្មតា។
ដំណោះស្រាយបញ្ហាបរិស្ថានរបស់យើង (2/2)
យើងក៏បានជ្រើសរើស៖
- ម៉ាកសញ្ញាត្រូវបានឆ្លាក់ដោយប្រើឡាស៊ែ មិនមានសារធាតុរលាយ។
- លាបទឹកថ្នាំមិនមានសារធាតុរលាយ (ទ្រនាប់ម្សៅ) លើដបដើម្បីកាត់បន្ថយកំណកទឹក និងកាន់ស្អិតមិនរបូត។
- កាត់បន្ថយជាអតិបរមានូវការវេចខ្ចប់ និងការវេចខ្ចប់ពេលដឹកជញ្ជូន។
- ផលិតនៅរោងចក្រដោយប្រើប្រាស់ថាមពលកកើតឡើងវិញ 100%។
សូមកុំបោះវាចោល អាចជួសជុលវាបាន
ផលិតផលរបស់យើងនឹងចូលរួមជាមួយអ្នកនៅពេលដើរលើភ្នំ។
នៅពេលដែលលោកអ្នករីកចម្រើនបន្តិចម្តងៗ វានឹងឆាប់ចាស់ ផ្នែកមួយចំនួនអាចនឹងសឹករិចរិល បាក់បែក និងបាត់។
ដើម្បីជួយជួសជុលដបរបស់អ្នក គម្របរបស់យើងមានលក់ដាច់ដោយឡែក។
ដំណោះស្រាយអំពីបញ្ហាបរិស្ថានរបស់យើងនៅ Quechua ក៏គាំទ្រក្នុងការធ្វើអោយគ្រឿងបន្លាស់ទាំងនេះមានលក់សម្រាប់អ្នក។
ម៉ូតរចនារបស់ផលិតផល៖ ជំនាញឯកទេសរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។