ភាពជាប់បានយូរនៃសមាសធាតុផ្សំ
ការធ្វើតេស្តធន់នឹងការសឹករិចរិល និងកកិត៖ ជាឧទាហរណ៍ យើងពិនិត្យមើលថាសាច់ក្រណាត់រោមជៀមមិនបែកជជុយដោយប្រើប្រាស់ការធ្វើតេស្តនៅក្នុងបន្ទប់ពិសោធន៍។ ការធ្វើតេស្តរក្សាពណ៌៖ ការលាបនៃពណ៌ត្រូវបានពិនិត្យឯកភាពដើម្បីធានាថាពណ៌មិនប្រតាកនៅពេលប៉ះជាមួយនឹងទឹកមាត់។ ការធ្វើតេស្តភាពចាស់៖ ការបោកគក់ញឹកញាប់មិនធ្វើអោយខូចទ្រង់ទ្រាយដើមរបស់សាច់ក្រណាត់ឡើង រួមទាំងទ្រង់ទ្រាយ កម្រាស់ ឬសោភណ្ឌភាព។
លំអិតពីបច្ចេកទេស
ចង្កេះអាចសារ៉េបានដើម្បីតម្រូវទៅតាមរាងកាយរបស់កុមារ។ ហោប៉ៅដាក់ដៃ ២ និងហោប៉ៅខាងចំហៀង ១។អាចប្តូរទៅជាខោខ្លីបានជាមួយនឹងខ្សែរូតនៅលើជើង បត់បែនទៅតាមគ្រប់អាកាសធាតុ ឬការដើរឡើងភ្នំ។
ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល
ផលប៉ះពាល់បរិស្ថាននៃផលិតផលនីមួយៗគឺត្រូវបានគណនាសម្រាបវដ្តជីវិតទាំងមូលនៃផលិតផលដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នា។ ពិន្ទុពី A ដល់ E គឺត្រូវបានផ្តល់ដើម្បីអោយអ្នកងាយស្រួលសំគាលផលិតផលដែលមិនមានភាពស្និទ្ធស្នាលនឹងបរិស្ថានដោប្រៀបធៀបវានឹងផលិតផលប្រភេទដូចគ្នាផ្សេងទៀត (អាវយឺត ខោវែង កាតាបស្ពាយខ្នង ល)។
Decathlon មានការប្តេជ្ញាចិត្តបង្ហាញនូវព័ត៌មានបរិស្ថានរបស់ផលិតផលខ្លួន។
សម្រាប់ព័ត៌មានបន្ថែម៖ http://sustainability.decathlon.com/