Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
TARMAK

បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ

8853540
$24,00
$21,00
-12%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
  • បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
បាល់បោះ RESIST 900 ពណ៌មាស ខ្មៅ
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
បាល់បោះ ទំហំ7 ប្រភេទនេះ សាកសម សម្រាប់បុរស និងក្មេងប្រុសមានអាយុចាប់ពី13ឆ្នាំឡើងទៅ ដែលអាចលេងបាន ទាំងនៅខាងក្នុង និងខាងក្រៅ។

ទំហំលេខ 7 គឺជាទំហំដ៏ល្អមួយជាមួយនឹងថង់ខ្យល់របស់វា វាបាត់បង់សម្ពាធខ្យល់បីដងតិចជាងបាល់ធម្មតា ហើយផ្ទៃចង្អូរផ្តល់នូវភាពស្អិតជាប់ និងភាពធន់

ក្រណាត់: 100.0% ជ័រកៅស៊ូធម្មជាតិ; ថង: 100.0% កៅស៊ូ isobutylene butyl isoprene; ខ្សែរភ្លើង: 30.0% Polyester, 70.0% នីឡុង

BENEFITS

ធន់បានយូរ

ប្រើប្រាស់បានយូរដោយសារតែផ្នែកខាងក្នុងផលិតពីកៅស៊ូដែលមានភាពរឹងមាំ។

រក្សាទុកខ្យល់បានយូរ

បាត់បង់សម្ពាធខ្យល់បីដង បើប្រៀបធៀបនឹងបាល់ផ្សេងទៀត

ទំនាញ

ស្អិតជាប់ដៃល្អ ដោយសារតែកៅស៊ូផ្នែកខាងក្នុង។

ចាប់បាល់បានល្អ

សម្បកខាងក្រៅធ្វើពីស្នោរកៅស៊ូ ដែលធ្វើឱ្យបាល់ទន់ល្អ។

TECHNICAL INFORMATIONS

មូលហេតុអ្វីបានជាបាល់ TARMAK R900 ប្រភេទនេះល្អឯក និងឈានមុខគេបំផុត?

បាល់បោះ ប្រភេទថាម៉ាក (Tarmak) R900 ជាប្រភេទបាល់មួយដ៏ល្អ។ បាល់តូចៗខ្លះៗងាយនឹងរបូតចេញពីម្រាមដៃរបស់អ្នកណាស់ ហើយវាក៏មិនសូវលោត ព្រមទាំងឆាប់ខូចថែមទៀតផង។ យើងខ្ញុំចង់ផ្តល់់ជូនលោកអ្នកនូវដំណោះស្រាយមួយនេះ ជាមួយនឹងការបន្ថែមនូវភាពរឹងមាំផ្នែកខាងក្នុងផលិតពីសមាសធាតុប៊ូទីលដ៏រឹងមាំ 100%។ វាទប់ស្កាត់ខ្យល់ពីការជ្រៀតចេញ ហេតុដូច្នេះហើយលោកអ្នកអាចលេងបានបីដង មុនពេលសប់បំប៉ោងខ្យល់ម្តងទៀត

តើកត្តាអ្វី ដែលធ្វើឱ្យបាល់បោះប្រភេទ R900 ងាយស្រួលចាប់កាន់?

បាល់បោះ ប្រភេទថាម៉ាក (Tarmak) R900 ធ្វើពីជ័រកៅស៊ូ ដែលមានភាពជាប់ធន់បានយូរ និងងាយស្រួលកាន់។ បាល់នេះអាចឱ្យអ្នកងាយកាន់លេង។

តើគួរជ្រើសរើសបាល់ទំហំប៉ុន្មាន?

​ទំហំបាល់ គឺអាស្រ័យទៅលើអាំយុ និងភេទរបស់អ្នកលេង។ ទំហំលេខ 1៖ចាប់ពីអាយុ2ឆ្នាំឡើងទៅ
ទំហំ 3 ដល់ទំហំ 5៖ក្មេងស្រី ឬក្មេងប្រុស អាយុពី4ឆ្នាំ ដល់6ឆ្នាំ / កន្រ្តកបាល់រាងតូច សម្រាប់ក្រុមអាយុតិចជាង៧ឆ្នាំ (អាស្រ័យទៅលើកម្រិតជំនាញ និងគ្រាប់បាល់)
ទំហំ5៖ក្មេងប្រុស និងក្មេងស្រី អាយុពី7ឆ្នាំ ដល់10ឆ្នាំ / ក្រុមអាយុតិចជាង9ឆ្នាំ និងតិចជាង11ឆ្នាំ
ទំហំ6៖ ក្មេងប្រុស អាយុ11ឆ្នាំ និង12ឆ្នាំ / ក្រុមអាយុតិចជាង13ឆ្នាំ
ទំហំ6៖ក្មេងស្រី - នារី អាយុចាប់ពី11ឆ្នាំឡើងទៅ
ទំហំ7៖សម្រាប់ក្មេងប្រុស ឬមនុស្សប្រុសអាយុចាប់ពី13 ដល់ 15ឆ្នាំ និងចន្លោះ 17 ដល់ 20

តើអ្នកគួរប្រើបាល់ប្រភេទណា?


ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ សម្បក ឬសាច់ក្រណាត់របស់បាល់ ជាអ្វីដែលអ្នកត្រូវការ។

តើអ្នកគួរសប់បាល់បោះរបស់អ្នក ដោយសម្ពាធខ្យល់ប៉ុន្មាន?

បាល់បោះ ដែលប៉ោងជ្រុល ឬផតជ្រុល មិនអាចឱ្យអ្នក លេងបានល្អឡើយ។ការណែនាំពាក់ព័ន្ធនឹងសម្ពាធខ្យល់ មានសម្គាល់យ៉ាងច្បាស់នៅលើបាល់ ដោយរោងចក្រផលិត។
យល់ល្អ អ្នកគួរតែប្រើស្នប់ ដែលមានរង្វាស់សម្ពាធខ្យល់ ដើម្បិឱ្យអ្នកអាចកំណត់សម្ពាធខ្យល់របស់បាល់ បានយ៉ាងល្អ។កម្រិតខ្យល់ដែលត្រូវបានណែនាំកម្រតិ 0.55 bar
សូមរីករាយនឹងការប្រកួតរបស់អ្នក!

តើអ្នកគួរជ្រើសរើសកន្រ្តកបាល់ នៅកម្ពស់ណា?

កន្ត្រកបាល់បោះ មានកម្ពស់ជាផ្លូវការ3.05m (កម្ពស់គែមរបស់កន្រ្តក)។ប្រសិនបើអ្នកចង់បានកន្រ្តកបាល់បោះ សម្រាប់កូនរបស់អ្នក អ្នកចាំបាច់ត្រូវតែជ្រើសរើសកន្រ្តក ដែលអាចតម្រឹមតាមអាយុកូនរបស់អ្នក។
សម្រាប់ក្មេងៗ កម្ពស់កន្រ្តកបាល់ មិនមានជាផ្លូវការនោះទេ ដូច្នេះ អ្នកអាចជ្រើសរើសកម្ពស់ ដែលសាកសមសម្រាប់ពួកគេ។អាយុរហូតដល់10ឆ្នាំ កន្រ្តកបាល់ មានកម្ពស់2.60 ម៉ែត្រ។
ចាប់ពីអាយុ10ឆ្នាំឡើងទៅ ទាំងក្មេងស្រី និងក្មេងប្រុស អាចលេង ជាមួយនឹងកន្ត្រកបាល់ កម្ពស់3.05ម៉ែត្រ។

តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?

ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។ផលិតផលប្រភេទ Tarmak ទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តនៅក្នុងស្ថានភាពជាក់ស្តែងដោយអ្នកលេងកីឡាបាល់បោះក្នុងរយៈពេលជាច្រើនសប្តាហ៍។
ការធ្វើតេស្តទាំងអស់នេះ រួមជាមួយនឹងមតិយោបល់របស់អតិថិជន ជួយឱ្យយើងអាចកែលម្អផលិតផលរបស់យើងបានកាន់តែល្អ។ការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ក៏ត្រូវបានអនុវត្តផងដែរដើម្បីពិនិត្យមើលលក្ខណៈពិសេសរបស់ផលិតផលផ្សេងៗគ្នា។

តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?

Tarmak គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះដែលចង់អភិវឌ្ឍផលិតផលជាពិសេសសម្រាប់កីឡាបាល់បោះ។ ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ ដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាអតិបរមា ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។

សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ និងការហ្វឹកហាត់!

Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់ ការបំពាក់ឧបករណ៍ការពារ និងការលេងតែម្នាក់ឯងឬជាមួយមិត្តភក្តិ។

គេហទំព័រ៖ https៖//conseilsport.decathlon.fr/conseils/basketball-al_332