Hide Filters
Filters 0
Sort by :
Filters 0
  • ឧបករណ៌ហាត់ប្រាណ PULLPUSH FLOWER Dumbbells S កាយសម្ព័ន្ធក្នុងទឹក ខៀវបៃតង

ឧបករណ៌ហាត់ប្រាណ PULLPUSH FLOWER Dumbbells S កាយសម្ព័ន្ធក្នុងទឹក ខៀវបៃតង
NABAIJI

ឧបករណ៌ហាត់ប្រាណ PULLPUSH FLOWER Dumbbells S កាយសម្ព័ន្ធក្នុងទឹក ខៀវបៃតង

8579787
$9,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមឌីសាញយើងខ្ញុំបង្កើតអាល់ទែរនេះឡើង សម្រាប់ការបង្កើនកម្រិតនៃការហាត់កាយសម្ព័ន្ធក្នុងទឹក

កំពុងស្វែងរកសម្ភារះហាត់យកកម្លាំងនៅក្នុងអាងហែលទឹករឺ? ម្នាក់ឯងរឺជាក្រុម នៅក្នុងអាងហែលទឹករឺក្នុងសមុទ្រ សូមសាកវាទៅហើយអ្នកនឹងពេញចិត្តវា!

រចនាសម្ព័ន្ធ: 50.0% Polypropylene

, 50.0% Styrene Ethylene Butadiene Styrene

BENEFITS

ជំនួយសាច់ដុំពេលហាត់ប្រាណ

អាចប្រើបានសម្រាប់លំហាត់ប្រាណជាច្រើនបែប ជាពិសេសសាច់ដុំនៃផ្នែកខាងលើ។

ពហុមុខងារ

អាចប្រើប្រាស់សម្រាប់ហាត់កីឡាបានច្រើនប្រភេទដើម្បីពង្រឹងសាច់ដុំរាងកាយខាងលើ

TECHNICAL INFORMATIONS

ការវេចខ្ចប់ផលិតផល

ដុំអាលទែរត្រូវបានលក់ជាគូ

វិមាត្រផលិតផល

សម្រាប់ទំហំ តូច មានអង្កត់ផ្ចិត 32 cmផលិតផលក៏មានលក់ជាខ្នាត L សម្រាប់អ្នកដែលចង់បានការទប់កម្លាំងផ្ទៃរាងតូច។

សេចក្តីណែនាំក្នុងការប្រើប្រាស់

ដាក់ដៃរបស់អ្នកលើដៃកាន់ ហើយជ្រមុជស្មារបស់អ្នកដើម្បីធ្វើអោយលោកអ្នកកាន់តែមានអារម្មណ៍ដឹង និងទទួលបានផលប្រយោជន៍ពេញលេញពីទឹក។ យើងខ្ញុំសូមណែនាំអ្នកឲ្យប្រើសម្ភារះនេះសម្រាប់លំហាត់ប្រាណរុញនៅក្នុងទឹក។

ប្រើប្រាស់ប្រព័ន្ធធន់ទឹកដើម្បីពង្រឹង និងធ្វើអោយសាច់ដុំរាងកាយស្រស់ស្អាត

សម្រាប់ទំហំ L វាត្រូវបានប្រើប្រាស់សម្រាប់ការហ្វឹកហាត់ខ្លាំងៗ ដោយសារតែផ្ទៃទ្រទ្រង់ប្លាស្ទិករបស់វា បង្កើនកម្លាំងជុំវិញកដៃផ្ទៃប្រភេទនេះ បង្កើនភាពធន់កំឡុងពេលនៃការធ្វើចលនាក្នុងទឹក ល្អបំផុតសម្រាប់ហាត់លំនឹង វាប្រើសាច់ដុំរបស់អ្នកកាន់តែច្រើនសម្រាប់ការហាត់សាច់ដុំដែលប្រើកម្លាំងខ្លាំងៗ.អាស្រ័យលើជ្រុងរបស់ដង អ្នកអាចបង្កើនកម្លាំងហាត់របស់ផ្នែកផ្សេងៗនៃរាងកាយបាន។

ហេតុអី ត្រូវហាត់ដាស់សាច់ដុំរបស់អ្នក?

បង្កើនកម្លាំងសាច់ដុំរបស់អ្នកឱ្យកាន់តែខ្លាំងក្លា។ ការហ្វឹកហាត់សាច់ដុំដោយប្រើដុំទម្ងន់ ឬខ្សែរេស៊ីស្តង់ ដើម្បីពង្រឹងសាច់ដុំក្នុងតំបន់ជាក់លាក់ណាមួយ។ ការធ្វើរបៀបនេះ ជាលំហាត់ប្រាណដ៏ប្រសើរមួយ សម្រាប់សកម្មភាពកីឡារបស់លោកអ្នក។ ប្រើប្រាស់វាដើម្បីធ្វើអោយលោកអ្នករីកចំរើនកាន់តែលឿន និងធ្វើអោយការហាត់របស់លោកអ្នកកាន់តែប្រសើរឡើង។

ហេតុអ្វីបានជាអ្នកហាត់កីឡា AQUAFITNESS ឬ AQUAAEROBICS?

នៅពេលដែលចូលដល់ក្នុងទឹក រាងកាយរបស់អ្នកនឹងកាន់តែស្រាល ហើយរាល់ការធ្វើចលនានានា នឹងផ្តល់ភាពងាយស្រួលជាងមុន បើទោះបីជាទឹកបង្កើតឱ្យមានភាពធន់ជាងខ្យល់ និងធ្វើឱ្យសាច់ដុំធ្វើចលនាបានខ្លាំងជាងមុន។សាច់ដុំរបស់អ្នក នឹងចាប់ផ្តើមធ្វើលំហាត់ប្រាណបានខ្លាំងជាងមុនដោយមិនដឹងខ្លួន។កីឡាកាយសម្ព័ន្ធក្នុងទឹក បានបន្ថែមអត្ថប្រយោជន៍មួយបន្ថែមទៀត គឺសកម្មភាពដែលមានផលប៉ះពាល់តិចតួច។
ដូច្នេះហើយ តើអ្នកនៅរងចាំអីទៀត?វាគឺល្អសម្រាប់ដងខ្លួន បេះដូង សុខភាព និងផ្លូវអារម្មណ៍របស់អ្នក!

ចលនាដែលត្រូវអនុវត្តសម្រាប់ការធ្វើលំហាត់ប្រាណ និងឧទាហរណ៍នៃលំហាត់ប្រាណដ៏ទៃទៀតដូចខាងក្រោម

ទីតាំងដើម: តម្រង់ខ្នង ដាក់ជើងរបស់អ្នកថ្នមៗនៅលើដី ហើយបត់ជង្គង់អ្នកបន្តិច។អ្នកអាចចាប់ផ្ដើមបាន!

លំហាត់ទី 1៖ពង្រឹងស្មា និងដៃរបសស់លោកអ្នក

> អនុវត្តគោលជំហរគោល > ដាក់កែងដៃបត់ត្រឹមពាក់កណ្តាល ដាក់ប្រអប់ដៃរបស់អ្នកលើដងដុំដែក Pullpush រួចបោះដៃទៅសងខាងដងខ្លួនរបស់អ្នក។ធ្វើចលនាបោះដៃទៅមុខដោយប្រើដៃមួយសិន បន្ទាប់មកបោះដៃមួយទៀតតាមក្រោយ។
> ទាញដុំដែកចូលមកដងខ្លួនអ្នកវិញ រួចចាប់ផ្តើមម្តងទៀត!

លំហាត់ទី 2៖ពង្រឹងខ្នង ស្មា និងដៃរបស់លោកអ្នក

អនុវត្តចលនាគោល ដោយបត់កែងដៃទាំងសង។ ដាក់ដៃត្រឹមដើមទ្រូង ហើយបោះដៃរបស់អ្នកឆ្លាស់គ្នាម្តងមួយចុះមកស្របដើមទ្រូងរបស់អ្នក (មកបាតអាងទឹក) បន្ទាប់មកទាញដៃមកវិញម្តងមួយៗបត់ដៃរបស់អ្នកហើយបោះវាទៅមុខ ឆ្លាស់ម្តងមួយ។រួចចាប់ផ្តើមម្តងទៀត!

លំហាត់ប្រាណទី 3: ហាត់សាច់ដុំស្មា និងដៃ និងពង្រឹងសាច់ដុំក្បាលពោះ

> អនុវត្តគោលជំហរគោល > ដាក់កែងដៃអ្នកបត់ត្រឹមទ្រូង ដាក់ដុំដែក Pullpush Flower នៅមុខអ្នក ឆ្លាស់វេនបោះដៃចេញដោយបោះពីឆ្វេងទៅស្តាំ បែរទ្រូងអ្នកទៅខាងនីមួយៗ។បន្ទាប់មកសូមសាកធ្វើម្តងទៀត