1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-New Arrival
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      TARMAK

      បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម

      8771088
      $16,00
      ពន្ធត្រូវបានបូកបញ្ចូល
      267 reviews
      253 of 110 people recommends this product
      product-sticker-New Arrival
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      • បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      បាល់ K900 WIZZY ពណ៌ខៀវ ឬក្រហម
      ពណ៌:
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      បាល់បោះ ទំហំ5 ប្រភេទនេះ ត្រូវបានរចនាម៉ូតឡើង សម្រាប់ក្មេងប្រុស និងក្មេងស្រី មានអាយុចាប់ពី7ឆ្នាំដល់10ឆ្នាំ ដែលអាចលេងបាន ទាំងនៅខាងក្នុង និងខាងក្រៅ។

      បាល់បោះ ទំហំ5 សម្រាប់កូនក្មេង ប្រភេទនេះ គឺជាប្រភេទបាល់មួយដ៏ល្អ។ បាល់ប្រភេទនេះ ទន់ និងស្រាលជាងបាល់ដទៃទៀត ដែលធ្វើឱ្យការរៀនលេងបាល់បោះ កាន់តែមានភាពងាយស្រួល។

      Inside shell - Main lining: 70.0% Ethylene Vinyl Acetate, 30.0% Thermoplastic Polyethylene; Outer shell: 100.0% Polyurethane; Bladder: 70.0% Dry Natural Rubber, 30.0% Bromo Isobutylene Isoprene Rubber

      BENEFITS

      ដែលមានទំងន់ស្រាល

      បាល់ប្រភេទនេះ ស្រាលជាងបាល់ដទៃទៀត ក្នុងទំហំដូចគ្នា 18 ភាគរយ ដើម្បីឱ្យកាន់តែងាយស្រួលដល់អ្នកចាប់ផ្តើមលេងដំបូង។

      ចាប់បាល់បានល្អ

      ជ័រប៉ូលីអ៊ុយរេតានយឺតខាងក្រៅ ដែលនឹងមិនសូវបង្កជារបួស និងងាយស្រួលចាប់កាន់។

      លោត

      លោតល្អ ដោយសារប្លោកបាល់ត្រូវបានស្រោបដោយនីឡុង 100%។

      ធន់បានយូរ

      ជាប់ធន់បានយូរ ដោយសារមានសម្បកបាល់ធ្វើពីប៉ូលីអ៊ុយរេតានកម្រាស់ 2 មម សម្រាប់ប្រើលេងទាំងក្នុងសាលនិងនៅទីវាល។

      ទំនាញ

      សំបកស្នោប៉ូលីអ៊ុយរេតានធ្វើឱ្យបាល់ងាយស្រួលកាន់។

      TECHNICAL INFORMATIONS

      តើអ្វីដែលធ្វើអោយបាល់ Tarmak K900 Wizzy ជាបាល់ដែលល្អឥតខ្ចោះសម្រាប់កូនក្មេងរៀនលេងបាល់បោះ?

      បាល់បោះ ជាកីឡាដែលទាមទារឱ្យមានភាពស្ទាត់ជំនាញ និងរហ័សរហួន។ដើម្បីឱ្យកូនរបស់អ្នក អាចរៀនលេងបាល់បោះ កាន់តែងាយស្រួល យើងបានបញ្ចេញម៉ូតបាល់ ដែលស្រាលជាងបាល់ដទៃទៀត ក្នុងទំហំដូចគ្នា 18ភាគរយ។ការធ្វើបែបនេះ គឺធ្វើឱ្យកាន់តែងាយស្រួល ក្នុងការស៊ុតបញ្ចូលគ្រាប់បាល់ និងបោះឱ្យគ្នាទៅវិញទៅមក។សម្បកខាងក្រៅ មានស្រោបស្រទាប់ស្នោរ ដែលធ្វើឱ្យបាល់ប្រភេទនេះ ទន់ជាងបាល់មាត្រដ្ឋាន។ដៃតូចៗរបស់ក្មេងៗ នឹងមិនឈឺ ដែលនឹងអាចជួយឱ្យកូនរបស់អ្នក មានភាពជឿជាក់។

      ហេតុអ្វីជ្រើសរើសបាល់ K900? បាល់ល្អបំផុត សម្រាប់លេងជាមួយនឹងវណ្ឌកន្រ្តក!

      បាល់ដ៏ល្អឥតខ្ចោះសម្រាប់លេងជាមួយជើងកន្ត្រក K900 (ជើងកន្ត្រកបាល់បោះ Tarmak សម្រាប់កុមារអាយុពី 6 ដល់ 10 ឆ្នាំ) គឺជាបាល់ K900 Wizzy Tarmak។បាល់ K900 Wizzy ជាបាល់បោះទំហំលេខ 5 ដែលស្រាលជាងបាល់ក្លាសីក។ វាជាទំហំត្រឹមត្រូវសម្រាប់កន្ត្រកបាល់បោះ K900 ហើយមានន័យថា អ្នកលេងណា ជាពិសេសក្មេងៗ ក៏អាចស៊ុតបានពីចម្ងាយ និងកាន់តែខ្ពស់បានដែរ!

      តើគួរជ្រើសរើសបាល់ទំហំប៉ុន្មាន?

      ​ទំហំបាល់ គឺអាស្រ័យទៅលើអាំយុ និងភេទរបស់អ្នកលេង។ ទំហំលេខ 1៖ចាប់ពីអាយុ2ឆ្នាំឡើងទៅ
      ទំហំ3 ដល់ទំហំ5៖ក្មេងស្រី ឬក្មេងប្រុស អាយុពី4ឆ្នាំ ដល់6ឆ្នាំ / កន្រ្តកបាល់រាងតូច សម្រាប់ក្រុមអាយុតិចជាង7ឆ្នាំ (អាស្រ័យទៅលើកម្រិតជំនាញ និងគ្រាប់បាល់)
      ទំហំ5៖ក្មេងប្រុស និងក្មេងស្រី អាយុពី7ឆ្នាំ ដល់10ឆ្នាំ / ក្រុមអាយុតិចជាង9ឆ្នាំ និងតិចជាង11ឆ្នាំ
      ទំហំ6៖ ក្មេងប្រុស អាយុ11ឆ្នាំ និង12ឆ្នាំ / ក្រុមអាយុតិចជាង13ឆ្នាំ
      ទំហំ6៖ក្មេងស្រី - នារី អាយុចាប់ពី11ឆ្នាំឡើងទៅ
      ទំហំ7៖ក្មេងប្រុស - បុរស អាយុចាប់ពី១៣ឆ្នាំឡើងទៅ

      តើអ្នកគួរប្រើបាល់ប្រភេទណា?


      ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ សម្បក ឬសាច់ក្រណាត់របស់បាល់ ជាអ្វីដែលអ្នកត្រូវការ។

      សម្រាប់ការលោតបានល្អ តើអ្នកគួរសប់បាល់បោះរបស់អ្នក ដោយសម្ពាធខ្យល់ប៉ុន្មាន?

      បាល់បោះ ដែលប៉ោងជ្រុល ឬផតជ្រុល មិនអាចឱ្យអ្នក លេងបានល្អឡើយ។ការណែនាំពាក់ព័ន្ធនឹងសម្ពាធខ្យល់ មានសម្គាល់យ៉ាងច្បាស់នៅលើបាល់ ដោយរោងចក្រផលិត។
      យល់ល្អ អ្នកគួរតែប្រើស្នប់ ដែលមានរង្វាស់សម្ពាធខ្យល់ ដើម្បិឱ្យអ្នកអាចកំណត់សម្ពាធខ្យល់របស់បាល់ បានយ៉ាងល្អ។នៅ TARMAK យើងសូមណែនាំឱ្យសប់ត្រឹមតែ៖

      0.62 bar
      សូមរីករាយនឹងការប្រកួតរបស់អ្នក!

      តើអ្នកគួរជ្រើសរើសកន្រ្តកបាល់ នៅកម្ពស់ណា?

      កន្ត្រកបាល់បោះ មានកម្ពស់ជាផ្លូវការ3.05m (កម្ពស់គែមរបស់កន្រ្តក)។ប្រសិនបើអ្នកចង់បានកន្រ្តកបាល់បោះ សម្រាប់កូនរបស់អ្នក អ្នកចាំបាច់ត្រូវតែជ្រើសរើសកន្រ្តក ដែលអាចតម្រឹមតាមអាយុកូនរបស់អ្នក។
      សម្រាប់ក្មេងៗ កម្ពស់កន្រ្តកបាល់ មិនមានជាផ្លូវការនោះទេ ដូច្នេះ អ្នកអាចជ្រើសរើសកម្ពស់ ដែលសាកសមសម្រាប់ពួកគេ។អាយុរហូតដល់10ឆ្នាំ កន្រ្តកបាល់ មានកម្ពស់2.60 ម៉ែត្រ។
      ចាប់ពីអាយុ10ឆ្នាំឡើងទៅ ទាំងក្មេងស្រី និងក្មេងប្រុស អាចលេង ជាមួយនឹងកន្ត្រកបាល់ កម្ពស់3.05ម៉ែត្រ។

      តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?

      ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។ផលិតផលប្រភេទ Tarmak ទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តនៅក្នុងស្ថានភាពជាក់ស្តែងដោយអ្នកលេងកីឡាបាល់បោះក្នុងរយៈពេលជាច្រើនសប្តាហ៍។
      ការធ្វើតេស្តទាំងអស់នេះ រួមជាមួយនឹងមតិយោបល់របស់អតិថិជន ជួយឱ្យយើងអាចកែលម្អផលិតផលរបស់យើងបានកាន់តែល្អ។ការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ក៏ត្រូវបានអនុវត្តផងដែរដើម្បីពិនិត្យមើលលក្ខណៈពិសេសរបស់ផលិតផលផ្សេងៗគ្នា។

      តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?

      Tarmak គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះដែលចង់អភិវឌ្ឍផលិតផលជាពិសេសសម្រាប់កីឡាបាល់បោះ។ ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ ដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាអតិបរមា ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។

      Reviews

      4.81/5 267 reviews
      253 of 110 people recommends this product
      中国客户 (China)
      买给小朋友用的,颜色亮眼,孩子挺喜欢的
      中国客户 (China)
      中国客户 (China)
      中国客户 (China)
      中国客户 (China)
      很好用
      中国客户 (China)
      素君 (Taiwan)
      孩子使用的很順手
      Response of the brand

      親愛的顧客您好,


      感謝您對迪卡儂的產品支持與喜愛:)


      您給予我們的鼓勵是我們持續努力的來源,


      我們將會持續致力創造更多高優質商品與服務提供給消費者,


      我們期待您能再度光臨唷~


      迪卡儂鳳山店 祝您有美好的一天 : )


      您的運動好夥伴 JoJo

      中国客户 (China)
      Sessiz
      burçin (Türkiye)
      Sessiz ve kaliteli.
      中国客户 (China)