Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • ឌីសរំអិលហាត់យកកំលាំង
  • ឌីសរំអិលហាត់យកកំលាំង
  • ឌីសរំអិលហាត់យកកំលាំង
  • ឌីសរំអិលហាត់យកកំលាំង
  • ឌីសរំអិលហាត់យកកំលាំង
ឌីសរំអិលហាត់យកកំលាំង
CORENGTH

ឌីសរំអិលហាត់យកកំលាំង

8608703
$12,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • ឌីសរំអិលហាត់យកកំលាំង
  • ឌីសរំអិលហាត់យកកំលាំង
  • ឌីសរំអិលហាត់យកកំលាំង
  • ឌីសរំអិលហាត់យកកំលាំង
  • ឌីសរំអិលហាត់យកកំលាំង
ឌីសរំអិលហាត់យកកំលាំង
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារដែលចូលចិត្តហាត់លើកទំងន់បានបង្កើតឌីសរំអិលនេះដើម្បីបង្កើនកម្រិតលំបាកនៃការហាត់ប្រាណរបស់អ្នកនៅលើគ្រប់ផ្ទៃដីទាំងអស់។

ធ្វើឱ្យរាងកាយទាំងមូលរឹងមាំ និងជាពិសេសរាងហំហួនរបស់ ដោយប្រើប្រាស់ឌីសរំអិល! ឌីសនេះផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងយកតាមខ្លួន ដូច្នេះលោកអ្នកអាចធ្វើលំហាត់ប្រាណនៅគ្រប់ទីកន្លែងបានទាំងអស់។

ផ្នែកសំខាន់: 100.0% សារធាតុ ប៉ូលីប្រូពីលែន; ពពុះ: 100.0% ស្នោ EVA

BENEFITS

ពហុមុខងារ

ហ្វឹកហាត់រាងកាយទាំងមូល នៅគ្រប់ទីកន្លែង។វត្ថុធាតុចំនួនពីរបត់បែនទៅតាមផ្ទៃដី។

ងាយស្រួលផ្លាស់ទី

ស្រាល និងជាមួយនឹងកាតាបនេះ ដូច្នេះលោកអ្នកអាចយកវាតាមខ្លួនទៅគ្រប់ទីកន្លែង។

ងាយស្រួលប្រើ

បត់បែនការហាត់ប្រាណរបស់អ្នកទៅតាមកម្រិតរបស់អ្នក៖ឌីសរំអិលនេះគឺស្រួលប្រើ និងបញ្ជា។

TECHNICAL INFORMATIONS

របៀបប្រើប្រាស់ឌីសរំអិលរបស់អ្នក

លោកអ្នកអាចប្រើប្រាស់ឌីសរំអិលដើម្បីបង្កើនកម្រិតភាពលំបាកនៃការហាត់ប្រាណរបស់អ្នក និងជួយបង្កើនកំលាំង, លំនឹង, ភាពធន់, ភាពទន់ភ្លន់ និងការបត់បែន។
បន្ថែមលើនេះ លោកអ្នកអាចប្រើប្រាស់វាដើម្បីហាត់ប្រាណនៅគ្រប់ទីកន្លែងដោយមិនមានបន្ទុកទំងន់ខ្លាំងលើសន្លាក់ជើងរបស់អ្នកឡើយ។
ហើយដោយសារវាមានពីរចំហៀង ឧបករណ៍រំអិលនេះអាចប្រើប្រាស់នៅលើផ្ទៃដីគ្រប់ប្រភេទ៖
- ចំហៀងអេប៉ុងពណ៌ក្រហមសម្រាប់រំអិលលើផ្ទៃរឹង។
- ចំហៀងអេប៉ុងពណ៌ខៀវសម្រាប់រំអិលលើផ្ទៃស្រទន់។

ការប្រើប្រាស់ឌីសរំអិលរបស់អ្នកឱ្យបានត្រឹមត្រវ។ ក្រុមការងាររចនាម៉ូតរបស់យើងផ្តល់យោបល់ជូនអ្នកថា៖

"វាជាយោបល់ល្អក្នុងការជ្រើសរើសការហាត់ប្រាណ និងធ្វើការសារ៉េដើម្បីបត់បែនទៅតាមកម្រិតនៃការហាត់ប្រាណរបស់អ្នក។ លោកអ្នកមិនចាំបាច់ធ្វើចលនាគ្រប់ពេលនោះទេ៖ គោលបំណងគឺដើម្បីរក្សាខ្នងរបស់អ្នកឱ្យនៅស្អាត និងត្រង់។ រឿងដែលសំខាន់គឺត្រូវធ្វើការគ្រប់គ្រងគ្រប់ពេលវេលា។"

តើត្រូវហាត់ដោយប្រើប្រាស់ឌីសរំអិលនេះយ៉ាងដូចម្តេច?

ឌីសរំអិលអាចឱ្យលោកអ្នកធ្វើការបង្កើន និងពង្រឹងសាច់ដុំគ្រប់ប្រភេទទាំងអស់ដោយប្រើប្រាស់ការហាត់ប្រាណប្រើទំងន់រាងកាយ។
ជាឧទាហរណ៍ លោកអ្នកអាចដាក់ជើងរបស់អ្នកខាងលើនៅពេលធ្វើដំណើរហក់។ មិនត្រឹមតែជួយបង្កើនសាច់ដុំនោះទេ ការហាត់ប្រាណនេះគឺជារឿងល្អសម្រាប់អ្នករត់ផងដែរ។
ដើម្បីស្វែងយល់បន្ថែមអំពីលំហាត់ប្រាណគ្រប់ប្រភេទដែលលោកអ្នកអាចហាត់ដោយប្រើឌីសរំអិលនេះ សូមពិនិត្យមើលដំបូន្មានលើកម្មវិធី Decathlon Coach និងនៅក្នុងសៀវភៅណែនាំដែលមានភ្ជាប់មកជាមួយ SL 500s!

តើកម្មវិធីហាត់ប្រាណមួយណាដែលអាចប្រើឌីសរំអិលនេះ?

កម្មវិធី Decathlon Coach ដែលមានជាភាសារបារាំង និងអង់គ្លេស មានប្រាំមួយប្រព័ន្ធផ្សេងគ្នាសម្រាប់ការហាត់ប្រាណប្រាំបីក្បាច់ ដែលការហាត់មួយក្បាច់៖
- 3 ប្រព័ន្ធ ដែលប្រព័ន្ធនីមួយៗមានរយៈពេល 12 នាទី៖ រាងកាយខាងលើ រាយកាយខាងក្រោម ពេញមួយរាងកាយ។
- 3 ប្រព័ន្ធ ដែលប្រព័ន្ធនីមួយៗមានរយៈពេល 30 នាទី៖ រាងកាយខាងលើ រាយកាយខាងក្រោម ពេញមួយរាងកាយ។

ហើយដោយសារតែឧបករណ៍រំអិលរបស់អ្នកអាចប្រើប្រាស់នៅលើផ្ទៃដីគ្រប់ប្រភេទ លោកអ្នកអាចយកវាតាមខ្លួនទៅគ្រប់ទីកន្លែង! ទំហំតូច និងកាតាបរបស់វាមានន័យថាលោកអ្នកអាចភ្ជាប់វាទៅក្នុងកាតាបយួរ ឬវ៉ាលី។