1
Hide Filters
Filters 0
Sort by :
Filters 0
  • បាល់បោះ ប្រភេទ Wizzy Emblem ទំហំ៥ សម្រាប់កូនក្មេង - ពណ៌ទឹកប៊ិច
  • បាល់បោះ ប្រភេទ Wizzy Emblem ទំហំ៥ សម្រាប់កូនក្មេង - ពណ៌ទឹកប៊ិច
  • បាល់បោះ ប្រភេទ Wizzy Emblem ទំហំ៥ សម្រាប់កូនក្មេង - ពណ៌ទឹកប៊ិច
  • បាល់បោះ ប្រភេទ Wizzy Emblem ទំហំ៥ សម្រាប់កូនក្មេង - ពណ៌ទឹកប៊ិច
បាល់បោះ ប្រភេទ Wizzy Emblem ទំហំ៥ សម្រាប់កូនក្មេង - ពណ៌ទឹកប៊ិច
TARMAK

បាល់បោះ ប្រភេទ Wizzy Emblem ទំហំ៥ សម្រាប់កូនក្មេង - ពណ៌ទឹកប៊ិច

8542820
$10,00
ពន្ធត្រូវបានបូកបញ្ចូល
  • បាល់បោះ ប្រភេទ Wizzy Emblem ទំហំ៥ សម្រាប់កូនក្មេង - ពណ៌ទឹកប៊ិច
  • បាល់បោះ ប្រភេទ Wizzy Emblem ទំហំ៥ សម្រាប់កូនក្មេង - ពណ៌ទឹកប៊ិច
  • បាល់បោះ ប្រភេទ Wizzy Emblem ទំហំ៥ សម្រាប់កូនក្មេង - ពណ៌ទឹកប៊ិច
  • បាល់បោះ ប្រភេទ Wizzy Emblem ទំហំ៥ សម្រាប់កូនក្មេង - ពណ៌ទឹកប៊ិច
បាល់បោះ ប្រភេទ Wizzy Emblem ទំហំ៥ សម្រាប់កូនក្មេង - ពណ៌ទឹកប៊ិច
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
បាល់បោះ ទំហំ5 ប្រភេទនេះ ត្រូវបានរចនាម៉ូតឡើង សម្រាប់ក្មេងប្រុស និងក្មេងស្រី មានអាយុចាប់ពី7ឆ្នាំដល់10ឆ្នាំ ដែលអាចលេងបាន ទាំងនៅខាងក្នុង និងខាងក្រៅ។

បាល់បោះ ទំហំ5 សម្រាប់កូនក្មេង ប្រភេទនេះ គឺជាប្រភេទបាល់មួយដ៏ល្អ។ បាល់ប្រភេទនេះ ទន់ និងស្រាលជាងបាល់ដទៃទៀត ដែលធ្វើឱ្យការរៀនលេងបាល់បោះ កាន់តែមានភាពងាយស្រួល។ ការបង្កើតថ្មីដែលមានការរក្សាសិទ្ធិត្រឹមត្រូវ!

Bladder: 70.0% Dry Natural Rubber, 30.0% Dry Styrene Butadiene Rubber; Outcover: 100.0% Polyvinyl Chloride; Carcass: 60.0% Dry Natural Rubber, 40.0% Dry Styrene Butadiene Rubber; Winding: 100.0% Polyester

BENEFITS

ដែលមានទំងន់ស្រាល

បាល់ប្រភេទនេះ ស្រាលជាងបាល់ដទៃទៀត ក្នុងទំហំដូចគ្នា ១៨ភាគរយ ដើម្បីឱ្យកាន់តែងាយស្រួលដល់អ្នកចាប់ផ្តើមលេងដំបូង។

ចាប់បាល់បានល្អ

ធ្វើពីស្នោរប្លាស្ទីក ដែលងាយស្រួលកាន់ និងមិនធ្វើឱ្យឈឺដៃតូចៗរបស់ក្មេងៗ។

លោត

លោតល្អ ដោយសារប្លោកបាល់ត្រូវបានស្រោបដោយនីឡុង 100%។

ធន់បានយូរ

ជាប់ធន់បានយូរ ដោយសារសម្បកបាល់ធ្វើពីស្នោរប្លាស្ទីក កម្រាស់២មីលីម៉ែត្រ ដែលអាចលេងបានទាំងនៅខាងក្នុង និងខាងក្រៅ។

ទំនាញ

ងាយស្រួលកាន់ ដោយសារដុំពកតូចៗនៅលើសម្បកបាល់ ទាំង២ប្រភេទ។

TECHNICAL INFORMATIONS

តើកត្តាអ្វី ដែលធ្វើឱ្យបាល់ប្រភេទថាម៉ាក (Tarmak) Wizzy សាកសមបំផុត សម្រាប់ការរៀនលេងកីឡាបាល់បោះរបស់ក្មេងៗ?

បាល់បោះ ជាកីឡាដែលទាមទារឱ្យមានភាពស្ទាត់ជំនាញ និងរហ័សរហួន។ដើម្បីឱ្យកូនរបស់អ្នក អាចរៀនលេងបាល់បោះ កាន់តែងាយស្រួល យើងបានបញ្ចេញម៉ូតបាល់ ដែលស្រាលជាងបាល់ដទៃទៀត ក្នុងទំហំដូចគ្នា ១៨ភាគរយ។ការធ្វើបែបនេះ គឺធ្វើឱ្យកាន់តែងាយស្រួល ក្នុងការស៊ុតបញ្ចូលគ្រាប់បាល់ និងបោះឱ្យគ្នាទៅវិញទៅមក។សម្បកខាងក្រៅ មានស្រោបស្រទាប់ស្នោរ ដែលធ្វើឱ្យបាល់ប្រភេទនេះ ទន់ជាងបាល់មាត្រដ្ឋាន។ដៃតូចៗរបស់ក្មេងៗ នឹងមិនឈឺ ដែលនឹងអាចជួយឱ្យកូនរបស់អ្នក មានភាពជឿជាក់។

តើអ្វីទៅជាបាល់ប្រភេទ Wizzy? បាល់ល្អបំផុត សម្រាប់លេងជាមួយនឹងវណ្ឌកន្រ្តក!

ថាម៉ាក (Tarmak) Wizzy ជាបាល់ល្អបំផុត សម្រាប់លេងបោះបញ្ចូលរង្វង់កន្រ្តក (វណ្ឌកន្រ្តករបស់ថាម៉ាក (Tarmak) អាចដាក់នៅកន្លែងណាក៏បាន)។Wizzy ជាបាល់បោះទំហំ5 ដែលស្រាលជាងបាល់ក្លាសីក។ វាជាទំហំត្រឹមត្រូវសម្រាប់ Hoop ហើយមានន័យថារាល់អ្នកលេង ជាពិសេសក្មេងតូចៗ អាចស៊ុយចេញពីចម្ងាយបាន!
ប្រភេទបាល់ Wizzy នេះត្រូវបានរចនាឡើងដើម្បីផ្គូរផ្គងជាមួយនឹងប្រភេទ Hoops ដូច្នេះអ្នកអាចត្រូវបានសម្របសម្រួលទាំងស្រុង!

តើគួរជ្រើសរើសបាល់ទំហំប៉ុន្មាន?

ទំហំបាល់ អាស្រ័យទៅលើអាយុ និងភេទរបស់អ្នកលេង។ទំហំ 1៖ចាប់ពីអាយុ2ឆ្នាំឡើងទៅ
ទំហំ3 ដល់ទំហំ5៖ក្មេងស្រី ឬក្មេងប្រុស អាយុពី៤ឆ្នាំ ដល់៦ឆ្នាំ / កន្រ្តកបាល់រាងតូច សម្រាប់ក្រុមអាយុតិចជាង៧ឆ្នាំ (អាស្រ័យទៅលើកម្រិតជំនាញ និងគ្រាប់បាល់)
ទំហំ៥៖ក្មេងប្រុស និងក្មេងស្រី អាយុពី7ឆ្នាំ ដល់10ឆ្នាំ / ក្រុមអាយុតិចជាង9ឆ្នាំ និងតិចជាង11ឆ្នាំ
ទំហំ6៖ ក្មេងប្រុស អាយុ១១ឆ្នាំ និង១២ឆ្នាំ / ក្រុមអាយុតិចជាង១៣ឆ្នាំ
ទំហំ៦៖ ក្មេងស្រី - នារី អាយុចាប់ពី11ឆ្នាំឡើងទៅ
ទំហំ7៖ក្មេងប្រុស អាយុចាប់ពី13ឆ្នាំឡើងទៅ និងបុរស។

តើអ្នកគួរប្រើបាល់ប្រភេទណា?

ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ សូមជ្រើសរើសបាល់ ដែលមានសម្បក ឬសាច់ក្រណាត់ល្អ។

សម្រាប់ការលោតបានល្អ តើអ្នកគួរសប់បាល់បោះរបស់អ្នក ដោយសម្ពាធខ្យល់ប៉ុន្មាន?

បាល់បោះ ដែលប៉ោងជ្រុល ឬផតជ្រុល នឹងធ្វើឱ្យអ្នក លេងបានល្អឡើយ។ការណែនាំពាក់ព័ន្ធនឹងសម្ពាធខ្យល់ មានសម្គាល់យ៉ាងច្បាស់នៅលើបាល់ ដោយរោងចក្រផលិត។
យល់ល្អ អ្នកគួរតែប្រើស្នប់ ដែលមានរង្វាស់សម្ពាធខ្យល់ ដើម្បិឱ្យអ្នកអាចកំណត់សម្ពាធខ្យល់របស់បាល់ បានយ៉ាងល្អ។ចំពោះផលិតផលប្រភេទថាម៉ាក (Tarmak) យើងសូមណែនាំសម្ពាធខ្យល់0.62បារ។សូមរីករាយនឹងការប្រកួតរបស់អ្នក!

តើអ្នកគួរជ្រើសរើសកន្រ្តកបាល់ នៅកម្ពស់ណា?

កន្ត្រកបាល់បោះ មានកម្ពស់ជាផ្លូវការ3.05m (កម្ពស់គែមរបស់កន្រ្តក)។ប្រសិនបើអ្នកចង់បានកន្រ្តកបាល់បោះ សម្រាប់កូនរបស់អ្នក អ្នកចាំបាច់ត្រូវតែជ្រើសរើសកន្រ្តក ដែលអាចតម្រឹមតាមអាយុកូនរបស់អ្នក។
សម្រាប់ក្មេងៗ កម្ពស់កន្រ្តកបាល់ មិនមានជាផ្លូវការនោះទេ ដូច្នេះ អ្នកអាចជ្រើសរើសកម្ពស់ ដែលសាកសមសម្រាប់ពួកគេ។អាយុរហូតដល់10ឆ្នាំ កន្រ្តកបាល់ មានកម្ពស់2.60 ម៉ែត្រ។
ចាប់ពីអាយុ10ឆ្នាំឡើងទៅ ទាំងក្មេងស្រី និងក្មេងប្រុស អាចលេង ជាមួយនឹងកន្ត្រកបាល់ កម្ពស់3.05ម៉ែត្រ។

តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?

ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។ផលិតផលប្រភេទ Tarmak ទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តនៅក្នុងស្ថានភាពជាក់ស្តែងដោយអ្នកលេងកីឡាបាល់បោះក្នុងរយៈពេលជាច្រើនសប្តាហ៍។
ការធ្វើតេស្តទាំងអស់នេះ រួមជាមួយនឹងមតិយោបល់របស់អតិថិជន ជួយឱ្យយើងអាចកែលម្អផលិតផលរបស់យើងបានកាន់តែល្អ។ការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ក៏ត្រូវបានអនុវត្តផងដែរដើម្បីពិនិត្យមើលលក្ខណៈពិសេសរបស់ផលិតផលផ្សេងៗគ្នា។

តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?

ថាម៉ាក (Tarmak) គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះ ដែលបានបញ្ចេញម៉ូតផលិតផល ជាពិសេសសម្រាប់ការលេងកីឡាប្រភេទបាល់បោះនេះ។ ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ ដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាអតិបរមា ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។

សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ និងការហ្វឹកហាត់!

Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់ ការបំពាក់ឧបករណ៍ការពារ និងការលេងតែម្នាក់ឯងឬជាមួយមិត្តភក្តិ។

គេហទំព័រ៖ https://conseilsport.decathlon.fr/conseils/basketball-al_332