1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • ពោះវៀនមានវ៉ាន Presta 700x23/32 60 មម
      • ពោះវៀនមានវ៉ាន Presta 700x23/32 60 មម
      • ពោះវៀនមានវ៉ាន Schrader ២៦x៧/២.២ ៤៨​ ប្រវែង ៣៥ មម
      • ពោះវៀនមានវ៉ាន Presta 700x23/32 60 មម
      • ពោះវៀនមានវ៉ាន Presta 700x23/32 60 មម
      ពោះវៀនមានវ៉ាន Presta 700x23/32 60 មម
      DECATHLON

      ពោះវៀនមានវ៉ាន Presta 700x23/32 60 មម

      8544669
      $4,00
      ពន្ធត្រូវបានបូកបញ្ចូល
      • ពោះវៀនមានវ៉ាន Presta 700x23/32 60 មម
      • ពោះវៀនមានវ៉ាន Presta 700x23/32 60 មម
      • ពោះវៀនមានវ៉ាន Schrader ២៦x៧/២.២ ៤៨​ ប្រវែង ៣៥ មម
      • ពោះវៀនមានវ៉ាន Presta 700x23/32 60 មម
      • ពោះវៀនមានវ៉ាន Presta 700x23/32 60 មម
      ពោះវៀនមានវ៉ាន Presta 700x23/32 60 មម
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ពោះវៀននេះគឺសមស្របសម្រាប់សំបកកង់អង្កត់ផ្ចិត ៧០០ ដែលមានផ្នែកពី ២៣ ទៅ ៣២ ដែលមានវ៉ាន Presta ទំហំ ៦០ មម។

      ពោះវៀនទំហំ ៧០០x២៣ ដល់ ៧០០x៣២ ជាមួយនឹងវ៉ាន Presta សម្រាប់សំបកកង់និងកង់ ៧០០ (២៨")។

      ផ្នែកសំខាន់: 100.0% កៅស៊ូសំយោគ; គម្រប: 100.0% Polypropylene

      ; វ៉ាល់: 100.0% លង្ហិន

      BENEFITS

      ការចុះសំរុង

      កង់និងសំបកកង់ដែលមានអង្កត់ផ្ចិត ៧០០ និងទទឹង ២៣ ដល់ ៣២ មម

      មិនជ្រាបទឹក

      វ៉ានប្រវែង ៦០មម ម៉ាក់ Presta (ឬ French) ដែលឥតខ្ចោះសម្រាប់ខ្នងកង់ Aero។

      TECHNICAL INFORMATIONS

      របៀបជ្រើសរើសពោះវៀនរបស់អ្នក

      មើលព័ត៌មានដែលបានបង្ហាញលើចំហៀងសំបកកង់ (អង្កត់ផ្ចិតនិងទទឹង)។ ជាឧទាហរណ៍ ២៧,៥ x ១,៩០ មានន័យថាសំបកកង់របស់អ្នកមានអង្កត់ផ្ចិតទំហំ ២៧,៥ អ៊ីញ និងទទឹងទំហំ ១,៩០ អ៊ីញ។
      នៅចំហៀងសំបកកង់ អ្នកក៏នឹងឃើញមានទំហំជា មម ផងដែរ ក្នុងឯកតាអន្តរជាតិរបស់ ETRTO។. ឧទារហណ៍ ៥០-៥៨៤ មានន័យថាសំបកកង់របស់អ្នកមានទទឹងទំហំ ៥០ មម ជាមួយនឹងអង្កត់ផ្ចិតខាងក្នុងមានទំហំ ៥៨៤ មម (ប្រមាណ ២៦x១,៩០)។

      ដោះពោះវៀនចេញ

      ដោះពោះវៀនប្រើរួចចេញដោយប្រើប្រាស់ប្រដាប់គាស់សំបកកង់ B'Twin (លេខកូដទំនិញ 8047839)។

      ធ្វើការពិនិត្យមើលមុននឹងដាក់បញ្ចូលពោះវៀនថ្មី

      ពិនិត្យមើលស្ថានភាពសំបកកង់របស់អ្នក ហើយផ្លាស់ប្តូរវាប្រសិនបើចាំបាច់។
      ត្រូវប្រាកដថាមិនមានវត្ថុអ្វីមួយធ្លាក់ចូលក្នុងសំបក់កង់ឡើយ។
      ពិនិត្យមើលស្ថានភាពសន្ទះរុំយ៉ាន់នៃសំបក់កង់របស់អ្នក។
      សន្ទះរុំយ៉ាន់ដែលបត់តែបន្តិចអាចធ្វើអោយធ្លាញពោះវៀនបាន។
      ពិនិត្យមើលយ៉ាន់របស់អ្នកមិនមានបញ្ហាផ្សេងដែលអាចធ្វើអោយខូចពោះវៀនឡើយ

      ការដាក់ពោះវៀនកង់

      សប់ពោះវៀនកង់មុនដាក់បន្តិចដើម្បីជៀសវាងការបត់។
      ស៊កវ៉ានចូលដោយធ្វើឱ្យប្រាកដថាអ្នកកំពុងប្រើប្រាស់​វ៉ានត្រឹមត្រូវសម្រាប់យ៉ាន់កង់របស់អ្នក។
      ដាក់ពោះវៀនកង់ចូលក្នុងកង់ទាំងស្រុង ដើម្បីឱ្យវាស៊ប់ល្អនឹងខាងក្នុងយ៉ាន់។
      ប្រយ័ត្នកុំឱ្យពោះវៀនកង់បត់ នៅពេលដាក់។

      ការដាក់សំបកកង់

      ចាប់ផ្តើមដោយដាក់សំបកកង់ទៅលើកង់ត្រង់ជ្រុងដែលស្ថិតនៅទល់មុខវ៉ាន។
      បញ្ចប់ការដាក់បញ្ចូលសំបកកង់ត្រង់វ៉ានដើម្បីជៀសវាងកុំអោយពោះវៀនខ្ជឹប។
      សូមកុំបញ្ចូលសំបកកង់របស់អ្នកដោយប្រើប្រាស់ទួណឺវីសឬប្រដាប់គាស់សំបកកង់ ដោយសារវាអាចធ្វើអោយបត់និងធ្លាយពោះវៀន។

      ការសប់ខ្យល់សំបកកង់

      សប់ខ្យល់សំបកកង់របស់អ្នកយ៉ាងប្រុងប្រយ័ត្នត្រឹមកម្រិតមួយសមស្របដែលបានណែនាំដោយអ្នកផលិត (ដែលអាចមើលឃើញនៅលើចំហៀងសំបកកង់គិតជារង្វាស់ PSI ឬ ក្រិត ដោយ ១ ក្រិត = ១៤,៥១ PSI)។
      ត្រូវត្រួតពិនិត្យជាប្រចាំថាសំបកកង់របស់អ្នកស្ថិតនៅត្រូវកន្លែងនៅពេលដែលអ្នកសប់ខ្យល់ចូលវា។

      ដំបូន្មានពីអ្នកជំនាញ

      ដើម្បីជៀសវាងកុំអោយពោះវៀនធ្លាយដោយសារបត់ពោះវៀន និងដើម្បីបានគុណភាពល្អបំផុតរបស់សំបកកង់ យើងសូមណែនាំអោយអ្នកពិនិត្យមើលសំបកកង់ និងសប់ខ្យល់ចូលត្រឹមកម្រិតសមស្រប មុននឹងជិះម្តងៗ។

      ទម្ងន់៖

      ១០២ ក្រ