1
Hide Filters
Filters 0
Sort by :
Filters 0
  • ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
  • ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
  • ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
  • ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
  • ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
OLAIAN

ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ

8807593
$32,36
ពន្ធត្រូវបានបូកបញ្ចូល
  • ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
  • ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
  • ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
  • ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
  • ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
ក្តារជិះរលកកុមារ 100 ពណ៌លឿង ជាមួយនឹងខ្សែចងក.ដៃ
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
រចនាឡើងសម្រាប់ការចាប់ផ្តើមនៅលើការជិះក្តាររលកដែលមានព្រុយ និងក្នុងរលកដែលមានកម្ពស់តិចជាង 1 ម៉ែត្រពាក់អាវ ឬឈុតហែលទឹក ដើម្បីជៀសវាងការរមាស់

ក្តារបន្ទះដែលស័ក្តិសមសម្រាប់អ្នកលេងកម្រិតដំបូងជាមួយនឹងព្រុយហែលទឹក ជាមួយនឹងទឹករលកទាបជាងកម្ពស់មួយម៉ែត្រ។ខ្សែកដៃត្រូវបានរួមបញ្ចូល

បន្ទះក្តារ: 80.0% Polystyrene, 10.0% Polyethylene

, 10.0% ស្នោ Polyethylene

BENEFITS

សម្រួលការប្រើប្រាស់ឧបករណ៏

មានគន្លាក់ថ្នាក់ៗសម្រាប់ដាក់ដៃ និងកែងដៃ។

ងាយស្រួលប្រើ

ខ្សែកដៃរួមបញ្ចូល។ អាចភ្ជាប់ដោយដៃម្ខាង។លៀបក្រមួន មុនប្រើប្រាស់។

ធន់បានយូរ

ផ្នែកខាងក្រោមរាងបន្ទះៗ។មិនស័ក្តិសមចំពោះទឹករលកដែលខ្ពស់ជាង 1m។

TECHNICAL INFORMATIONS

មិនប៉ះពាល់បរិស្ថាន និងមានការអប់រំ

ដើម្បីជួយអ្នកក្នុងលេងក្នុងរលកបន្ថែម យើងខ្ញុំខិតខំក្នុងការធ្វើឲ្យផលិតផលរបស់យើងខ្ញុំមិនប៉ះពាល់បរិស្ថាននិងមានការអប់រំតាមដែលអាចធ្វើទៅបាននោះហើយជាមូលហេតុដែលក្តារបន្ទះនេះមានបន្ទះ ergonomic យ៉ាងប្រុងប្រយ័ត្ន ដែលអនុញ្ញាតឱ្យអ្នកចូលទៅក្នុងទីតាំងត្រឹមត្រូវដោយស្វ័យប្រវត្តិ
ព័ត៌មានអំពីទំហំអ្នកប្រើប្រាស់ និងទំហំនៃរលកត្រូវបានបង្ហាញនៅលើក្តារ
កូដ QR ផ្តល់ជូននូវការបង្រៀននិងពត៌មានមានប្រយោជន៏នានា: ការថែទាំ, ជីវិតទី 2 ។ល។

ការណែនាំពីទំហំ និងរបៀបជ្រើសរើសទំហំក្តារបន្ទះដ៏ត្រឹមត្រូវសម្រាប់ប្រើប្រាស់?

ទំហំក្តារបន្ទះ មានឥទ្ធិពលដោយផ្ទាល់ទៅលើលំនឹង និងភាពងាយស្រួលក្នុងការកាន់លេង។ ក្តារនេះត្រូវស័ក្តិសមនឹងទំហំរបស់អ្នកប្រើប្រាស់។ ក្តារបន្ទះ 100 ប្រភេទនេះ មានបីទំហំសម្រាប់ជ្រើសរើសដោយអាស្រ័យលើកម្ពស់របស់អ្នកប្រើប្រាស់៖ទំហំ 36" ប្រសិនបើលោកអ្នកមានកំពស់ចន្លោះពី 1.25ម1.45 ទៅ 1.45ម1.65
ទំហំ 39" ចន្លោះពី 1.65ម1.85 ទៅ ម70
ទំហំ 42" ចន្លោះពី 1ម70 ទៅ 1ម85
ទំហំ " ខ្ពស់ជាង 1ម85
បន្ទះក្តារដែលតូចពេកនឹងមិនអណ្តែតគ្រប់គ្រាន់ឡើយ ហើយលោកអ្នកនឹងរំលងរលកនានា។ ក្តារបន្ទះដែលធំជ្រុល នឹងផ្តល់ការលំបាកដល់ការកាន់លេង។

យើងរចនាផលិតផលសម្រាប់ 4 កម្រិត:អ្នកទើបហាត់រៀន អ្នកចាប់ផ្តើម អ្នកលេងកម្រិតមធ្យម និងអ្នកលេងដ៏ជំនាញ។

- សម្រាប់អ្នកប្រើប្រាស់ថ្មីៗ៖ គ្មានព្រុយហែលទឹក រលកតូច< 50 cm, សន្ទុះដោយរុញជើងរបស់អ្នកនៅលើផ្ទៃទឹក និងជិះនៅលើរលកទៅកាន់ច្រាំង។ សម្រាប់អ្នកទើបនឹងរៀនជិះក្តារបន្ទះលើទឹករលក។ - អ្នកចាប់ផ្តើម៖អាចបង្វែរទិសដៅនៅលើរលកកម្ពស់មួយម៉ែត្រ ជាមួយនឹងការប្រើប្រាស់ព្រុយហែលទឹក។ជារបស់ចាំបាច់មួយសម្រាប់អ្នកជិះក្តារបន្ទះ។ - កម្រិតមធ្យម៖ រលកចាប់ពី 1.50 mសម្រាប់ល្បឿនបន្ថែម និងចំណុចចាប់ផ្តើមនៃល្បិចលេង (360 °, El Rollo, etc.).- កម្រិតខ្ពស់៖ចំពោះរលកគ្រប់ប្រភេទ ការប្រើតិចនិចលេង ឲ(ARS បំពង់ទុយោ 360ដឺក្រេ ជាដើម)។

ត្រូវបានឌីសាញសម្រាប់ការប្រើប្រាស់ដែលត្រូវនឹងទំហំ និងលក្ខខណ្ឌដែលបានកំណត់កម្រិតចាប់ផ្តើម។

ក្តារបន្ទះប្រភេទ 100 ត្រូវបានឌីសាញឡើងសម្រាប់ការប្រើប្រាស់ជាមួយទឹករលកកម្ពស់មួយម៉ែត្រ។វាត្រូវបានធ្វើតេស្ត និងទទួលបានការអនុញ្ញាតិឱ្យប្រើប្រាស់ដោយឋិតក្រោមទិដ្ឋភាពជាក់ស្តែងដោយអ្នកលេងកម្រិតដំបូង កម្រិតមធ្យម និងកម្រិតខ្ពស់។ការប្រើប្រាស់ក្នុងទឹករលកកម្ពស់ 1ម៉ែត្រ អាចបង្កឱ្យមានការខូចខាត។ការពត់ខ្លួន ការបំបែកទឹករលក ត្រូវប្រើក្តារបន្ទះដែលមានលេខកូដ 500 ឬ900ផ្នែកខាងក្រោមដែលស្រោបដោយប្លាស្ទិច ផ្តល់នូវការបោះជំហ៊ានកាន់តែប្រសើរ និងខ្លាំងក្លាជាងមុន។ការបែកបាក់ផ្សេងទៀតអាចត្រូវបានជួសជុល។ សួរតាមអ៊ីនធឺណិត និងនៅក្នុងហាងរបស់យើង

តើអ្នកដឹងទេ? ការប្រើប្រាស់ព្រុយ អាចឱ្យអ្នកប៉ះទឹករលកបានពីពីរទៅបីដង!

នៅពេលដែលទឹកខ្ពស់ជាងក្បាលពោះរបស់អ្នក វាជារឿងដ៏លំបាកបំផុតក្នុងការប៉ះទឹករលកដោយមិនប្រើព្រុយហែលទឹក។លោកអ្នកមិនអាចដកជើងរបស់អ្នកចេញ និងការយកដៃមកចែវក៏មិនគ្រប់គ្រាន់ដែរ។យើងខ្ញុំបានអង្កេតឃើញដូច្នេះជាមួយព្រុយហែលទឹករបស់អ្នក ដូច្នេះហើយ អ្នកនឹងអាចប៉ះទឹករលកបានពីរបីដង និងអាចលេងកម្សាន្តបានយ៉ាងសប្បាយ!ព្រុយរបស់ក្តារបន្ទះ ធ្វើឱ្យអ្នកបង្កើតចលនាបានលឿន និងអាចបង្កើនការបោះជំហ៊ានទៅមុខនៅពេលដែលអ្នកចាប់ផ្តើមបន្ទាបខ្លួន។ព្រុយ៖កុំភ្លេច!

ទីតាំងដ៏ត្រឹមត្រូវសម្រាប់ក្តារបន្ទះ ធានាឱ្យបាននូវការជិះដ៏ល្អត្រឹមត្រូវនៅលើទឹករលក។

មានគន្លាក់ថ្នាក់ៗសម្រាប់ដាក់ដៃ និងកែងដៃ។ ដាក់ដៃទាំងពីរចំផ្នែកខាងមុខនៅពេលដែលអ្នកចាប់រំកិលខ្លួននៅលើទឹករលក។ដើម្បីបត់ឆ្វេង ដាក់ដៃឆ្វេងរបស់អ្នកនៅខាងមុខ(ដៃ ស្មារ នៅមុំ 90ដឺក្រេ) ហើយចាប់ផ្តើមប្តូរទិសដៅដៃខាងស្តាំរបស់អ្នកទៅកាន់ផ្នែកកណ្តាលនៃក្តារបន្ទះ។ដាក់ជើងឆ្វេងអោយស្របនឹងគែមក្រតាខាងឆ្វេងដើម្បីរក្សាទិសដៅនៅដដែល។ ធ្វើបញ្ជ្រាស់ពីហ្នឹង ប្រសិនបើចង់ទៅស្តាំ។

ការណែនាំ សម្រាប់ចៀសវាងការរលាកស្បែក និងការកាន់លេងនៅលើក្តារបន្ទះឱ្យកាន់តែមានភាពប្រសើរឡើង។

អ្នកត្រូវផ្តេកខ្លួនឱ្យស្មើនៅលើក្តារបន្ទះនៅពេលដែលចាប់ផ្តើមជិះឡើងលើទឹករលក។ចាំបាច់ត្រូវពាក់អាវដៃវែងដែលការពារកាំរស្មីយូវី ឬឈុតហែលទឹកដើម្បីកាត់បន្ថយការកកិតនៅលើដៃ និងត្រគាក។យើងសូមណែនាំឱ្យអ្នកប្រើប្រាស់ក្រមួនបន្ថែម ជាពិសេសនៅផ្នែកខាងមុខ គែមសងខាង និងនៅខាងក្រោមតសូ ដើម្បីផ្តល់នូវភាពស្អិត (ត្រូវបានលក់ដាច់ដោយឡែកពីគ្នា)។ធ្វើរឿងទាំងនេះ សម្រាប់ការហាត់លេងម្តងៗ

ច្បាប់សម្រាប់សុវត្ថិភាព និងអាកប្បកិរិយាក្នុងទឹក ភាគ១

ការជិះក្តារបន្ទះផ្តេកខ្លួន គឺជាកីឡាដ៏អស្ចារ្យមួយ ដែលតម្រូវឱ្យមានច្បាប់ជាមូលដ្ឋាន ដែលត្រូវបំពេញតាម ដើម្បីការលេងប្រកបដោយក្តីរីករាយ និងសុវត្ថិភាព។ 1- សាកសួរ និងសង្កេតមើលលក្ខណៈនៃការលេង៖ថ្ម ទំហំនៃទឹករលក និងបរិមាណមនុស្សដែលកំពុងលេងជាដើម។ 2- កុំមើលស្រាលកម្រិតរបស់អ្នក សូមលេងក្នុងកម្រិតណាដែលងាយៗ ប្រសិនបើភាពស្ទាត់ជំនាញរបស់អ្នកមិនសមនិងលក្ខខណ្ឌ។ 3- ប្រើប្រាស់សម្ភារៈដ៏សមស្រប៖ខ្សែ ព្រុយ និងក្តារបន្ទះត្រូវឋិតក្នុងស្ថានភាពល្អ ព្រមទាំងឈុតហែលទឹកដ៏សមស្រប។

ច្បាប់សម្រាប់សុវត្ថិភាព និងអាកប្បកិរិយាក្នុងទឹក ភាគ 2

4- គោរពគោលការណ៍ច្បាប់ឱ្យបានត្រឹមត្រូវ សម្រាប់ប្រភេទនៃទឹករលក៖វិធីលេងដ៏ត្រឹមត្រូវសម្រាប់អ្នកដែលឋិតនៅជិតចំណុចខ្ពស់នៃទឹករលក។
5- សូមចៀសវាងតំបន់មានរលកដាច់ពេលត្រឡប់ទៅចំនុចកំពូលដើម្បីកុំឲ្យបុកអ្នកជិះក្តារផ្សេងទៀត។6- ប្រើព្រុយហែលទឹក ប្រសិនបើទឹកខ្ពស់ជាងត្រគាករបស់អ្នក។
7- ប្រសិនបើអ្នកមិនប្រើព្រុយ យើងខ្ញុំសូមណែនាំឱ្យអ្នកត្រូវឋិតក្នុងតំបន់ដែលឋិតក្រោមការឃ្លាំមើល8- ការលេងជិះក្តារបន្ទះលក្ខណៈជាក្រុម។

មិនត្រូវទុកក្តារបន្ទះនៅក្រោមកម្តៅផ្ទាល់នោះទេ។

ប្រសិនបើមិនប្រើ សូមទុកដាក់ក្តារបន្ទះឱ្យឆ្ងាយពីសីតុណ្ហភាពខ្ពស់ជាង 50អង្សារសេ។ការពារក្តារបន្ទះរបស់អ្នកដោយប្រើស្រោមការពារ ដោយទុកវានៅក្រោមក្លស់ នៅខាងក្រោមកន្សែងដែលមានពណ៌ និងទុកដាក់ឱ្យឆ្ងាយពីពន្លឺ ចៀសវាងការទុកដាក់វាក្នុងរថយន្តក្រោមពន្លឺព្រះអាទិត្យ។ ការទុកក្តារបន្ទះឱ្យត្រូវថ្ងៃខ្លាំងពេក អាចបណ្តាលឱ្យវាឆាប់ប៉ោង និងបែកពពុះ ឬធ្វើឱ្យខូចទ្រង់ទ្រាយ។

គន្លឹះក្នុងការជួសជុលក្តារបន្ទះរបស់អ្នក

ក្រៅពីការថែទាំដែលត្រូវបានគិតគូក្នុងការឌីសាញផលិតផល ហ្វ៊ូមនឹងខូចទ្រង់ទ្រាយ ឬលោកអ្នកប្រហែលជាជ្រុលជាប៉ះនឹងវាវីដេអូនេះ នឹងផ្តល់ជូនលោកអ្នកនូវព័ត៌មានចាំបាច់ក្នុងការជួសជុលបញ្ហាតូចៗ និងពន្យាររយៈពេលនៃការប្រើប្រាស់ https://www.youtube.com/watch?v=DFTUqJ6P7UE

វិមាត្រ

36": 92cm x 47.4cm x 5.7cm
39": 100 cm x 50.9 cm x 5.7 cm
42": 107 cm x 54.5 cm x 5.7 cm