Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
KIPSTA

ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម

8612665
$65,00
$45,00
-30%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
  • ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
ស្បែកជើងបាល់ទាត់ Viralto 3 Air Mesh MG - ក្រហម
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារឌីសាញយើងខ្ញុំបង្កើតស្បែកជើងប្រភេទនេះឡើង សម្រាប់អ្នកលេងដែលមានតម្រូវការក្នុងការលេងបាល់នៅលើទីលានស្មៅកូនកាត់ធម្មជាតិ ឬស្មៅសិប្បនិមិត្ត។

ទទួលបានការគ្រប់គ្រងបាល់ជាមួយ Viralto III។ មុខងារបច្ចេកទេសខ្ពស់ ផាសុកភាព ដោយសារតែសំណាញ់ខ្យល់ និងបាតស្បែកជើង MG។វាផ្តល់អារម្មណ៍ដូចប៉ះបាល់ពិតៗ។

Outer sole of: 100.0% Thermoplastic Polyurethane; Upper of: 70.0% Polyurethane, 30.0% Polyester; Lining and sock of: 100.0% Polyester

BENEFITS

ផាសុខភាពក្នុងការពាក់

សាច់ក្រណាត់សំណាញ់ 3D ថ្នេរស្បែក និងបាតស្បែកជើងបំពាក់ដោយទ្រនាប់ PORON ។

ភាពបត់បែន

បាតស្បែកជើងដែលអាចបង្វិលនៅផ្នែកខាងក្នុងនៃប្រអប់ជើង។

ធន់បានយូរ

សមាសធាតុផ្សំ និងដំណើរការនានា ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជូនស្បែកជើងបាល់ទាត់នេះនូវភាពធន់នឹងសំណឹក។

ការទប់ទំងន់

បាតប្រភេទ MGជាមួយនឹងបន្ទះជ័រមូលសំយោគ និងអាចប្រើនៅលើទីលានស្មៅធម្មជាតិបាន។

សាកសម

សំណាញ់ប្រភេទនេះ ផលិតពីសំណាញ់យឺត ដែលរឹបជាប់នឹងប្រអប់ជើងយ៉ាងល្អឥតខ្ចោះដែលមានភ្ជាប់ជាមួយខ្សែស្បែកជើងផងដែរ។

កាត់បន្ថយការរលាក

បាតស្បែកជើងកាត់បន្ថយការកកិត។

TECHNICAL INFORMATIONS

បច្ចេកវិទ្យា KIPSTA AIR MESH ទទួលបានការបន្ថយល្បឿន។

ព្រោះថា ការប៉ះបាល់ល្អ ចាប់ផ្តើមពីអារម្មណ៍ល្អចេញពីស្បែកជើងបាល់ទាត់ ហើយយើងខ្ញុំបានបង្កើតបច្ចេកវិទ្យានេះឡើង។ វាផ្តល់ផាសុកភាព ផ្តល់នូវអារម្មណ៍ល្អក្នុងការលេងបាល់ ភាពរឹងមាំ និងធ្វើឱ្យស្បែកជើងបាល់ទាត់មានខ្យល់ចេញចូលល្អ។ ស្បែកជើងបាល់ទាត់នេះ ត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាជាច្រើនដែលផ្តល់នូវអារម្មណ៍ពិតៗនៅពេលប៉ះជាមួយនឹងបាល់។

ការឌីសាញដោយគិតគូពីបរិស្ថាន៖ តើវាមានន័យដូចម្តេចសម្រាប់ឌីកាត់ឡុង?

ដើម្បីធានាឱ្យបាននូវផលិតផលគុណភាពខ្ពស់ យើងខ្ញុំបានធ្វើតេស្តផលិតផលនេះនៅទីពិសោធន៍ និងបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅទីលានដើម្បីប្រៀបធៀបផលិតផលទាំងនោះ ក្នុងប្រភេទតែមួយក្នុងការបម្រើផលប្រយោជន៍រួម។ ដោយកំណត់នូវចំណុចខ្សោយជាច្រើន យើងខ្ញុំបានបង្កើនគុណភាពនៃការឌីសាញដើម្បីបង្កើនគុណភាពនៃបាល់។
វិធីសាស្ត្រនេះ អាចឱ្យយើងខ្ញុំបង្កើនអាយុកាលនៃការប្រើប្រាស់របស់បាល់ តាមរយៈការបង្កើនគុណភាព ៣៥% បើប្រៀបធៀបជាមួយនឹងផលិតផលប្រភេទតែមួយ។

បច្ចេកវិទ្យា FLEX-H និង DUAL HARDNESS៖តើវាគឺជាអ្វី?

ដើម្បីផ្តល់ជូនលោកអ្នកនូវភាពបត់បែនដ៏ល្អមួយ យើងខ្ញុំបានប្រើប្រាស់បច្ចេកវិទ្យាពីរដូចខាងក្រោម៖បច្ចេកវិទ្យា FLEX H នៅផ្នែកខាងមុខនៃបាត ដែលអាចឱ្យបាតស្បែកជើងបត់បែន ទៅតាមទ្រង់ទ្រាយអក្សរ H។ បច្ចេកវិទ្យាទីពីរ DUAL HARDNESS ដែលជាការរួមបញ្ចូលគ្នារវាងលក្ខណៈនៃភាពរឹងមាំផ្សេងគ្នា ដើម្បីផ្តល់ជូននូវភាពបត់បែន ឬការទ្រទ្រង់សម្រាប់តំបន់ប្រយុទ្ធ។

សុវត្ថិភាពសម្រាប់ការថែទាំស្បែកជើងបាល់ទាត់ដែលគិតគូពីប្រអប់ជើងរបស់លោកអ្នកជានិច្ច។ តើវាពិតជាមានមែនទេ?

យើងខ្ញុំបានឌីសាញស្បែកជើងបាល់ទាត់ប្រភេទនេះឡើង សម្រាប់អ្នកលេងបាល់ទាត់ដ៏ស្ទាត់ជំនាញ។ យើងខ្ញុំបានឌីសាញ និងអនុញ្ញាតិឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះដែលត្រូវបានប្រើប្រាស់សម្រាប់ស្បែកជើងបាល់ទាត់។ ឧទាហរណ៍៖ នៅពេលដែលបង្កើតបាតនៃស្បែកជើង ចំនួនបន្ទះជ័រដែលមានរាងមូល និងទីតាំងរបស់វានៅលើស្បែកជើង ត្រូវបានឆ្លងកាត់ការស្រាវជ្រាវ និងឌីសាញដើម្បីធានាឱ្យបាននូវលំនឹងដ៏ល្អឥតខ្ចោះសម្រាប់ភាពស្អិតជាប់ និងផាសុកភាព។

តើអ្វីទៅជាតំបន់ប្រយុទ្ធដ៏សំខាន់? តើនេះសម្រាប់អ្វី?

យើងខ្ញុំបានបង្កើតផ្ទៃក្រឡាដើម្បីឱ្យមានផ្ទៃប៉ះនឹងបាល់ខ្លាំងជាងមុន។ វាត្រូវបានបង្កើនឡើង 10ដឺក្រេដើម្បីផ្តល់នូវផ្ទៃប៉ះ និងការគ្រប់គ្រងកាន់តែប្រសើរ សម្រាប់ការគ្រប់គ្រង ការប៉ះបាល់ និងការប្រយុទ្ធ។ គ្មានអ្វីដែលល្អជាងការបង្ហាញសមត្ថភាពនៅលើទីលានបាល់ទាត់នោះទេ។ លាហើយ កាញាក់ខុសបច្ចេកទេស ការប៉ះមិនត្រូវ និងការស៊ុតមិនចំគោលដៅ។ គ្រូបង្វឹក និងក្រុមការងាររបស់លោកអ្នកនឹងមានភាពរីករាយ។

តើលោកអ្នកចង់ដឹងទេថា ការពាក់ស្បែកជើងបាល់ទាត់ប្រភេទនេះ មានអារម្មណ៍យ៉ាងណា? តោះនាំគ្នាសិក្សាលម្អិត!

ស្បែកជើងបាល់ទាត់ប្រភេទនេះ គឺជាលទ្ធផលសម្រាប់ការស៊ុតបញ្ចូលទីតែម្តង!បង្កើតនូវស្បែកជើងបាល់ទាត់ដែលផ្តល់ផាសុកភាព និងមានមុខងារបច្ចេកទេសខ្ពស់ នៅលើទីផ្សារ។ ស្បែកជើងដែលមានផ្នែកខាងលើផលិតពីសំណាញ់ 3D ហ្វ៊ូម និងខ្សែថ្នេរនៅផ្នែកកែង និងមានបំពាក់ដោយអេប៉ុង PORON និងមុខងារការពារកកិត។ ជាចុងបញ្ចប់ បន្ទះក្រណាត់ជំនាន់ចុងក្រោយ គឺយឺត និងឱ​បជាប់ប្រអប់ជើងយ៉ាងល្អកំឡុងពេលនៃការលេង។

អ្វីទៅជាស្បែកជើង VIRALTO?

Viralto គឺជាស្បែកជើងកីឡាចុងក្រោយបង្អស់របស់យើងខ្ញុំ! យើងខ្ញុំបង្កើតស្បែកជើងបាល់មិនលើសពី 4ម៉ូដែលសម្រាប់ស្បែកជើងបាល់ទាត់ ដោយផ្តោតលើផាសុកភាព និងភាពបត់បែន។ ម៉ូដែលចំនួនពីរ ផលិតពីស្បែក និងពីរទៀតបង្កើតដោយសមាសធាតុសំយោគ។ ម៉ូដែលនីមួយៗ មានអត្ថប្រយោជន៍រៀងៗខ្លួន ទៅតាមតម្រូវការ កម្រិតថវិកា និងការរំពឹងរបស់អ្នកប្រើប្រាស់។ ម៉ូដែលទាំងអស់នេះមានដូចជា FG, MG, SG ឬ Turf (TF)។ដូច្នេះហើយ គ្មានអ្វីដែលជាលេសសម្រាប់អ្នកនៅលើទីលាន ដែលមិនមានលទ្ធភាពគ្រប់គ្រងបាល់ទៀតទេ។

របៀបថែទាំស្បែកជើងបាល់ទាត់ផលិតពីស្បែក

តើអ្នកមានទម្លាប់ទុកស្បែកជើងកខ្វក់របស់អ្នកនៅក្នុងកាតាបក្រោយពេលលេងបាល់មែនទេ? ហើយមិនយកចេញ រួចក៏ទុកប្រើនៅពេលក្រោយមែនទេ? សូមបញ្ឈប់ការធ្វើដូច្នេះ!!!
ដើម្បីបន្តការប្រើប្រាស់ស្បែកជើងកីឡារបស់អ្នក សូមទុកវាដោយគិតពីរយៈពេលទុក។ វាទាមទារឱ្យលោកអ្នកថែទាំឱ្យបានត្រឹមត្រូវ
https://www.youtube.com/watch?v=8M6seZPWFeQ

TURF (TF) MULTI (MG)និង SCREW-IN (SG) ភាពខុសគ្នានៃបាតស្បែកជើងបាល់ទាត់

ស្បែកជើងនេះ មានបាតចំនួនបួនប្រភេទ៖TF, FG, MG, SG។ វាសម្តៅទៅលើប្រភេទនៃតារាងដែលលោកអ្នកលេង។ - TF (Turf ឬ ការមា​នលំនឹង): បាតកៅស៊ូ​សម្រាប់ទីលានសំយោគរឹង ឬទីលាន ក្តារ។ - FG (ទីលានរឹង): បាតស្បែកជើងដែលមានបន្ទះជ័រមូល ផលិតពីកៅស៊ូធម្មជាតិ ឬស្មៅសំយោគ បន្ទះជ័រតិច ឌីសាញឡើងសម្រាប់ទីលានកូនកាត់។ - SG (បាតដែលមានផ្ទៃទន់) សម្រាប់ទីលានដែលទន់ ឬមានភក់ជាមួយនឹងបាតហាយប្រ៊ីដ ដែលមានខ្ចៅចំនួនប្រាំមួយគ្រាប់។

ពាក្យពេចន៍មួយចំនួនពីក្រុមការងារកីឡាបាល់ទាត់យើងខ្ញុំ

ក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍យើងខ្ញុំ ដែលមានមូលដ្ឋាននៅភាគខាងជើងនៃប្រទេសបារាំង ដែលមានសមាសភាពចូលរួមពីគណគ្រប់គ្រងផលិតផល ក្រុមវិស្វករ អ្នកឌីសាញ និងក្រុមការងារសាកល្បងផលិតផល។ ក្រុមការងារទាំងមូល ពេញចិត្ត និងស្រឡាញ់កីឡាបាល់ទាត់។ សព្វថ្ងៃនេះ យើងខ្ញុំពិតជាមានមោទនភាពណាស់ជាមួយស្បែកជើងបាល់ទាត់ VIRALTO III ដែលជាការរួមបញ្ចូលគ្នារវាងផាសុកភាព និងបច្ចេកទេសជាមួយនឹងតម្លៃសមរម្យ។

ការបង្កើតភាពជាកម្មសិទ្ធផ្ទាល់ខ្លួន

ដោយសារតែអ្នកលេងគ្រប់រូប មានលក្ខណៈកត់សម្គាល់រៀងៗខ្លួន អ្នកអាច ដូច្នេះហើយអ្នកអាចទទួលបានស្បែកជើងដែលបញ្ជាក់ពីកម្មសិទ្ធិរបស់អ្នកនៅតាមហាងទំនិញរបស់យើង (ត្រកូល ឈ្មោះ ជាដើម) ។