តើកត្តាអ្វី ដែលធ្វើឱ្យវណ្ឌកន្រ្តក លេខ៥០០ មានភាពច្នៃប្រឌីតជាង បើប្រៀបធៀបទៅនឹងវណ្ឌកន្រ្តកបាល់បោះដទៃទៀត?
វណ្ឌកន្រ្តក ប្រភេទនេះ ជាផលិតផលច្នៃប្រឌីតផ្តាច់មុខ របស់ក្រុមហ៊ុនលក់ផលិតផលកីឡាឌីខេតឡន (Decathlon)។តើអ្នកលេងកីឡាបាល់បោះ ជាកូនក្មេង មួយណា ដែលមិនចង់យកវណ្ឌកន្រ្តកបាល់បោះ ទៅជាមួយពួកគេ នៅថ្ងៃឈប់សម្រាក ឬទៅសួនច្បារ ជាមួយមិត្តភក្តិ?
ទោះជាយ៉ាងណាក៏ដោយ វណ្ឌកន្រ្តកបាល់បោះ ប្រភេទនេះ គឺជាប់ណាស់ (ជាប់ទៅនឹងជញ្ជាំង ឬជើងទម្រនៅលើដី)។ វណ្ឌកន្រ្តកប្រភេទនេះ គឺជាការច្នៃប្រឌីតថ្មីមួយ។ វណ្ឌកន្ត្រកបាល់បោះ ប្រភេទនេះ មានទម្ងន់ស្រាល អាចបង្រួមបាន និងមានបន្ទះខ្សែពីរ ដែលនេះមានន័យថា អ្នកអាចយកវាទៅគ្រប់ទីកន្លែង និងអាចភ្ជាប់ទៅនឹងដើមឈើ ឬបង្គោលបាន។ វាជាប្រភេទវណ្ឌកន្រ្តក ដ៏សាកសមបំផុត សម្រាប់ការទទួលបាននូវភាពរីករាយ ជាមួយមិត្តភក្តិ ឬគ្រួសារ នៅគ្រប់ទីកន្លែង។
តើបាល់ប្រភេទណា ដែលអាចប្រើជាមួយនឹងវណ្ឌកន្រ្តកប្រភេទនេះ?
បាល់ដែលសាកសម សម្រាប់លេងជាមួយនឹងវណ្ឌកន្ត្រកប្រភេទនេះ គឺបាល់ថាម៉ាក (Tarmak) Wizzy របស់ក្រុមហ៊ុនលក់ផលិតផលកីឡាឌីខឹតឡន (Decathlon)។Wizzy ជាបាល់បោះទំហំ៥ ដែលស្រាលជាងបាល់ក្លាសីក ១៨ភាគរយ។ វាជាទំហំដ៏ត្រឹមត្រូវ សម្រាប់វណ្ឌកន្រ្តក ប្រភេទនេះ និងអាចឱ្យអ្នកលេង ជាពិសេសក្មេងៗ បោះស៊ុតបញ្ចូលកន្ត្រកពីចម្ងាយបាន!បាល់ប្រភេទ Wizzy ត្រូវបានរចនាម៉ូតឡើង ដើម្បីឱ្យសាកសមនឹងវណ្ឌកន្រ្តក ដូច្នេះ អ្នកអាចទទួលបានទំហំបាល់ និងវណ្ឌកន្រ្តក ដែលសាកសមនឹងគ្នា!
ការបន្ថែមថ្មីទៅលើវណ្ឌកន្រ្តក លេខ៥០០
ក្រុមរចនាម៉ូតរបស់យើង បានកែលម្អផលិតផលនេះ ដោយបន្ថែមសំណាញ់ ដើម្បីឱ្យកាន់តែមានភាពរីករាយ ក្នុងកំឡុងពេលលេង!
តើវណ្ឌកន្រ្តក ប្រភេទនេះ មានវិមាត្រ និងទម្ងន់ប៉ុន្មាន?
វិមាត្រ
- ទទឺង៖ ៤៦សង់ទីម៉ែត្រ។
- កម្ពស់៖ ៥៨សង់ទីម៉ែត្រ- កម្រាស់៖៧សង់ទីម៉ែត្រ (នៅពេលវណ្ឌកន្រ្តក ត្រូវបានបិទជិត)
ទម្ងន់៖ ១.៧គីឡូក្រាម។
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ដោយតែងតែព្យាយាមបន្ថែមនូវផាសុខភាពដល់អ្នកលេង យើងបានធ្វើតេស្តសាកល្បងផលិតផលរបស់យើង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងស្ថានភាពជាក់ស្តែង ដើម្បីឱ្យកាន់តែខិតជិតតម្រូវការរបស់អ្នក។
តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?
ក្រុមរចនាម៉ូតរបស់យើង ដែលជាអ្នកចូលចិត្តលេងកីឡាបាល់បោះដែរនោះ បានបញ្ចេញម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak) ទាំងនេះ។ យើងបានរចនាម៉ូត និងធ្វើតេស្តសាកល្បងផលិតផលរបស់យើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ ដែលមានការទាមទារច្រើន។គោលដៅរបស់យើង៖ ភាពរីករាយរបស់អ្នកនៅលើទីលានប្រកួត!
តើអ្នកគួរប្រើបាល់ប្រភេទណា?
ទំហំបាល់ អាស្រ័យទៅលើអាយុ និងភេទរបស់អ្នកលេង។កូនក្មេង៖ ទំហំ១ ដល់ទំហំ៣។ក្មេងស្រី និងក្មេងប្រុស អាយុតិចជាង១០ឆ្នាំ៖ ទំហំ៥។ក្មេងស្រី ឬនារី អាយុចាប់ពី១០ឆ្នាំឡើងទៅ និងក្មេងប្រុស អាយុចាប់ពី១០ឆ្នាំ ដល់១២ឆ្នាំ៖ទំហំ៦។ក្មេងប្រុស អាយុចាប់ពី១២ឆ្នាំឡើងទៅ និងបុរស៖ទំហំ៧។
ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ សូមជ្រើសរើសបាល់ ដែលមានសម្បក ឬសាច់ក្រណាត់ល្អ។
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!
ថាម៉ាក (Tarmak) បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូង រហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់ ការបំពាក់ឧបករណ៍ការពារ និងការលេងតែម្នាក់ឯង ឬជាមួយមិត្តភក្តិ។
គេហទំព័រ៖ https://conseilsport.decathlon.fr/conseils/basketball-al_332