Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • សំបកកង់ក្រាវែល 700x32 ប្រភេទក្រឡារឹង / ETRTO 32-622
  • សំបកកង់ក្រាវែល 700x32 ប្រភេទក្រឡារឹង / ETRTO 32-622
  • សំបកកង់ក្រាវែល 700x32 ប្រភេទក្រឡារឹង / ETRTO 32-622
សំបកកង់ក្រាវែល 700x32 ប្រភេទក្រឡារឹង / ETRTO 32-622
BTWIN

សំបកកង់ជិះលើក្រួសទំហំ

8539782
$12,00
$9,00
-25%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • សំបកកង់ក្រាវែល 700x32 ប្រភេទក្រឡារឹង / ETRTO 32-622
  • សំបកកង់ក្រាវែល 700x32 ប្រភេទក្រឡារឹង / ETRTO 32-622
  • សំបកកង់ក្រាវែល 700x32 ប្រភេទក្រឡារឹង / ETRTO 32-622
សំបកកង់ក្រាវែល 700x32 ប្រភេទក្រឡារឹង / ETRTO 32-622
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
សំបកកង់ប្រភេទធន់ខ្លាំងនេះត្រូវបានរចនាឡើងសម្រាប់ការហាត់ជិះនៅលើផ្លូវរាមនិងផ្លូវលំ។ទទឹង 32 មម ដើម្បីបន្ថែមផាសុកភាព។

សំបកកង់នេះផ្តល់នូវការអូសទាញដ៏ល្អនៅលើផ្លូវលំ ផ្ដល់គុណផលខ្ពស់នៅលើផ្លូវក្រាល និងការជិះប្រកបដោយផាសុកភាព។វាក៏មានភាពធន់ជាប់ផងដែរ។

ផ្នែកសំខាន់: 20.0% ដែកថែប, 20.0% Polyamide, 30.0% ជ័រកៅស៊ូធម្មជាតិ, 30.0% ជ័រកៅស៊ូ styrene-butadiene

BENEFITS

ការចុះសំរុង

សម្រាប់ពោះវៀន 700x25 ទៅ 700x25 និងសំបកកង់ 700 (28")។

ការទប់ទំងន់

ផ្តល់នូវភាពស្អិតជាប់ដ៏ល្អនៅលើផ្លូវលំ(មានក្រួស) និងផ្លូវរាប។

ធន់នឹងការបង្ហូរ

ទម្រង់សំបកកង់នេះកាត់បន្ថយហានិភ័យនៃការមុតធ្លាយពេលជិះលើផ្លូវលំ។

ទម្ងន់

ក្រឡារឹងទម្ងន់ 530 ក្រ

TECHNICAL INFORMATIONS

របៀបវាស់សំណឹកនៃសំបកកង់

ដើម្បីវាស់សំណឹកសំបកកង់របស់អ្នក និងដឹងថានៅពេលណាដែលពួកវាត្រូវការផ្លាស់ថ្មី អ្នកត្រូវពិនិត្យមើលក្រឡា។ សញ្ញានៃសំណឹករួមមាន៖- ក្រឡាចាប់ផ្ដើមរសាត់
- ការលេចចេញនូវស្នាមប្រេះតូចៗជាច្រើន
- កម្រាស់ក្រឡាស្ដើង
- ការលេចចេញនៃសរសៃឆ្អឹង។
ក្នុងករណីទាំងអស់នេះ សំបកកង់គឺសឹកហើយ ហើយត្រូវការផ្លាស់ថ្មី។

របៀបដោះសំបកកង់

ដើម្បីដោះសំបកកង់ សូមបន្ធូរខ្យល់ក្នុងពោះវៀនចេញឱ្យអស់។
ពេលបន្ធូរួច សូមយកដែកគាស់ទៅគាស់សំបកកង់ចេញពីយ៉ាន់កង។

របៀបដាក់សំបកកង់

ដើម្បីដាក់សំបកកង់ចូលវិញ ដាក់ជ្រុងម្ខាងនៃសំបកកង់ចូលទៅក្នុងបាតយ៉ាន់។ បន្ទាប់មក បូមខ្យល់ទៅក្នុងពោះវៀនកង់ប្រហែល 30% មុននឹងដាក់វាចូលទៅក្នុងសំបកកង់ (បូមខ្យល់បញ្ចូលជាមុនអាចកាត់បន្ថយកុំអោយពោះវៀនខ្ជឹប)។ បន្ទាប់មកសូមបញ្ចូលជ្រុងម្ខាងទៀតនៃសំបកកង់ទៅក្នុងយ៉ាន់ដោយចាប់ផ្តើមលើជ្រុងដែលនៅទល់មុខវ៉ាល់មុនគេ។ មុននឹងបូមខ្យល់ក្នុងពោះវៀនកង់ សូមត្រួតពិនិត្យដើម្បីធានាថាមិនខ្ចឹបនៅចន្លោះសំបកកង់និងយ៉ាន់ឡើយ។

របៀបសប់កង់របស់អ្នកឱ្យបានត្រឹមត្រូវ

សូមសប់កង់របស់អ្នកដោយប្រុងប្រយ័ត្ន។
សម្ពាធដែលបានណែនាំត្រូវបានចង្អុលបង្ហាញនៅលើផ្ទៃសំបកកង់ និងនៅក្នុងឯកសារអំពីផលិតផល។ត្រូវប្រាកដថា សម្ពាធកង់របស់អ្នកត្រឹមត្រូវ មុនពេលចេញដំណើរចេញទៅ។

ដំបូន្មានពីអ្នកជំនាញ

ពេលសប់ខ្យល់ចូលក្នុងកង់របស់អ្នក សូមប្រាកដថាអ្នកសប់វាក្នុងសំពាធខ្យល់ឱ្យសមស្របនឹងផ្លូវដែលអ្នកនឹងជិះលើ ក៏ដូចជាអាកាសធាតុដែលអ្នកត្រូវជិះនៅក្នុងផងដែរ។នៅពេលជិះក្រោមភ្លៀង សូមបន្ធូសម្ពាធខ្យល់ដើម្បីបង្កើនភាពអូសទាញនៃសំបកកង់។
ម៉្យាងវិញទៀតនៅពេលជិះក្នុងអាកាសធាតុស្ងួត អ្នកអាចបន្ថែមសម្ពាធខ្យល់ ដើម្បីឱ្យកង់រត់បានកាន់តែល្អ។