Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
កង់ធាក់ហាត់ប្រាណ EL 500
DOMYOS

កង់ធាក់ហាត់ប្រាណ EL 500

8528961
$359,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Voluminous
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
  • កង់ធាក់ហាត់ប្រាណ EL 500
កង់ធាក់ហាត់ប្រាណ EL 500
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងាររបស់យើងបានបង្កើតម៉ាស៊ីននេះឡើងសម្រាប់ការហាត់ចង្វាក់បេះដូងនៅផ្ទះ។រក្សារាងដោយប្រើប្រាស់ 4 ដង ក្នុងមួយអាទិត្យ។

តើអ្នកចង់បានរាងស្អាត សម្រកទំងន់ និងបានសាច់ដុំដែរឬទេ? កង់ EL 500 ជាមួយនឹងចលនារអិល និងបើក ដែលអាចប្រើប្រាស់ជាមួយកម្មវិធី Econnected៖ តាមដានការហ្វឹកហាត់របស់អ្នក និងភាពរីកចំរើន!

គ្រោង: 100.0% ដែកថែប; ស្រោមការពារ: 100.0% Polystyrene

BENEFITS

ងាយស្រួលធ្វើការធាក់កង់

កង់វិលមានទំងន់ ៧ គក។

ការណែនាំ

មុខងារ 6 កម្មវិធី 18
ការណែនាំប្រើប្រាស់ផ្ទាល់ខ្លួនជាមួយនឹងកម្មវិធី E-Connected។

ងាយស្រួលយួរឬកាន់

មានកង់នៅជើង ធ្វើអោយវាងាយស្រួលក្នុងការប្តូរទីតាំង។

ផាសុខភាពដល់អ្នកប្រើប្រាស់

របាដៃកាន់ជាប់ស្រួល & ឈ្នាន់អាចសារ៉េបាន។

Instructions


TECHNICAL INFORMATIONS

តើផលប្រយោជន៍នៃការហាត់ប្តូរក្បាច់គឺអ្វី?

ការហាត់ប្តូរក្បាច់គឺជាសកម្មភាពជួយដល់ចង្វាក់បេះដូងល្អបំផុត។
មានការប៉ះទង្គិចតិច និងជួយ៖
- បង្កើនភាពធន់របស់អ្នក
- ធ្វើអោយរាងកាយរបស់អ្នករឹងមាំ
អង្ការសុខភាពពិភពលោកបានណែនាំអោយហាត់ប្រាណដែលទាមទារភាពធន់ក្នុងកម្រិតអាំងតង់ស៊ីតែមធ្យមយ៉ាងហោចណាស់អោយបាន 2.5 ម៉ោង ក្នុងមួយសប្តាហ៍ដើម្បីបង្កើនភាពធន់នៃចង្វាក់បេះដូង សាច់ដុំ និងឆ្អឹង និងសុខភាពជាទូទៅ។

ហេតុអ្វីប្រភេទចលនាសំខាន់?

ដូចដែលអ្នកដឹងស្រាប់ អ្នកហាត់ប្តូរក្បាច់ពង្រឹងសាច់ដុំគ្រប់ផ្នែក (ជើងផ្នែកខាងក្រោម និងខាងលើ ដងខ្លួន ខ្នង តួខ្លួន)។ អ្នកធ្វើចលនារាងកាយបើកកាន់តែធំ សាច់ដុំកាន់តែរឹងមាំ និងអាំងតង់ស៊ីតេបេះដូងកាន់តែធំ។ លទ្ធផល៖ លោកអ្នកដុតកាល់ឡូរី និងរាងកាយរឹងមាំស្អាត!

កង់វិល

ដុំវិលកាន់តែធ្ងន់ ការធាក់កាន់តែរអិល និងផ្តល់ភាពរីករាយ!

ក្តាកុងទ័រ៖ ប្រៀបដូចជាគ្រូបង្ហាត់របស់អ្នក

ឧបករណ៍ហាត់ EL500 ជួយណែនាំលោកអ្នកអោយហាត់ប្រាណដោយមានការណែនាំជាមួយនឹងមុខងារទាំង 6៖
កាល់ឡូរីដែលដុត
ចំងាយ
រយៈពេលហាត់
ល្បឿន
ចង្វាក់បេះដូង (ដោយសារតែសែនស័រ "ញាក់ដៃ") និងល្បឿន។
សរុបមក លោកអ្នកមានកម្មវិធីហាត់ចំនួន 18 ដែលមានកម្រិតផ្សេងៗគ្នា (6 ប្រើប្រាស់សម្រាប់ដុតកាល់ឡូរី 6 សម្រាប់ធ្វើអោយរាងស្អាត និង 6 សម្រាប់បង្កើនភាពធន់របស់លោកអ្នក)។មធ្យោបាយដ៏ល្អដើម្បីសម្រេចគោលបំណងរបស់លោកអ្នក

ម៉ាស៊ីនហាត់ដែលភា្ជប់កម្មវិធីបាន

ទទួលបានកំលាំងចិត្ត សំរេចគោលដៅ ឬគ្រាន់តែទទួលបាននូវភាពសប្បាយរីករាយដោយគ្រាន់តែភ្ជាប់ឧបករណ៍របស់លោកអ្នកទៅនឹងកម្មវិធី Econnected ឬ Kinomap។ជាមួយនឹង E-connected លោកអ្នកអាចកំណត់រយៈពេល ចំងាយចរ ឬចំនួនកាល់ឡូរីប្រចាំសប្តាហ៍បាន៖ការហាត់របស់លោកអ្នកត្រូវបានរក្សាទុក ហើយលោកអ្នកអាចតាមដានស្ថិតិការហាត់របស់លោកអ្នកបាន។ជាមួយនឹង Kinomap លោកអ្នកអាចធ្វើដំណើរមើលទេសភាពពិតៗជាមួយនឹងការប្រើប្រាស់ឧបករណ៍របស់លោកអ្នក។ទៅតាមល្បឿនដែលលោកអ្នកចង់បាន ឬការកំណត់ភាពធន់ លោកអ្នកតែឯង ឬជាមួយនឹងសហគមន៍ Kinomap លោកអ្នកអាចទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

តាមដានអត្រាចង្វាក់បេះដូងរបស់អ្នក

ម៉ាស៊ីន EL500 របស់អ្នកមានបំពាក់សែនស័រចង្វាក់បេះដូង។ក្រោយរយៈពេលពីបីវិនាទី អត្រាចង្វាក់បេះដូងរបស់អ្នកនិងលេចចេញលើអេក្រង់នៃក្តារកុងទ័ររបស់អ្នក។ វាក៏អាចប្រើប្រាស់ជាមួយខ្សែក្រវ៉ាត់ចង្វាក់បេះដូងបានដែរ (ដែលមិនភ្ជាប់មកជាមួយឡើយ) ដែលអាចភ្ជាប់ជាមួយនឹងក្តារកុងទ័រ។

វិធីសាស្ត្រសារ៉េកង់ធាក់របស់អ្នក។

កង់ធាក់របស់អ្នកអាចសារ៉េបានច្រើនប្រភេទ៖
- ការសារ៉េទីតាំងរបស់ឈ្នាន់ (ជិតរបាកាន់ដៃ នៅកណ្តាល ឬឆ្ងាយជាងនោះ)។ ទីតាំងខាងមុខមានសារសំខាន់សម្រាប់អ្នកជិះកំពស់ក្រោម 1.75 ម។ទីតាំងខាងក្រោយសាកសម្យបំផុតសម្រាប់អ្នកជិះមានកំពស់លើសពី 1.85 ម។- កង់ដែកចាក់សោរជាប់ដៃ និងឈ្នាន់ផ្តល់នូវសុវត្ថិភាពជាអតិប្បរមានៅពេលដែលឡើងជិះ និងចុះពីលើឧបករណ៍។មុខងារនេះអាចអោយលោកអ្នកទប់ឧបរណ៍កុំអោយរំកិលពេលមិនប្រើប្រាស់។

វិធីសាស្ត្រសារ៉េលំនឹងកង់ធាក់របស់អ្នក។

ដើម្បីផាសុកភាពខ្លាំង យើងសូមណែនាំអោយដាក់ទ្រនាប់ក្រមាលអិដ្ឋដែលរចនាឡើងយ៉ាងពិសេសខាងក្រោមកង់របស់អ្នក (ទ្រនាប់កម្រាលអិដ្ឋ DF ៩២០)។ ទ្រនាប់អេប៉ុងនេះនឹងជួយ៖ ប្រើប្រាស់ភាពលំនឹងនៃផលិតផលនៅពេលដាក់ប្រើប្រាស់ កាត់បន្ថយរំញ័រ និងសំលេង និងការពារកំរាលអិដ្ឋរបស់លោកអ្នក។
កង់ហាត់ប្រាណ Domyos មានប្រដាប់ទប់លំនឹងចំនួនពីរនៅជើងក្រោមខាងក្រោយដើម្បីធានានូវលំនឹងល្អឥតខ្ចោះក្នុងអំឡុងពេលហាត់ប្រាណមិនថាកម្រាលប្រភេទណាក៏ដោយ។

វិធីសាស្ត្រប្តូរទីតាំងកង់ធាក់របស់អ្នក។

កង់ធាក់របស់អ្នកបំពាក់ជាមួយនឹងកង់រ៉ូឡូខាងមុខ។ដើម្បីរំកិល ឈទល់មុខវា។ ទប់វាដោយជើងរបស់អ្នកនៅពេលជាមួយគ្នារុញរបាដៃកាន់ចុះក្រោមដើម្បីរំកិលវាឡើង ដូច្នេះវាធ្លាក់លើកង់មុខរបស់វា។ ធាក់វាថ្នមៗទៅគោលដៅដែលអ្នកប្រាថ្នា។

ទំងន់ និងទំហំ

ទំហំ ទំហំផលិតផល៖ ប ១៤៦ x ទ ៦៣ x ក ១៦០ cm
ទំងន់ផលិតផល៖ ៥២ គក
ទំហំប្រអប់៖ប ១១៨.៥ x ទ ៦៦ x ក ៣២.៥ សម
ទំងន់សរុប៖ ៦២ គក

ការថែទាំ និងជួសជុល

2 ឆ្នាំលើគ្រឿងបន្លាស់ និងកំលាំងពលកម្ម
5 ឆ្នាំលើគ្រឿងបន្លាស់ដែក

លោកអ្នកអាចស្វែងយល់ពីវិធីសាស្ត្ររបស់យើងទាំងអស់សម្រាប់ថែរក្សា និងជួសជុលផលិតផលរបស់លោកអ្នកក្រោមការធានាផ្តល់សេវារបស់យើងនៅបាតខាងក្រោមនៃផលិតផល។