ទំហំ & ការតម្លើង
ស័ក្តសមជាមួយពូកសម្រាប់មនុស្សម្នាក់ (200 សម x 80-90 សម)។
កំពស់អាចសារ៉េបានដោយប្រើខ្សែដែលស៊កពីខាងក្នុងមុង (អតិបរមា 2.30ម)។
ការតម្លើង៖
1. ចងមុងពីពិដាន ឬធ្នឹមផ្ទះដោយប្រើខ្សែ/ទំពក់។
2. ស៊កវាជុំវិញពូក ដូចទៅនឹងការបំពាក់ស្រោមពូកដោយដាក់សន្ទះពណ៌បៃតងត្រឹមកម្ពស់ក្បាល។
3. ស៊កចូលក្រោមមុងដើម្បីសារ៉េភាពតឹងរបស់វាដោយប្រើប្រាស់ខ្សែទាញខាងក្នុង។
/!\ ឈើច្រត់ដំបូលមិនត្រូវបានផ្តល់ជូននោះទេ
មុងការពារមូស
អង្គការសុខភាពពិភពលោកណែនាំអោយមុងមានប្រហោងចំនួន 25 ក្នុង 1 cm² ដើម្បីការពារមូសបានយ៉ាងមានប្រសិទ្ធភាព។
ជាមួយនឹងប្រហោងចំនួន 63 ក្នុង 1 cm², មុងនេះនឹងការពារមិនអោយមូសហើរចូលបានឡើយ។
ម្យ៉ាងវិញទៀត យើងបានធ្វើតេស្តលើសាច់មុងនៅក្នុងមន្ទីរពិសោធន៍ (របាយការណ៍អាចស្នើសុំបាន)។ មុងនេះមិនមានប្រព្រឹត្តិកម្មថ្នាំការពារសត្វល្អិតនោះទេ។
តំបន់ដែលរងហានិភ័យកើតចេញពីមូស
ប្រសិនបើលោកអ្នកចង់ទៅតំបន់ដែលមានមូសច្រើន យើងក៏សូមណែនាំឱ្យប្រើប្រាស់ថ្នាំបាញ់ការពារមូសដែលមានប្រេងក្រូច eucalyptus ឬ icaridin។ ជាការពិតណាស់ នៅក្នុងប្រទេសខ្លះ មូសអាចប្រភពចំលងជំងឺធ្ងន់ធ្ងរ ដូចជាជំងឺឈីក គ្រុនឈាម ឬគ្រុនចាញ់។
មុនចាកចេញទៅតំបន់ត្រូពិក សូមកុំស្ទាក់ស្ទើរក្នុងការបាញ់ស្ព្រៃលើមុងការពារមូសជាមួយនឹងថ្នាំសម្លាប់សត្វល្អិតដែលមានសារជាតិ permethrin។
តើត្រូវការពារខ្លួនអ្នកពីមូសនៅពេលថ្ងៃដោយវិធីណា?
"ក្រុមរចនាម៉ូតរបស់យើងបានបង្កើតមុងគ្រប់ប្រភេទដែលជួយកាត់បន្ថយមូសខាំ។
វាផ្សំឡើងដោយមួកភ្ជាប់ជាមួយនឹងមុង ខោ និងអាវការពារមូស។ ស្លៀកពាក់សម្លៀកបំពាក់នេះនឹងជួយការពារការរំខាននៅពេលដើរព្រៃ បោះតង់ ឬដើរនៅទីជនបទនៃតំបន់ត្រូពិក។ សូមពិនិត្យផលិតផលប្រភេទ TROPIC 900 របស់យើងនៅលើគេហទំព័រឥលូវនេះ។
ការជួសជុល៖
ដើម្បីជួសជុលប្រហោងធ្លាយលើមុង ត្រូវប្រើប្រាស់ទ្រនាប់ប៉ះដូចខាងក្រោម៖ https://www.decathlon.co.uk/p/repair-self-adhesive-patches-multi-purpose/_/R-p-324994អ៊ុតទ្រនាប់ប៉ះសងខាងចំណុចធ្លាយដើម្បីការពារមិនឱ្យវាស្អិតលើវត្ថុផ្សេង!