Hide Filters
Filters 0
Sort by :
Filters 0
  • ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
  • ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
  • ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
  • ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
  • ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
DECATHLON

ពោះវៀនមានវ៉ាន Presta 700x23/32 80 មម

8545181
$4,00
ពន្ធត្រូវបានបូកបញ្ចូល
  • ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
  • ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
  • ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
  • ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
  • ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
ពោះវៀនមានវ៉ាន Presta 700x23/32 80 មម
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ពោះវៀនកង់នេះត្រូវគ្នាជាមួយសំបកកង់អង្កត់ផ្ចិត ៧០០ ដែលមានមុខកាត់ចាប់ពី ២៣ ដល់ ៣២ ដែលមានវ៉ាន Presta ៨០ មម។

ពោះវៀនទំហំ ៧០០x២៣ ដល់ ៧០០x៣២ ៨០មម ជាមួយនឹងវ៉ាន Presta សម្រាប់សំបកកង់និងកង់ ៧០០ (២៨")។ វ៉ានវែងសម្រាប់យ៉ាន់ខ្យល់ ជៀសវាងប្រើប្រាស់ប្រដាប់តក្បាលវ៉ាន។

ផ្នែកសំខាន់: 20.0% លង្ហិន, 80.0% កៅស៊ូ isobutylene butyl isoprene

BENEFITS

ការចុះសំរុង

កង់និងសំបកកង់ 700, មុខកាត់ ២៣ ដល់ ៣២ មម

មិនជ្រាបទឹក

វ៉ាន Presta ប្រវែង ៨០ មម

TECHNICAL INFORMATIONS

របៀបជ្រើសរើសពោះវៀនរបស់អ្នក

មើលព័ត៌មានដែលបានបង្ហាញលើចំហៀងសំបកកង់ (អង្កត់ផ្ចិតនិងទទឹង)។ ជាឧទាហរណ៍ ២៧,៥ x ១,៩០ មានន័យថាសំបកកង់របស់អ្នកមានអង្កត់ផ្ចិតទំហំ ២៧,៥ អ៊ីញ និងទទឹងទំហំ ១,៩០ អ៊ីញ។
នៅចំហៀងសំបកកង់ អ្នកក៏នឹងឃើញមានទំហំជា មម ផងដែរ ក្នុងឯកតាអន្តរជាតិរបស់ ETRTO។. ឧទារហណ៍ ៥០-៥៨៤ មានន័យថាសំបកកង់របស់អ្នកមានទទឹងទំហំ ៥០ មម ជាមួយនឹងអង្កត់ផ្ចិតខាងក្នុងមានទំហំ ៥៨៤ មម (ប្រមាណ ២៦x១,៩០)។

ដោះពោះវៀនចេញ

ដោះពោះវៀនប្រើរួចចេញដោយប្រើប្រាស់ប្រដាប់គាស់សំបកកង់ B'Twin (លេខកូដទំនិញ 8047839)។

ធ្វើការពិនិត្យមើលមុននឹងដាក់បញ្ចូលពោះវៀនថ្មី

ពិនិត្យមើលស្ថានភាពសំបកកង់របស់អ្នក ហើយផ្លាស់ប្តូរវាប្រសិនបើចាំបាច់។
ត្រូវប្រាកដថាមិនមានវត្ថុអ្វីមួយធ្លាក់ចូលក្នុងសំបក់កង់ឡើយ។
ពិនិត្យមើលស្ថានភាពសន្ទះរុំយ៉ាន់នៃសំបក់កង់របស់អ្នក។
សន្ទះរុំយ៉ាន់ដែលបត់តែបន្តិចអាចធ្វើអោយធ្លាញពោះវៀនបាន។
ពិនិត្យមើលយ៉ាន់របស់អ្នកមិនមានបញ្ហាផ្សេងដែលអាចធ្វើអោយខូចពោះវៀនឡើយ

ការដាក់ពោះវៀនកង់

សប់ពោះវៀនកង់មុនដាក់បន្តិចដើម្បីជៀសវាងការបត់។
ស៊កវ៉ានចូលដោយធ្វើឱ្យប្រាកដថាអ្នកកំពុងប្រើប្រាស់​វ៉ានត្រឹមត្រូវសម្រាប់យ៉ាន់កង់របស់អ្នក។
ដាក់ពោះវៀនកង់ចូលក្នុងកង់ទាំងស្រុង ដើម្បីឱ្យវាស៊ប់ល្អនឹងខាងក្នុងយ៉ាន់។
ប្រយ័ត្នកុំឱ្យពោះវៀនកង់បត់ នៅពេលដាក់។

ការដាក់សំបកកង់

ចាប់ផ្តើមដោយដាក់សំបកកង់ទៅលើកង់ត្រង់ជ្រុងដែលស្ថិតនៅទល់មុខវ៉ាន។
បញ្ចប់ការដាក់បញ្ចូលសំបកកង់ត្រង់វ៉ានដើម្បីជៀសវាងកុំអោយពោះវៀនខ្ជឹប។
សូមកុំបញ្ចូលសំបកកង់របស់អ្នកដោយប្រើប្រាស់ទួណឺវីសឬប្រដាប់គាស់សំបកកង់ ដោយសារវាអាចធ្វើអោយបត់និងធ្លាយពោះវៀន។

ការសប់ខ្យល់សំបកកង់

សប់ខ្យល់សំបកកង់របស់អ្នកយ៉ាងប្រុងប្រយ័ត្នត្រឹមកម្រិតមួយសមស្របដែលបានណែនាំដោយអ្នកផលិត (ដែលអាចមើលឃើញនៅលើចំហៀងសំបកកង់គិតជារង្វាស់ PSI ឬ ក្រិត ដោយ ១ ក្រិត = ១៤,៥១ PSI)។
ត្រូវត្រួតពិនិត្យជាប្រចាំថាសំបកកង់របស់អ្នកស្ថិតនៅត្រូវកន្លែងនៅពេលដែលអ្នកសប់ខ្យល់ចូលវា។

ដំបូន្មានពីអ្នកជំនាញ

ដើម្បីជៀសវាងកុំអោយពោះវៀនធ្លាយដោយសារបត់ពោះវៀន និងដើម្បីបានគុណភាពល្អបំផុតរបស់សំបកកង់ យើងសូមណែនាំអោយអ្នកពិនិត្យមើលសំបកកង់ និងសប់ខ្យល់ចូលត្រឹមកម្រិតសមស្រប មុននឹងជិះម្តងៗ។

ទម្ងន់៖

១០៤ ក្រ