តើមុខងារផ្សេងៗរបស់ចង្ក្រាននេះមានអ្វីខ្លះ?
មានមុខងារច្រើនយ៉ាង លោកអ្នកអាចប្រើប្រាស់វាសម្រាប់ចំអិនច្រើនបែប៖
- ជាចង្ក្រានអាំងធម្មតា លោកអ្នកអាចអាំងសាច់បានយ៉ាងឈ្ងុយឆ្ងាញ់។
- ជាចង្ក្រានដាំស្ល លោកអ្នកអាចដុតភ្លើង និងចំអិនដោយប្រើឆ្នាំង ខ្ទះធម្មតា ឬខ្ទះសំប៉ែត (ដើម្បីទទួលបានលំនឹង)។
- ជាចង្ក្រានអាំងភ្លើង លោកអ្នកអាចបង្កាត់ភ្លើងដាក់ជិតតង់ ដែលបង្កើតជាការចងចាំមិនអាចបំភ្លេចបាន!
តើឈុតចង្ក្រាននេះមានអ្វីខ្លះ?
ចង្ក្រាននេះរួមមាន៖
- តួខ្លួនភ្ជាប់ជាមួយជើង 1
- ថាសដាក់ផេះ 1
- ចង្ក្រានសម្រាប់ចំម្អិនម្ហូប 1
- ដៃកាន់ "មិនចំលងកំដៅ" 1
- គំរប 1
- ប្រអប់សម្រាប់បង្កាត់ភ្លើង 1
- ប្រអប់ឡាំង 1។
តើលោកអ្នកប្រើប្រាស់ចង្ក្រាននេះប្រកបដោយសុវត្ថិភាពតាមវិធីណា? មុនប្រើប្រាស់ត្រូវអានសេចក្តីណែនាំប្រកបដោយការយកចិត្តទុកដាក់។
មុនប្រើប្រាស់ ត្រូវធានាថាលោកអ្នកនៅពិនិត្យមើលភ្លើង និងចង្ក្រានជាប់ជានិច្ច និងត្រូវដាក់ចង្ក្រានចំងាយពីតង់ ឬកន្លែងសម្រាកយ៉ាងតិច 5 ម៉ែត្រ។ ហាមប្រើប្រាស់នៅទីតាំងបិទជិត។
ក្នុងអំឡុងពេលប្រើប្រាស់៖
- ពេលចង្ក្រានក្តៅខ្លាំង មិនត្រូវប៉ះវារហូតដល់វាត្រជាក់ទាំងស្រុង ឬត្រូវប្រើប្រាស់ស្រោមដៃ។
- អណ្តាតភ្លើងចេញពីចង្ក្រាន។ ក្នុងអាកាសធាតុខ្យល់ សូមប្រុងប្រយ័ត្នអណ្តាតភ្លើងរីកធំ និងក្តៅខ្លាំង។
តើបង្កាត់ភ្លើងចង្ក្រាននេះដោយរបៀបណា?
- ត្រូវដាក់ធ្យូងលើកន្លែងអាំងដែលស្ថិតនៅខាងក្រោមថតដាក់ផេះ។
- ដាក់កំទេចឈើពីខាងលើប្រដាប់បង្កាត់ភ្លើង។ អុសកាន់តែស្ងួត ភ្លើងឆេះកាន់តែស្រួល។
- បង្កាត់ភ្លើង និងទុកឱ្យវាឆេះតាមសម្រួល។
- ពេលដែលភ្លើងឆេះងុំ ត្រូវដាក់ធ្យូងពីលើ (កុំដាក់ឱ្យលើសកម្រិតអតិបរមា - សូមអានការណែនាំ) និងលាយបញ្ចូលគ្នាដោយប្រើដៃកាន់ដែលមិនចំលងកំដៅ។
- ដើម្បីបានរងើកឆេះងុំល្អ បក់ខ្យល់ដោយប្រើគំរប។
តើលោកអ្នកអាចទទួលបានម្ហូបឈ្ងុយឆ្ងាញ់ដោយវិធីណា?
ដរាបណារងើកភ្លើងកំពុងឆេះ ត្រូវដាក់ចង្អើរអាំងពីលើរយៈពេល 2 នាទី។ មិនត្រូវដាក់វាឱ្យប៉ះរងើកឡើយ។ចាប់កាន់ចង្អើរដោយប្រើដៃមិនចំលងកំដៅ។
ត្រូវដាក់ម្ហូបអាហារលើចង្អើរដោយប្រើប្រាស់ប្រដាប់ចាប់។ មិនត្រូវមានអណ្តាតភ្លើងប៉ះម្ហូប បើពុំដូច្នោះទេ ត្រូវយកម្ហូបចេញពីលើភ្លើងសិន។
ត្រូវត្រលប់ម្ហូបចុះឡើងឱ្យបានញឹកញាប់។ នៅពេលចំអិន ដាក់វាបញ្ឈរលើគំរបដែលស្រោបដោយក្រដាសអាលុយមីញ៉ូម។
តើត្រូវបង្កាត់ភ្លើងចង្ក្រាននេះដោយរបៀបណា?
ក្រោយពេលចំអិន នៅពេលចង្អើរនៅក្តៅ ត្រូវលាងសំអាតវាដោយប្រើប្រាស់ច្រាសដែក។ ក្រោយពេលប្រើប្រាស់ លោកអ្នកអាចលាងសម្អាតចង្ក្រានដោយប្រើទឹកសាប៊ូ។ ត្រូវប្រើប្រាស់អេប៉ុង និង/ឬច្រាសដើម្បីលាងជម្រះស្នាមប្រឡាក់ចេញ ជាពិសេសខ្លាញ់។ ទុកវាឱ្យស្ងួតមុនរក្សាទុកដាក់។ផលិតផលនេះមិនច្រេស 100% ដែលជួយការពារច្រេស/ភាពសឹករិចរិល។
តើលោកអ្នករក្សាទុកដាក់ចង្ក្រាននេះដោយរបៀបណា
នៅពេលប្រើប្រាស់ចង្ក្រានរួច វានឹងនៅតែក្តៅរយៈពេលយូរ។ ពេលដែលរងើកភ្លើងរលត់អស់ ត្រូវបាញ់ទឹកបន្ថែមដើម្បីឱ្យវារលត់ទាំងស្រុង និងចុះត្រជាក់លឿន។ អូសចង្ក្រានចេញ រួចចាក់ផេះចេញ។ នៅពេលចង្ក្រានត្រជាក់ ដាក់វាចូលក្នុងប្រអប់វិញ។