1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • របាទាញឡើង Pull-Up - 100 សម
      • របាទាញឡើង Pull-Up - 100 សម
      • របាទាញឡើង Pull-Up - 100 សម
      • របាទាញឡើង Pull-Up - 100 សម
      របាទាញឡើង Pull-Up - 100 សម
      CORENGTH

      របាទាញឡើង Pull-Up - 100 សម

      8588491
      $29,00
      ពន្ធត្រូវបានបូកបញ្ចូល
      • របាទាញឡើង Pull-Up - 100 សម
      • របាទាញឡើង Pull-Up - 100 សម
      • របាទាញឡើង Pull-Up - 100 សម
      • របាទាញឡើង Pull-Up - 100 សម
      របាទាញឡើង Pull-Up - 100 សម
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ក្រុមការងារដែលហ្វឹកហាត់លើកទំងន់របស់យើងបានបង្កើតរបាយទាញឡើងនេះសម្រាប់ការហ្វឹកហាត់នៅផ្ទះ។

      ចង់បានរបាដែលអាចទាញឡើងបានលឿនមែនទេ? សាកល្បងប្រើប្រាស់របាទាញឡើង Pull-Up របស់យើង៖ វាអាចតម្លើងបានដោយមិនចាំបាច់ប្រើខ្ចៅមួលសម្រាប់ការហាត់យកសាច់ដុំរាងកាយខាងលើបានលឿនរហ័ស។

      គ្រោង: 80.0% ដែកថែប, 5.0% Thermoplastic Polyurethane

      , 15.0% កៅស៊ូស្ងួត nitrile butadiene

      BENEFITS

      ធន់បានយូរ

      របាអាចផ្ទុកទំងន់បានរហូតដល់ 100 គក ដោយមិនចាំបាច់មួលខ្ចៅ និង 120 គក ដោយមួលខ្ចៅ

      ពហុមុខងារ

      បង្កើនសាច់ដុំខ្នង ដៃ និងក្បាលពោះដោយប្រើប្រាស់ឧបករណ៍តែមួយ!

      ងាយស្រួលដំឡើង

      តម្លើង និងដោះរបាចេញបានស្រួលដោយប្រើប្រព័ន្ធតម្លើងដោយមិនចាំបាច់ប្រើឧបករណ៍។

      សមត្ថភាពបង្រួមតូច

      រក្សាទុករបានេះបានស្រួលនៅក្រោមគ្រែ ឬនៅក្នុងទូ។

      Instructions


      TECHNICAL INFORMATIONS

      របាទាញឡើងត្រូវបានរចនាឡើងសម្រាប់បំពេញតម្រូវការលោកអ្នកផង និងសម្រាប់ផ្ទះរបស់អ្នកផង។

      ជាមួយនឹងរបាទាញឡើង Pull-Up នេះ ក្រុមការងាររចនាម៉ូតរបស់យើងបានបង្កើតរបាដែលបត់បែនទៅតាមផ្ទះរបស់អ្នក ជំនួសឱ្យការសាងសង់ផ្ទះតម្រូវឧបករណ៍!
      ជាមួយនឹងប្រព័ន្ធតម្លើងដោយរុញបញ្ចូល មិនចាំបាច់ត្រូវស្វានរន្ធលើជញ្ជាំងដើម្បីតម្លើងនោះទេ។
      ប្រពន្ធសោររបាដែកដែលមានកម្មសិទ្ធិបញ្ញាត្រឹមត្រូវអាចឱ្យលោកអ្នកហាត់ប្រាណបានប្រកបដោយសុវត្ថិភាព។ លទ្ធផល៖ សាច់ដុំខ្នងកាន់តែរឹងមាំនៅពេលលោកអ្នកទម្លាក់ជើងដាក់លើកន្លែងជាន់វិញ!
      សូមកត់សំគាល់ថា៖ ហាមតម្លើងរបានេះលើជញ្ជាំងធ្វើពីម្សៅបៀក។

      របៀបតម្លើងរបាទាញឡើងរបស់អ្នក

      ដោយមិនប្រើខ្ចៅមួល៖ ចាប់ផ្តើមសារ៉េប្រវែងរបាដែករបស់អ្នកដោយមួលផ្នែកខាងចុងរបាទាំងសងខាង។
      បន្ទាប់មក បន្តឹងផ្នែកកណ្តាលនៃរបាដើម្បីធ្វើការសារ៉េជាលើកចុងក្រោយ។
      ដើម្បីធានាថារបារបស់អ្នកមិនរលុងក្រោយពេលប្រើ សូមស៊កបញ្ចូលនូវក្រវិលពណ៌ខៀវទៅក្នុងប្រឡោះរន្ធមួយណាក៏បាន។
      លោកអ្នកអាចទាញឡើងនៅលើចំហៀងណាក៏បាននៃរបាដោយមិនចាំបាច់មានការបារម្ភឡើយ។
      ដោយប្រើខ្ចៅមួល៖ ស្វានរន្ធនៅត្រឹមកម្ពស់ដែលលោកអ្នកចង់បាន ដោយប្រើប្រាស់ឧបករណ៍វាស់កម្រិតតុល្យភាព និងមួលខ្ចៅ និងស៊កស្រោមរបស់វា។

      តើរបាទាញឡើងមានទំហំប៉ុន្មាន?

      របាទាញឡើងនេះអាចពន្លាតប្រវែងពី 95 សម ទៅ 120 សម
      ផ្នែកខាងចុងពណ៌ខៀវមានមុខកាត់ 4.7 សម

      តើមានលំហាត់ប្រាណអ្វីខ្លះដែលលោកអ្នកអាចហាត់លើរបាទាញឡើងនេះបាន?

      សម្រាប់ការហ្វឹកហាត់យកកម្លាំង និងហាត់យកសាច់ដុំ របាទាញឡើងនេះអាចឱ្យលោកអ្នកហាត់សាច់ដុំរាងកាយខាងលើដោយប្រើប្រាស់លំហាត់ប្រាណតោងរបាព្យួររាងកាយ៖ សាច់ក្បាលពីរលើដើមដៃ, ខ្នង, ស្មា, សាច់ដុំទ្រូង និងក្បាលពោះ។ ធ្វើលំហាត់ប្រាណទាញឡើងក្នុងទិសដៅ underhand (ប្រអប់ដៃមានទិសដៅបែរមករកអ្នក) ដើម្បីទទួលបានសាច់ដុំក្បាលពីរលើដើមដៃ។ ទិសដៅ overhand (ប្រអប់ដៃមានទិសដៅបែរចេញពីអ្នក) ដើម្បីទទួលបានសាច់ដុំខ្នង។
      ចុះសម្រាប់ក្បាលពោះរបស់អ្នក? ប្រើប្រាស់របាដើម្បីលើកជើង/ជង្គង់។

      ហាត់ទាញឡើងសម្រាប់អ្នកទើបហាត់ដំបូង

      លើកទំងន់រាងកាយរបស់អ្នកគឺបញ្ហាប្រឈមដែលលោកអ្នកតែងជួបប្រទះដំបូងគេនៅពេលហាត់លើកទំងន់រាងកាយ។ អ្នកទើបចាប់ផ្តើមហាត់អាចចាប់ផ្តើមដោយប្រើកងកៅស៊ូទប់ដែលអាចឱ្យអ្នកប្រើប្រាស់អាចលៃតម្រូវទំងន់រាងកាយដែលចាំបាច់សម្រាប់ពេលហាត់។
      នៅពេលលោកអ្នកអាចទាញឡើងបាន លោកអ្នកអាចពាក់អាវបំពាក់ដុំទំងន់ដើម្បីបង្កើនកម្រិតលំបាកបន្ថែមទៀត!