Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
  • ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
  • ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
  • ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
  • ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
OUTSHOCK

ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ

8543194
$59,00
$29,00
-50%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
  • ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
  • ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
  • ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
  • ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
ឈុត BJJ លេខ 500សម្រាប់មនុស្សធំ -ពណ៌ខៀវ
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារផ្នែកកីឡា BJJ បានអភិវឌ្ឍឯកសណ្ឋាននេះឡើងសម្រាប់ការប្រកួត និងការហ្វឹកហាត់ពេញមួយឆ្នាំ។

តើអ្នកកំពុងត្រូវការឯកសណ្ឋានដែលប្រើបានយូរ និងមានទម្ងន់ស្រាលជាមួយនឹងម៉ូតកាត់ដែលស័ក្តិសមនឹងកីឡា BJJ មែនទេ? ឯកសណ្ឋានកីឡាប្រភេទនេះត្រូវបានបង្កើតឡើងសម្រាប់អ្នក!អាចរកជាវបានក្នុងបីពណ៌ផ្សេងៗ ឈុត OUTSHOCK BJJ នឹងជាអាវក្រោះដ៏ល្អបំផុតរបស់អ្នក។

ក្រណាត់ អាវទ្រនាប់: 60.0% កប្បាស, 40.0% Polyester; ក្រណាត់សំខាន់ - បាត: 35.0% កប្បាស, 65.0% Polyester

BENEFITS

ធន់បានយូរ

សាចក្រណាត់ត្បាញ BJJ (450g/m²) និងមានតំបន់បន្ថែមសាច់ក្រណាត់ផ្សេងទៀត សម្រាប់ភាពជាប់រឹងមាំ

សេរីភាពក្នុងការធ្វើចលនា

ឯកសណ្ឋានសម្រាប់កីឡាJiu-Jitsu ប្រេស៊ីល។

ងាយស្រួលស្លៀកពាក់

ខ្សែចងផ្តល់ភាពងាយស្រួលក្នុងការដោះចេញ ក្រោយពេលហ្វឹកហាត់

TECHNICAL INFORMATIONS

ការរចនាម៉ូត

ឯកសណ្ឋាននេះត្រូវបានឌីសាញឡើងសម្រាប់កីឡា Jiu-Jitsu ប្រេស៊ីល(BJJ) ។
ម៉ូតកាត់ និងការរឹតបណ្តឹងពីរជាន់នៅផ្នែកជង្គង់ ស្មារ និងក្លៀក បានធ្វើឱ្យឈុត Jiu-Jitsu ប្រភេទនេះជាឈុតដ៏ស័ក្តិសមបំផុតសម្រាប់ការហ្វឹកហាត់។ ផ្នែកនីមួយៗនៃឈុតត្រូវបានដេរភ្ជាប់គ្នាចំនួនបីជាន់។
កអាវផលិតពីសមាសធាតុហ្វ៊ូម EVA។
សមាសធាតុផ្សំ រួមមាន កប្បាស (60%) និងសមាសធាតុប៉ូលីអេស្ទ័រ (40%)ដើម្បីបង្កើតជាផាសុកភាព ទម្ងន់ស្រាល និងភាពប្រើប្រាស់បានយូរដល់ឈុតកីឡាប្រភេទនេះទាំងមូល។

ហេតុអ្វីបានជាយើងខ្ញុំជ្រើសយកការបញ្ចូលគ្នារវាងកប្បាស(60%) និងសមាសធាតុប៉ូលីអេស្ទ័រ(40%) ?

ការប្រើប្រាស់សមាសធាតុប៉ូលីអេស្ទ័រ (សាច់ក្រណាត់សំយោគ) ជាជំនួយក្នុងការផ្តល់ជូននូវការប្រើប្រាស់បានយូរ ហើយថែមទាំងធ្វើឱ្យឈុតទាំងមូលមានទម្ងន់ស្រាលថែមទៀតផង។
ការរួមបញ្ចូលគ្នារវាង កប្បាស និងសមាសធាតុប៉ូលីអេស្ទ័រ ក៏បានជួយកាត់បន្ថយការរីកមាឌនៃសាច់ក្រណាត់ ក្រោយការបោកគក់ និងសម្ងួតជាច្រើនលើកច្រើនសារជាងម៉ូដែលដែលផលិតពីកប្បាសសុទ្ធ រហូតដល់ ១០០%។ ជាចុងក្រោយ វាកាត់បន្ថយការការប្រើប្រាស់កប្បាស ដែលជាសាច់ក្រណាត់ដែលទាមទារបរិមាណទឹកច្រើនក្នុងសង្វាក់ផលិតកម្ម។ ហេតុដូច្នេះហើយ ការរួមបញ្ចូលគ្នារវាងកប្បាស និងសមាសធាតុប៉ូលីអេស្ទ័រ ជាផលិតផលបែបបច្ចេកទេសផង និងជាជម្រើសក្នុងការការពារបរិស្ថានថែមទៀតផង។

តើអ្នកគួរជ្រើសរើសខ្នាតទំហំមួយណា?

នេះជាការណែនាំក្នុងការជ្រើសរើសទំហំឈុតសម្លៀកបំពាក់កីឡារបស់អ្នក៖- A0: ទាបជាង 165 cm និង 65 kg
- ទំហំ A1: ទាបជាង 175 cm និង 75 kg
- ទំហំ A2: ទាបជាង 185 cm និង 85 kg
- ទំហំ A3: ទាបជាង 195 សម និង 95 គក

ការណែនាំពីការថែរទាំ

ឯកសណ្ឋានគួរតែត្រូវបានទុកឱ្យត្រូវខ្យល់ បន្ទាប់ពីប្រើរូចម្ដងៗ និងបោកសម្អាតឱ្យបានត្រឹមត្រូវជាប្រចាំ។ ឈុតសម្លៀកបំពាក់នេះត្រូវទុកដាក់នៅកន្លែងស្ងួត មានខ្យល់ចេញចូល ក្រោយការប្រើប្រាស់រួច។
សូមប្រើទឹកត្រជាក់សម្រាប់ការបោកពីរបីលើដំបូង។ បន្ទាប់ពីនោះ សូមបោកនៅសីតុណ្ហភាពមិនក្តៅជាង ៣០ អង្សាសេ។
ប្រសិនបើឈុតសម្លៀកបំពាក់ធំខ្លាំង លោកអ្នកអាចបោកនៅសីតុណ្ហភាព 40អង្សារដើម្បីធ្វើ​ឱ្យវារួញបន្តិចម្តងៗ។

តើអ្វីជាកីឡា BJJ (Jiu-Jitsu ប្រេស៊ីល)?

កីឡា Jiu-Jitsu ប្រេស៊ីល (BJJ) ជាប្រភេទក្បាច់គុណដែលត្រូវបានបង្កើតឡើងនៅប្រទេសប្រេស៊ីល ហើយទទួលបានការពេញនិយមតាមរយៈជ័យជំនះរបស់គ្រួសារ Gracia កំឡុងការប្រកួតក្បាច់គុណបុរាណដែលមានការរួមបញ្ចូលគ្នា ដែលត្រូវបានរៀបចំឡើងនៅសហរដ្ឋអាមេរិច។
BJJ ផ្តោតសំខាន់លើតិចនិចនៃការវាយប្រហារនៅលើផ្ទៃដី ហើយជួយបង្កើនភាពរឹងមាំ ភាពបត់បែន និងភាពអំណត់អត់ធន់។ វាក៏ជាជំនួយដល់ការបង្កើនទំនុកចិត្តខ្លួនឯងថែមទៀតផង។
BJJ បានក្លាយជាផ្នែកដ៏សំខាន់មួយក្នុងក្បាច់គុណសម្រាប់ការបង្រៀនតិចនិចនៃការវាយនៅលើទីរាបស្មើ។