សម្រាប់ការលោតបានល្អ តើអ្នកគួរសប់បាល់បោះរបស់អ្នក ដោយសម្ពាធខ្យល់ប៉ុន្មាន?
បាល់បោះ ដែលប៉ោងជ្រុល ឬផតជ្រុល មិនអាចឱ្យអ្នក លេងបានល្អឡើយ។ការណែនាំពាក់ព័ន្ធនឹងសម្ពាធខ្យល់ មានសម្គាល់យ៉ាងច្បាស់នៅលើបាល់ ដោយរោងចក្រផលិត។
យល់ល្អ អ្នកគួរតែប្រើស្នប់ ដែលមានរង្វាស់សម្ពាធខ្យល់ ដើម្បិឱ្យអ្នកអាចកំណត់សម្ពាធខ្យល់របស់បាល់ បានយ៉ាងល្អ។នៅ TARMAK យើងសូមណែនាំឱ្យសប់ត្រឹមតែ៖
0.62 bar
សូមរីករាយនឹងការប្រកួតរបស់អ្នក!
តើគួរជ្រើសរើសបាល់ទំហំប៉ុន្មាន?
ទំហំបាល់ គឺអាស្រ័យទៅលើអាំយុ និងភេទរបស់អ្នកលេង។ ទំហំលេខ 1៖ចាប់ពីអាយុ2ឆ្នាំឡើងទៅ
ទំហំ 3 ដល់ទំហំ 5៖ក្មេងស្រី ឬក្មេងប្រុស អាយុពី៤ឆ្នាំ ដល់៦ឆ្នាំ / កន្រ្តកបាល់រាងតូច សម្រាប់ក្រុមអាយុតិចជាង៧ឆ្នាំ (អាស្រ័យទៅលើកម្រិតជំនាញ និងគ្រាប់បាល់)
ទំហំ៥៖ក្មេងប្រុស និងក្មេងស្រី អាយុពី7ឆ្នាំ ដល់10ឆ្នាំ / ក្រុមអាយុតិចជាង9ឆ្នាំ និងតិចជាង11ឆ្នាំ
ទំហំ6៖ ក្មេងប្រុស អាយុ១១ឆ្នាំ និង១២ឆ្នាំ / ក្រុមអាយុតិចជាង១៣ឆ្នាំ
ទំហំ៦៖ ក្មេងស្រី - នារី អាយុចាប់ពី11ឆ្នាំឡើងទៅ
ទំហំ7៖ក្មេងប្រុស អាយុចាប់ពី13ឆ្នាំឡើងទៅ និងបុរស។
តើអ្នកគួរប្រើបាល់ប្រភេទណា?
ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ សម្បក ឬសាច់ក្រណាត់របស់បាល់ ជាអ្វីដែលអ្នកត្រូវការ។