ជម្រើសថាមពលនិងអាយុកាលថ្ម
អាចរើសបាន 3 ទម្រង់់
នៅខាងមុខ៖
ទម្រង់ភ្លឺខ្លាំង៖40 លុច, 300 លូមិន, សម្រាប់ 3 ម៉ោង
ទម្រង់ភ្លឺខ្សោយ៖15 លុច, 140 លូមិន, រហូតដល់ 5 ម៉ោង
ទម្រង់ភ្លឹបភ្លែត៖40 លុច, 300 លូមិន, រហូតដល់ 11 ម៉ោង
សម្រាប់ទាំងនៅទីប្រជុំជននិងជនបទ
មិនថាអ្នកប្រើវាសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃឬជិះកង់លក្ខណៈកីឡាទេ ភ្លើងបំភ្លឺដ៏ខ្លាំងនេះអាចឱ្យអ្នកមើលឃើញគេនិងគេមើលឃើញអ្នកក្នុងល្បឿនលឿនបាន។ចំណាំងធំទូលាយរបស់ពួកវានឹងបំភ្លឺផ្លូវនិងជាយឬចិញ្ចើមផ្លូវ ដើម្បីផ្តល់ការព្រមានជាមុនដល់អ្នកអំពីឧបសគ្គណាមួយ។
យប់និងថ្ងៃ
ភ្លើងបំភ្លឺទាំងនេះមានថាមពលខ្លាំង ដែលអ្នកអាចប្រើវាបានសូម្បីតែនៅពេលថ្ងៃ។ជាញឹកញាប់យើងតែងភ្លេចថា 75% នៃគ្រោះថ្នាក់កើតមានឡើងក្នុងអំឡុងពេលថ្ងៃ។ជាមួយនឹងភ្លើងទាំងនេះ អ្នកអាចជិះដោយសុវត្ថិភាពទាំងយប់ទាំងថ្ងៃ
ទាំងអស់អំពីថ្មរបស់អ្នក
ពិលបំភ្លឺនេះមានថ្ម LiPo 1400 mAh។យើងមិនណែនាំឱ្យទុកថ្មសាកភ្លើងបានដែលអស់ថាមពលចោលលើសពីមួយខែឡើយ។វាគឺសំខាន់ណាស់ក្នុងការសាកថ្មពិលរបស់អ្នក ទោះបីជាអ្នកមិនប្រើវាក៏ដោយ។ នៅសីតុណ្ហភាពត្រជាក់ អាយុកាលថ្មនឹងកាន់តែខ្លី។
ពេលវេលាសាក
វាត្រូវចំណាយពេល 3 ម៉ោង 30 នាទី ដើម្បីសាកពិលបំភ្លឺរបស់អ្នកឱ្យបានពេញ និងដើម្បីត្រៀមខ្លួនជាស្រេចដើម្បីជិះតាមផ្លូវដោយសុវត្ថិភាព។
ការប្ដូរជើងបំពាក់
ប្រសិនបើអ្នកឃើញមានកំហុសជាមួយជើងបំពាក់ អ្នកអាចស្នើសុំប្ដូរបានពីផ្នែកសេវាក្រោយលក់របស់យើង នៅក្នុងហាងឬនៅលើវេបសាយរបស់យើង។