1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • ពោះវៀនកង់ 29x1.9/2.548 - Presta
      • ពោះវៀនកង់ 29x1.9/2.548 - Presta
      • ពោះវៀនកង់ 29x1.9/2.548 - Presta
      • ពោះវៀនកង់ 29x1.9/2.548 - Presta
      • ពោះវៀនកង់ 29x1.9/2.548 - Presta
      ពោះវៀនកង់ 29x1.9/2.548 - Presta
      DECATHLON

      ពោះវៀនកង់ 29x1.9/2.548 - Presta

      8641817
      $5,00
      ពន្ធត្រូវបានបូកបញ្ចូល
      • ពោះវៀនកង់ 29x1.9/2.548 - Presta
      • ពោះវៀនកង់ 29x1.9/2.548 - Presta
      • ពោះវៀនកង់ 29x1.9/2.548 - Presta
      • ពោះវៀនកង់ 29x1.9/2.548 - Presta
      • ពោះវៀនកង់ 29x1.9/2.548 - Presta
      ពោះវៀនកង់ 29x1.9/2.548 - Presta
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ពោះវៀនកង់នេះត្រូវគ្នាជាមួយសំបកកង់អង្កត់ផ្ចិត 29" ដែលមានមុខកាត់ចាប់ពី 1.90 ដល់ 2.50 ដែលមានវ៉ាន Presta 48 មម។

      ពោះវៀនកង់វ៉ាន Presta សម្រាប់សម្បកកង់ 29" ដែលមានមុខកាត់ពី 1.90 ដល់ 2.50។

      ផ្នែកសំខាន់: 100.0% កៅស៊ូសំយោគ; វ៉ាល់: 100.0% លង្ហិន; គម្រប: 100.0% Polypropylene

      BENEFITS

      ការចុះសំរុង

      សម្បកកង់អង្កត់ផ្ចិត 29 អ៊ីញ, មុខកាត់ 1.90 ដល់ 2.50។ស្តង់ដា ETRTO 47/64 - 622

      មិនជ្រាបទឹក

      សមាសធាតុដែលត្រូវបានកែលម្អ ដើម្បីធានាថាពោះវៀនកង់របស់អ្នករឹងមាំល្អ។

      TECHNICAL INFORMATIONS

      របៀបជ្រើសរើសពោះវៀនរបស់អ្នក

      មើលព័ត៌មានទាំងអស់ដែលបានបង្ហាញលើចំហៀងសំបកកង់ (អង្កត់ផ្ចិតនិងទទឹង)។ ឧទាហរណ៍ 29x1.90 មានន័យថា សំបកកង់របស់អ្នក​មានអង្កត់ផ្ចិត 29 អ៊ីង និងទទឹង 1.90 អ៊ីង។
      នៅផ្នែកចំហៀងនៃសំបកកង់ អ្នកនឹងឃើញផងដែរនូវទំហំគិតជា មម ដែលជាខ្នាតរង្វាស់ ETRTO អន្តរជាតិ។ឧទារហណ៍ 50-622 មានន័យថា សំបកកង់របស់អ្នកមានទទឹងទំហំ 50 មម ជាមួយនឹងអង្កត់ផ្ចិតខាងក្នុងមានទំហំ 622 មម (ប្រហែលនឹង 26x2.00)។

      ដោះពោះវៀនចេញ

      ដោះពោះវៀនកង់ចាស់ចេញដោយប្រើដែកគាស់សំបកកង់ B'Twin

      ធ្វើការពិនិត្យមើលមុននឹងដាក់បញ្ចូលពោះវៀនថ្មី

      ពិនិត្យមើលស្ថានភាពសំបកកង់របស់អ្នក ហើយផ្លាស់ប្តូរវាប្រសិនបើចាំបាច់។
      ត្រូវប្រាកដថាមិនមានវត្ថុអ្វីមួយធ្លាក់ចូលក្នុងសំបក់កង់ឡើយ។
      សូមពិនិត្យមើលស្ថានភាពខ្នងកង់របស់អ្នក រកមើលថាវាត្រូវកន្លែងឬអត់។សន្ទះរុំយ៉ាន់ដែលបត់តែបន្តិចអាចធ្វើអោយធ្លាញពោះវៀនបាន។
      ពិនិត្យមើលយ៉ាន់របស់អ្នកមិនមានបញ្ហាផ្សេងដែលអាចធ្វើអោយខូចពោះវៀនឡើយ

      ការដាក់ពោះវៀនកង់

      សូមមើលវីឌីអូរបស់យើងមុននឹងចាប់ផ្តើម។
      សប់ពោះវៀនកង់មុនដាក់បន្តិចដើម្បីជៀសវាងការបត់។
      ស៊កវ៉ានចូលដោយធ្វើឱ្យប្រាកដថាអ្នកកំពុងប្រើប្រាស់​វ៉ានត្រឹមត្រូវសម្រាប់យ៉ាន់កង់របស់អ្នក។
      ដាក់ពោះវៀនកង់ចូលក្នុងកង់ទាំងស្រុង ដើម្បីឱ្យវាស៊ប់ល្អនឹងខាងក្នុងយ៉ាន់។
      ប្រយ័ត្នកុំឱ្យពោះវៀនកង់បត់ នៅពេលដាក់។

      ការដាក់សំបកកង់

      ចាប់ផ្តើមដាក់សំបកកង់ត្រង់កន្លែងមានវ៉ាន។
      បញ្ចប់ការដាក់បញ្ចូលសំបកកង់ត្រង់កន្លែងមានវ៉ាន ដើម្បីជៀសវាងកុំអោយពោះវៀនខ្ជឹប។
      សូមកុំបញ្ចូលសំបកកង់របស់អ្នកដោយប្រើប្រាស់ទួណឺវីសឬខ្នាស់គាស់សំបកកង់ ដោយសារអ្នកអាចនឹងធ្វើអោយបត់និងធ្លាយពោះវៀនបាន។

      ការសប់ខ្យល់សំបកកង់

      សប់ខ្យល់សំបកកង់របស់អ្នកយ៉ាងប្រុងប្រយ័ត្នត្រឹមកម្រិតមួយសមស្របដែលបានណែនាំដោយអ្នកផលិត (ដែលអាចមើលឃើញនៅលើចំហៀងសំបកកង់គិតជារង្វាស់ PSI ឬ ក្រិត ដោយ 1 ក្រិត = 14,51 PSI)។
      ត្រូវត្រួតពិនិត្យជាប្រចាំថាសំបកកង់របស់អ្នកស្ថិតនៅត្រូវកន្លែងនៅពេលដែលអ្នកសប់ខ្យល់ចូលវា។

      ដំបូន្មានពីអ្នកជំនាញ

      ដើម្បីជៀសវាងកុំអោយពោះវៀនធ្លាយដោយសារបត់ពោះវៀន និងដើម្បីឱ្យសំបកកង់ទទួលបានគុណផលល្អបំផុត យើងសូមណែនាំឱ្យអ្នកពិនិត្យមើលសំបកកង់ និងសប់ខ្យល់ចូលត្រឹមកម្រិតសមស្រប មុននឹងជិះម្តងៗ។

      ទម្ងន់៖

      230 ក្រ