ការណែពី គំនូសនៅលើទីលាន។
វាអាចនឹងងាយច្រលំ ជាមួយនឹងការលេងនៅលើទីលានដែលមានគំនូសស្រាលៗ ហើយនេះជាមូលហេតុដែលយើងខ្ញុំបង្កើតផលិតផលនេះ។ជើងទម្រទាំង 4 ត្រូវបានភ្ជាប់ដោយខ្សែយឺត ដែលអាចឱ្យអ្នកបង្កើតគំនូសបានយ៉ាងលឿន និងប្រកបដោយភាពងាយស្រួលនៅលើទីលានបាល់ទាត់ពិតៗ។
ផលិតផលដែលនឹងជួយគ្រូបង្វឹកជាច្រើន។
ការប្រើប្រាស់កោនដើម្បីធ្វើជាគំនូស អាចនឹងក្លាយជាបញ្ហាដែលធ្វើឱ្យយើងមានការឈឺចាប់៖លោកអ្នកចំណាយពេលវេលាយូរក្នុងការតម្លើងវា! ដើម្បីផ្តល់ភាពងាយស្រួលដល់គ្រូបង្វឹកគ្រប់រូប យើងខ្ញុំបានបង្កើតផលិតផលនេះឡើងដែលអាចឱ្យអ្នកគូសវាសនៅលើតារាង ដែលវានឹងផ្តល់ភាពងាយស្រួលដល់ក្មេងៗក្នុងការមើលឃើញ។
ទំហំតារាងបាល់
ទំហំតារាង៖ រហូតដល់14m x 10mជាមួយនឹងជើងទម្រទម្ងន់ 1គីឡូក្រាម។ ស័ក្តិសមសម្រាប់ម្ខាង 5។
ស្ថេរភាពត្រូវបានធានា។
ក្រុមឌីសាញយើងខ្ញុំ បង្កើតជើងទម្រប្រភេទនេះឡើងសម្រាប់ការដាក់ទម្ងន់បន្ថែម សម្រាប់ការផ្តល់ស្ថេរភាពនៅពេលដែលអ្នកដាក់គំនូសនៅលើតារាងដែលមានទំហំ 14mx6m (ស័ក្តិសមចំពោះម្ខាង 5)។ គ្រាន់តែបើកជើងទម្រ ហើយដាក់ដីនៅពីលើតិច ឬយកដុំថាស Domyos ទម្ងន់ 500ក្រាមដាក់ពីលើវា (លេខយោងផលិតផល៖104303) ដើម្បីដាក់បន្ទុកពីលើវាបាន 1kg។
បង្កើតតារាងលេងបាល់នៅកន្លែងដែលអ្នកចង់បង្កើត!
ព្រោះថា ការប្រកួតត្រូវបានលេងនៅគ្រប់ទិសទី មិនត្រឹមតែនៅលើទីលានផ្លូវការប៉ុណ្ណោះនោះទេ ហេតុនេះហើយ ទើបក្រុមឌីសាញយើងខ្ញុំបង្កើតផលិតផលនេះឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការតម្លើងគ្រប់ទិសទីដែលអ្នកចង់លេង (នៅតាមសួន ឬនៅលើឆ្នេរខ្សាច់) ទ្រនាប់ទាំង 4 និងបន្ទះខ្សែយឺត ភ្ជាប់មកជាមួយនឹងកាតាបសំណាញ់ ដូច្នេះហើយលោកអ្នកអាចតម្លើងតារាងបាល់ទាត់បាន។
អាចលេងបាននៅលើផ្ទៃគ្រប់ប្រភេទ។
ជើងទម្រនីមួយៗមានពីរខាង៖ពណ៌ខៀវសម្រាប់បន្ទះជ័រតូចៗ សម្រាប់ការប្រើនៅលើស្មៅធម្មជាតិ ឬស្មៅសំយោគ។ វាផ្តល់ភាពស្អិតជាប់ និងបង្កើនស្ថេរភាពបានយ៉ាងល្អ។
នៅផ្នែកពណ៌លឿង មានបន្ទះជ័រស៊ីលីខន សម្រាប់ទីលានផ្ទៃរឹង (ថ្ម កម្រាលឈើ ឬជ័រPVC) ។
ការធ្វើតេស្ត!
ចំណុចអាទិភាពរបស់ KIPSTA គឺដើម្បីឌីសាញផលិតផលដែលរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់។ហើយសូម្បីតែគំនូសនៅលើតារាង ក៏គ្មានអ្វីជាករណីលើកលែងសម្រាប់តារាងបាល់ដែរ!ផលិតផលនេះ ឆ្លងកាត់ការធ្វើតេស្តជាច្រើនដើម្បីធានាឱ្យបាននូវសុវត្ថិភាព ក្នុងការប្រើប្រាស់ បើទោះបីជាក្មេងពាក់ស្បែកជើងលេងបាល់ក៏ដោយ។