Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • បាល់បោះ ប្រភេទ FIBA BT៩០០ ទំហំ៧ សម្រាប់ក្មេងប្រុស និងមនុស្សពេញវ័យ

បាល់បោះ ប្រភេទ FIBA BT៩០០ ទំហំ៧ សម្រាប់ក្មេងប្រុស និងមនុស្សពេញវ័យ
TARMAK

បាល់បោះ ប្រភេទ FIBA BT៩០០ ទំហំ៧ សម្រាប់ក្មេងប្រុស និងមនុស្សពេញវ័យ

8495730
$29,00
$24,50
-15%
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
បាល់បោះ ទំហំ៧ ប្រភេទនេះ ត្រូវបានរចនាម៉ូតឡើង សម្រាប់បុរសមានអាយុចាប់ពី១៣ឆ្នាំឡើងទៅ ដែលអាចលេងបាន ទាំងនៅខាងក្នុង និងខាងក្រៅ។ ទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់បោះអន្តរជាតិ (FIBA)។

បាល់បោះ ទំហំ៧ ប្រភេទនេះ ត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់បោះអន្តរជាតិ (FIBA)។សមាសភាគនៃជ័រប៉ូលីយូរ៉េថេន (polyurethane) និងក្រណាត់ប្រភេទម៉ាយក្រូហ្វាយប៊ើ (microfibre) ធ្វើឱ្យបាល់ទន់ល្អ។ ងាយស្រួលកាន់ ដោយសារក្រឡារបស់បាល់។

ថង: 20.0% ជ័រកៅស៊ូធម្មជាតិ, 80.0% កៅស៊ូ isobutylene butyl isoprene; ក្រណាត់: 100.0% Polyurethane

; ខ្សែរភ្លើង: 100.0% Polyester

BENEFITS

ចាប់បាល់បានល្អ

បាល់ទន់ល្អ ដោយសារសម្បកបាល់ ធ្វើពីជ័រប៉ូលីយូរ៉េថេន (polyurethane) និងក្រណាត់ប្រភេទម៉ាក្រូហ្វាយប៊ើ (microfibre)។

ធន់បានយូរ

ជាប់ធន់បានយូរ ដោយសារសម្បកបាល់ ធ្វើពីជ័រប៉ូលីយូរ៉េថេន (polyurethane) កម្រាស់១.៦មីលីម៉ែត្រ។

ទំនាញ

ងាយស្រួលកាន់ ដោយសារបាល់មានក្រឡារាងជ្រៅ។

លោត

គ្រាប់បាល់ ស្រោបដោយក្រណាត់ប៉ូលីអេស្ទែរ (polyester) ៣០% និងនីឡុង ៧០% ដើម្បីឱ្យលោតបានល្អ។

TECHNICAL INFORMATIONS

សម្រាប់ការលោតបានល្អ តើអ្នកគួរសប់បាល់បោះរបស់អ្នក ដោយសម្ពាធខ្យល់ប៉ុន្មាន?

បាល់បោះ ដែលប៉ោងជ្រុល ឬផតជ្រុល មិនអាចឱ្យអ្នក លេងបានល្អឡើយ។ការណែនាំពាក់ព័ន្ធនឹងសម្ពាធខ្យល់ មានសម្គាល់យ៉ាងច្បាស់នៅលើបាល់ ដោយរោងចក្រផលិត។
យល់ល្អ អ្នកគួរតែប្រើស្នប់ ដែលមានរង្វាស់សម្ពាធខ្យល់ ដើម្បិឱ្យអ្នកអាចកំណត់សម្ពាធខ្យល់របស់បាល់ បានយ៉ាងល្អ។ចំពោះផលិតផលប្រភេទថាម៉ាក (Tarmak) យើងសូមណែនាំសម្ពាធខ្យល់០.៦២បារ។សូមរីករាយនឹងការប្រកួតរបស់អ្នក!

តើគួរជ្រើសរើសបាល់ទំហំប៉ុន្មាន?

ទំហំបាល់ អាស្រ័យទៅលើអាយុ និងភេទរបស់អ្នកលេង។ទំហំ១៖ ចាប់ពីអាយុ២ឆ្នាំឡើងទៅ
ទំហំ៣ ដល់ទំហំ៥៖ក្មេងស្រី ឬក្មេងប្រុស អាយុពី៤ឆ្នាំ ដល់៦ឆ្នាំ / កន្រ្តកបាល់រាងតូច សម្រាប់ក្រុមអាយុតិចជាង៧ឆ្នាំ (អាស្រ័យទៅលើកម្រិតជំនាញ និងគ្រាប់បាល់)
ទំហំ៥៖ ក្មេងប្រុស និងក្មេងស្រី អាយុពី៧ឆ្នាំ ដល់១០ឆ្នាំ / ក្រុមអាយុតិចជាង៩ឆ្នាំ និងតិចជាង១១ឆ្នាំ
ទំហំ៦៖ ក្មេងប្រុស អាយុ១១ឆ្នាំ និង១២ឆ្នាំ / ក្រុមអាយុតិចជាង១៣ឆ្នាំ
ទំហំ៦៖ក្មេងស្រី - នារី អាយុចាប់ពី១១ឆ្នាំឡើងទៅ
ទំហំ៧៖ក្មេងប្រុស - បុរស អាយុចាប់ពី១៣ឆ្នាំឡើងទៅ

តើអ្នកគួរប្រើបាល់ប្រភេទណា?

ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ សម្បក ឬសាច់ក្រណាត់របស់បាល់ ជាអ្វីដែលអ្នកត្រូវការ។

តើអ្នកគួរជ្រើសរើសកន្រ្តកបាល់ នៅកម្ពស់ណា?

កន្ត្រកបាល់បោះ មានកម្ពស់ជាផ្លូវការ៣.០៥ម៉ែត្រ (កម្ពស់គែមរបស់កន្រ្តក)។ប្រសិនបើអ្នកចង់បានកន្រ្តកបាល់បោះ សម្រាប់កូនរបស់អ្នក អ្នកចាំបាច់ត្រូវតែជ្រើសរើសកន្រ្តក ដែលអាចតម្រឹមតាមអាយុកូនរបស់អ្នក។
សម្រាប់ក្មេងៗ កម្ពស់កន្រ្តកបាល់ មិនមានជាផ្លូវការនោះទេ ដូច្នេះ អ្នកអាចជ្រើសរើសកម្ពស់ ដែលសាកសមសម្រាប់ពួកគេ។អាយុរហូតដល់១០ឆ្នាំ កន្រ្តកបាល់ មានកម្ពស់២.៦០ម៉ែត្រ។
ចាប់ពីអាយុ១០ឆ្នាំឡើងទៅ ទាំងក្មេងស្រី និងក្មេងប្រុស អាចលេង ជាមួយនឹងកន្ត្រកបាល់ កម្ពស់៣.០៥ម៉ែត្រ។

តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?

ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។ផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ សុទ្ធតែត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងស្ថានភាពជាក់ស្តែង ដោយអ្នកលេងកីឡាបាល់បោះ ក្នុងរយៈពេលជាច្រើនសប្តាហ៍។
ការធ្វើតេស្តសាកល្បងទាំងអស់នេះ រួមជាមួយនឹងមតិយោបល់របស់អតិថិជន ជួយឱ្យយើង អាចកែលម្អផលិតផលរបស់យើង បានកាន់តែល្អ។ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ ក៏ត្រូវបានអនុវត្តផងដែរ ដើម្បីត្រួតពិនិត្យមើលលក្ខណៈសម្បត្តិផ្សេងៗនៃផលិតផលរបស់យើង

តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?

ថាម៉ាក (Tarmak) គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះ ដែលបានបញ្ចេញម៉ូតផលិតផល ជាពិសេសសម្រាប់ការលេងកីឡាប្រភេទបាល់បោះនេះ។ ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ ដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាអតិបរមា ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។

ការបំពាក់ឧបករណ៍ការពារ និងរបៀបនៃការហ្វឹកហាត់៖សូមស្វែងរកគន្លឹះកីឡាបាល់បោះរបស់យើង!

ថាម៉ាក (Tarmak) បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូង រហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់ ការបំពាក់ឧបករណ៍ការពារ និងការលេងតែម្នាក់ឯង ឬជាមួយមិត្តភក្តិ។

គេហទំព័រ៖ https://conseilsport.decathlon.fr/conseils/basketball-al_332