របៀបជ្រើសរើសពោះវៀនរបស់អ្នក
មើលព័ត៌មានដែលបានបង្ហាញលើចំហៀងសំបកកង់ (អង្កត់ផ្ចិតនិងទទឹង)។ ជាឧទាហរណ៍ ២៧,៥ x ១,៩០ មានន័យថាសំបកកង់របស់អ្នកមានអង្កត់ផ្ចិតទំហំ ២៧,៥ អ៊ីញ និងទទឹងទំហំ ១,៩០ អ៊ីញ។
នៅចំហៀងសំបកកង់ អ្នកក៏នឹងឃើញមានទំហំជា មម ផងដែរ ក្នុងឯកតាអន្តរជាតិរបស់ ETRTO។. ឧទារហណ៍ ៥០-៥៨៤ មានន័យថាសំបកកង់របស់អ្នកមានទទឹងទំហំ ៥០ មម ជាមួយនឹងអង្កត់ផ្ចិតខាងក្នុងមានទំហំ ៥៨៤ មម (ប្រមាណ ២៦x១,៩០)។
ដោះពោះវៀនចេញ
ដោះពោះវៀនប្រើរួចចេញដោយប្រើប្រាស់ប្រដាប់គាស់សំបកកង់ B'Twin (លេខកូដទំនិញ 8047839)។
ធ្វើការពិនិត្យមើលមុននឹងដាក់បញ្ចូលពោះវៀនថ្មី
ពិនិត្យមើលស្ថានភាពសំបកកង់របស់អ្នក ហើយផ្លាស់ប្តូរវាប្រសិនបើចាំបាច់។
ត្រូវប្រាកដថាមិនមានវត្ថុអ្វីមួយធ្លាក់ចូលក្នុងសំបក់កង់ឡើយ។
ពិនិត្យមើលស្ថានភាពសន្ទះរុំយ៉ាន់នៃសំបក់កង់របស់អ្នក។
សន្ទះរុំយ៉ាន់ដែលបត់តែបន្តិចអាចធ្វើអោយធ្លាញពោះវៀនបាន។
ពិនិត្យមើលយ៉ាន់របស់អ្នកមិនមានបញ្ហាផ្សេងដែលអាចធ្វើអោយខូចពោះវៀនឡើយ
ការដាក់ពោះវៀនកង់
សប់ពោះវៀនកង់មុនដាក់បន្តិចដើម្បីជៀសវាងការបត់។
ស៊កវ៉ាល់ចូលដោយធ្វើឱ្យប្រាកដថាអ្នកកំពុងប្រើប្រាស់វ៉ាល់ត្រឹមត្រូវសម្រាប់យ៉ាន់កង់របស់អ្នក។
ដាក់ពោះវៀនកង់ចូលក្នុងកង់ទាំងស្រុង ដើម្បីឱ្យវាស៊ប់ល្អនឹងខាងក្នុងយ៉ាន់។
ប្រយ័ត្នកុំឱ្យពោះវៀនកង់បត់ នៅពេលដាក់។
ការដំឡើងសំបកកង់
ចាប់ផ្តើមដោយដាក់សំបកកង់ទៅលើកង់ត្រង់ជ្រុងដែលស្ថិតនៅទល់មុខវ៉ាល់។
បញ្ចប់ការដាក់បញ្ចូលសំបកកង់ត្រង់វ៉ាល់ដើម្បីជៀសវាងកុំអោយពោះវៀនខ្ជឹប។
សូមកុំបញ្ចូលសំបកកង់របស់អ្នកដោយប្រើប្រាស់ទួណឺវីសឬប្រដាប់គាស់សំបកកង់ ដោយសារវាអាចធ្វើអោយបត់និងធ្លាយពោះវៀន។
ការសប់ខ្យល់សំបកកង់
សប់ខ្យល់សំបកកង់របស់អ្នកយ៉ាងប្រុងប្រយ័ត្នត្រឹមកម្រិតមួយសមស្របដែលបានណែនាំដោយអ្នកផលិត (ដែលអាចមើលឃើញនៅលើចំហៀងសំបកកង់គិតជារង្វាស់ PSI ឬ ក្រិត ដោយ ១ ក្រិត = ១៤,៥១ PSI)។
ត្រូវត្រួតពិនិត្យជាប្រចាំថាសំបកកង់របស់អ្នកស្ថិតនៅត្រូវកន្លែងនៅពេលដែលអ្នកសប់ខ្យល់ចូលវា។
ដំបូន្មានពីអ្នកជំនាញ
ដើម្បីជៀសវាងកុំអោយពោះវៀនធ្លាយដោយសារបត់ពោះវៀន និងដើម្បីបានគុណភាពល្អបំផុតរបស់សំបកកង់ យើងសូមណែនាំអោយអ្នកពិនិត្យមើលសំបកកង់ និងសប់ខ្យល់ចូលត្រឹមកម្រិតសមស្រប មុននឹងជិះម្តងៗ។