Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
  • បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
  • បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
  • បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
  • បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
TARMAK

បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ

8734220
$6,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
  • បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
  • បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
  • បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
  • បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
បាល់បោះកុមារ K100 ទំហំលេខ 1- ទឹកក្រូច ខៀវ
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
បាល់បោះ K100ប្រភេទនេះត្រូវបានឌីសាញឡើងសម្រាប់ការលេងនៅក្នុងផ្ទះជាមួយនឹងកន្ត្រកបាល់បោះតូច។ សម្រាប់ក្មេង និងមនុស្សធំ។ជាអេប៉ុងទន់។

បាល់បោះទំហំ 1 ស័ក្តិសមបំផុតសម្រាប់ការលេងនៅលើកន្ត្រកបាល់នៅក្នុងផ្ទះ។អេប៉ុងប្រភេទនេះ ទន់ ហើយមិនធ្វើឱ្យឈឺ។

ពពុះ: 100.0% Polyurethane

BENEFITS

ចាប់បាល់បានល្អ

ហ្វ៊ូមអាចជួយក្មេងៗក្នុងការរៀនលេងចាប់បាល់។

TECHNICAL INFORMATIONS

តើអ្នកគួរយកកូនរបស់អ្នកទៅរៀនក្នុងកីឡាបាល់បោះដែរឬទេ?

កីឡាបាល់បោះគឺជាកីឡាមួយក្នុងចំណោមកីឡាទាំងដែលក្មេងអាចរៀនពីក្មេងជាមួយបាល់តូចៗនិងឧបករណ៍ដែលអាចសារ៉េបាន។
អ្នកថែមទាំងអាចយកវាទៅកាន់ថ្នាក់រៀនបាល់បោះពិសេស ជាមួយនឹងក្បួនបែបកុមារដែលមានអាយុចាប់ពី 3-4 ឆ្នាំ។
នេះជួយពួកគេអភិវឌ្ឍជំនាញជំរុញរបស់ពួកគេ មិនត្រឹមតែតាមរយៈការរៀនបច្ចេកទេសត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការធ្វើការជាក្រុមទៀតផង។
កីឡាបាល់បោះក៏ផ្ដល់ការលូតលាស់ដល់សាច់ដុំ ភាពបត់បែន ល្បឿន ការស៊ូទ្រាំ និងស្មារតីក្រុមផងដែរ។

តើអ្នកគួរប្រើបាល់ប្រភេទណា?

​ទំហំបាល់ គឺអាស្រ័យទៅលើអាំយុ និងភេទរបស់អ្នកលេង។ ទំហំលេខ 1៖អាយុចាប់ពីបីឆ្នាំឡើង
ទំហំលេខ 3៖ ក្មេងប្រុស និងស្រីដែលមានអាយុចាប់ពី 4ដល់ 6ឆ្នាំ
ទំហំលេខ 5: ក្មេងប្រុសដែលមានអាយុចាប់ពី 7ដល់ 11ឆ្នាំ និងក្មេងស្រីដែលមានអាយុចាប់ពី 7ដល់ 13ឆ្នាំ
ទំហំលេខ 6៖ ក្មេងប្រុសដែលមានអាយុចាប់ពី 12 ដល់ 13ឆ្នាំ និងស្ត្រីឬក្មេងស្រីដែលមានអាយុចាប់ពី 14ឆ្នាំ
ទំហំលេខ 7៖ក្មេងប្រុស - បុរស អាយុចាប់ពី14ឆ្នាំឡើងទៅ
ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ សម្បក ឬសាច់ក្រណាត់របស់បាល់ ជាអ្វីដែលអ្នកត្រូវការ។

តើអ្នកគួរជ្រើសរើសកន្រ្តកបាល់ នៅកម្ពស់ណា?

កន្ត្រកបាល់បោះ មានកម្ពស់ជាផ្លូវការ3.05m (កម្ពស់គែមរបស់កន្រ្តក)។ប្រសិនបើអ្នកចង់បានកន្រ្តកបាល់បោះ សម្រាប់កូនរបស់អ្នក អ្នកចាំបាច់ត្រូវតែជ្រើសរើសកន្រ្តក ដែលអាចតម្រឹមតាមអាយុកូនរបស់អ្នក។
សម្រាប់ក្មេងៗ កម្ពស់កន្រ្តកបាល់ មិនមានជាផ្លូវការនោះទេ ដូច្នេះ អ្នកអាចជ្រើសរើសកម្ពស់ ដែលសាកសមសម្រាប់ពួកគេ។អាយុរហូតដល់10ឆ្នាំ កន្រ្តកបាល់ មានកម្ពស់2.60 ម៉ែត្រ។
ចាប់ពីអាយុ10ឆ្នាំឡើងទៅ ទាំងក្មេងស្រី និងក្មេងប្រុស អាចលេង ជាមួយនឹងកន្ត្រកបាល់ កម្ពស់3.05ម៉ែត្រ។

តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?

ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។ផលិតផលប្រភេទ Tarmak ទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តនៅក្នុងស្ថានភាពជាក់ស្តែងដោយអ្នកលេងកីឡាបាល់បោះក្នុងរយៈពេលជាច្រើនសប្តាហ៍។
ការធ្វើតេស្តទាំងអស់នេះ រួមជាមួយនឹងមតិយោបល់របស់អតិថិជន ជួយឱ្យយើងអាចកែលម្អផលិតផលរបស់យើងបានកាន់តែល្អ។ការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ក៏ត្រូវបានអនុវត្តផងដែរដើម្បីពិនិត្យមើលលក្ខណៈពិសេសរបស់ផលិតផលផ្សេងៗគ្នា។

តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?

Tarmak គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះដែលចង់អភិវឌ្ឍផលិតផលជាពិសេសសម្រាប់កីឡាបាល់បោះ។ ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ ដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាអតិបរមា ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។

សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ និងការហ្វឹកហាត់!

Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់ ការបំពាក់ឧបករណ៍ការពារ និងការលេងតែម្នាក់ឯងឬជាមួយមិត្តភក្តិ។

គេហទំព័រ៖ https៖//conseilsport.decathlon.fr/conseils/basketball-al_332