ហេតុអ្វីបានជាចាំបាច់ប្រើប្រាស់ឧបករណ៍ការពារ នៅពេលលេងកីឡាបាល់បោះ?
កីឡាបាល់បោះមានការផ្លាស់ប្តូរយ៉ាងញឹកញាប់គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសសម្រាប់អ្នកលេងកម្រិតមធ្យម។ ការលេងកាន់តែមានសភាពសស្រាក់សស្រាំ និងមានសភាពខ្លាំងក្លាជាងមុន។ នេះហើយជាមូលហេតុដែល Tarmak បង្កើតឧបករណ៍ការពារដើម្បីកាត់បន្ថយរបួសស្នាមពីការដួល។ លោកអ្នកអាចពាសវាបានពេញមួយការប្រកួតឬការហ្វឹកហាត់នានា ដោយមិនទទួលបានអារម្មណ៍ថាតប់ប្រមល់នៅពេលកំពុងលេងកីឡានោះឡើយ។
តើនរណាជាអ្នករចនាម៉ូតឧបករណ៍ការពារកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?
ថាម៉ាក (Tarmak) គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះ ដែលបានបញ្ចេញម៉ូតផលិតផល ជាពិសេសសម្រាប់ការលេងកីឡាប្រភេទបាល់បោះនេះ។ សម្លៀកបំពាក់ទាំងអស់របស់យើងត្រូវបានរចនាម៉ូដឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាមួយនឹងការហ្វឹកហាត់របស់អ្នកបានយ៉ាងពេញលេញ។
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតពីវត្ថុធាតុដើម ដែលយើងបានត្រួតពិនិត្យគុណភាព ទៅលើការស្រូបយកសំណើម និងភាពជាប់ធន់បានយូរ ជាដើម។ ម៉ូដែលនីមួយៗ សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បង នៅក្នុងស្ថានភាពជាក់ស្តែង ដោយអ្នកលេងកីឡាបាល់បោះ ក្នុងរយៈពេលជាច្រើនសប្តាហ៍ និងបានឆ្លងកាត់ការផ្លាស់ប្តូរ ដោយផ្អែកលើមតិយោបល់របស់អ្នក។
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!
Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមស្វែងយល់ពីគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់កីឡាបាល់បោះ ឧបករណ៍ការពារ និងការទទួលបាននូវភាពសប្បាយរីករាយ នៅពេលលេងតែម្នាក់ឯងឬជាមួយមិត្តភក្តិ។
គេហទំព័រ៖ https://conseilsport.decathlon.fr/conseils/basketball-al_332